អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

៥ឆ្នាំ​ក្រោយ​​អនុវត្ត​​ ច្បាប់​​ប្រឆាំង​​អំពើពុករលួយ​​មាន​ចំណុច​​ខ្វះខាត​​ តែ​មិនទាន់​ដល់​​ពេល​ធ្វើ​​វិសោធនកម្ម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​​ពី​ថ្ងៃ​​ទី​២៦​​ឧសភា​​កន្លង​ទៅ​​ គណៈកម្មការ​​ទី​១០​​ ជា​​គណៈកម្មការ​​អង្កេត​​ បោស​សំអាត​​ និង​ប្រឆាំង​អំពើ​ពុករលួយ​​នៃ​​រដ្ឋសភា​​ និង​​ព្រឹទ្ធសភា ​បាន​​រៀបចំ​​ធ្វើ​​សិក្ខា​សាលា​​ថ្នាក់​ជាតិ​​មួយ​ ស្តី​ពី​ ​ការ​​ឈ្វេង​​យល់​​ពី​​ច្បាប់​ និង​​ការ​​អនុវត្ត​​ច្បាប់​ ​ស្តី​​ពី​​ការ​​ប្រឆាំង​​អំពើ​​ពុក​រលួយ ​ក្រោយ​​ពី​​ច្បាប់​​នេះ ​ត្រូវ​​បាន​​ដាក់​​ឱ្យ​អនុវត្ត​​រយៈ​ពេល​​ជិត​៥​ឆ្នាំ​​។ សិក្ខា​សាលា​​នេះ ​​បាន​​រក​ឃើញ​​ចំណុច​​អវិជ្ជ​មាន​និង​បញ្ហា​ប្រឈម​​មួយ​ចំនួន​​ក្នុង​​ការ​អនុវត្ត​​រយៈពេល​៥​ឆ្នាំ​​កន្លង​ទៅ ​​ខណៈ​ដែល​​​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​​ក៏​​បាន​​ទទួល​ស្គាល់​​ពី​​ការ​លំបាក​​ក្នុង​​ការ​អនុវត្ត​​ផង​ដែរ​​ ប្រឆាំង​​នឹង​​មន្រ្តី​​តុលាការ ​និង​ការ​​ជំរុញ​​ឱ្យ​​មាន​​ការ​​កែប្រែ​​ការ​ប្រកាស​​ទ្រព្យ​សម្បត្តិ​​ជា​សាធារណៈ ​​ក៏​​​ប៉ុន្តែ​​ថា ​ច្បាប់​ស្តី​ពី​ការ​​ប្រឆាំង​​អំពើ​ពុក​រលួយ​​នេះ ​វា​មិន​ទាន់​​ដល់​ពេល​​ត្រូវ​ធ្វើ​​វិសោធនកម្ម​​នៅ​ឡើយ​ទេ៕

លោក ឱម យ៉ីនទៀង​ ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​មន្ត្រីប្រឆាំង​អំពើ​ពុករលួយ​១៣​រូបទៀត​ចូលធ្វើសច្ចា​ប្រណិធាន​ពលកន្លងមក។
លោក ឱម យ៉ីនទៀង​ ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​មន្ត្រីប្រឆាំង​អំពើ​ពុករលួយ​១៣​រូបទៀត​ចូលធ្វើសច្ចា​ប្រណិធាន​ពលកន្លងមក។ ©​ សុវណ្ណារា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ