ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT

រតនឧត្តម តាមប្រមាញ់ ប្រមូល​ថាសចម្រៀង​សល់​ពីជំនាន់ដើម

រតនឧត្តម តាមប្រមាញ់ ប្រមូល​ថាសចម្រៀង​សល់​ពីជំនាន់ដើម
 
លោក​រតនឧត្តម ស្ថាបនិកគម្រោងបណ្ណសា​ចំរៀង​ជំនាន់​ស៊ីន ស៊ីសាមុតនៅ​ស្ទូឌីយូ​វិទ្យុបារាំង​អន្តរជាតិ ក្នុង​ក្រុង​ប៉ារីស នៅ​ថ្ងៃទី ៣០​ឧសភា ២០១៨ ©Chheang Bopha

នៅក្នុង​នាទីបទយកការណ៍​នៅ​ថ្ងៃ​សុក្រនេះ ឈាង បុប្ផា សូមណែនាំ​លោកអ្នកនាង​ឲ្យ​បាន​ស្គាល់​ការងារ​របស់​គម្រោង​បណ្ណាសារ​ចំរៀង​ជំនាន់​ស៊ីន ស៊ីសាមុត ដែល​មាន​រតនឧត្តម​ជា​ស្ថាបនិក តាំង​ពី​ឆ្នាំ ២០១០។ តាំងទី​នៅ​សហរដ្ឋអាមេរិក លោក​រតនឧត្តម ឬ​ឌីជេ អូរ៉ូ ធ្លាប់ និង​នៅបន្ត​ដើរប្រមូល​ថាសចម្រៀង​ដែល​នៅ​សេសសល់​ពីការបំផ្លាញ ដោយសារ​សង្រ្គាម។ នៅ​ខែឧសភា កន្លងទៅ ក្នុង​ឱកាស​ដែលលោក​បាន​ធ្វើដំណើរ​ទៅប្រទេស​បារាំង លោក​បាន​ឆ្លៀត ជួប​ជនជាតិ​ខ្មែរ​ដែល​នៅ​មាន​ថាស​ចម្រៀង កាលពី​ជំនាន់​ឆ្នាំ ១៩៦០។ លោក​រតនឧត្តម​ដែល​មាន​គម្រោង​បង្កើត​សមាគម​នៅ​ក្នុង​​ទឹកដី​អាមេរិក អំពាវនាវ​ស្វែងរក​ផងដែរ ជំនួយ​ថវិកា​សម្រាប់​ដើម្បី​រក្សា ការពារ​បទចម្រៀង​ពី​ដើម។

 

 

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ