នៅក្នុងនាទីបទយកការណ៍នៅថ្ងៃសុក្រនេះ ឈាង បុប្ផា សូមណែនាំលោកអ្នកនាងឲ្យបានស្គាល់ការងាររបស់គម្រោងបណ្ណាសារចំរៀងជំនាន់ស៊ីន ស៊ីសាមុត ដែលមានរតនឧត្តមជាស្ថាបនិក តាំងពីឆ្នាំ ២០១០។ តាំងទីនៅសហរដ្ឋអាមេរិក លោករតនឧត្តម ឬឌីជេ អូរ៉ូ ធ្លាប់ និងនៅបន្តដើរប្រមូលថាសចម្រៀងដែលនៅសេសសល់ពីការបំផ្លាញ ដោយសារសង្រ្គាម។ នៅខែឧសភា កន្លងទៅ ក្នុងឱកាសដែលលោកបានធ្វើដំណើរទៅប្រទេសបារាំង លោកបានឆ្លៀត ជួបជនជាតិខ្មែរដែលនៅមានថាសចម្រៀង កាលពីជំនាន់ឆ្នាំ ១៩៦០។ លោករតនឧត្តមដែលមានគម្រោងបង្កើតសមាគមនៅក្នុងទឹកដីអាមេរិក អំពាវនាវស្វែងរកផងដែរ ជំនួយថវិកាសម្រាប់ដើម្បីរក្សា ការពារបទចម្រៀងពីដើម។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ