អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ស្វែង​រក​យុត្តិធម៌​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទីខ្ញុំនិយាយពីរភាសារបស់យើងនៅសប្តាហ៍នេះលោកហ៊ែលសម្បត្តិសូម​លើក​ឡើង​នូវ​ប្រធានបទ​​ថ្មី​មួយទៀត​មកធ្វើអត្ថាធិប្បាយ​ជូន​លោកអ្នកស្តាប់​​គឺ​ស្តីពី៖​ ការប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ស្វែង​រក​ យុត្តិធម៌។ ​

បណ្ឌិត ហ៊ែល សម្បត្តិ
បណ្ឌិត ហ៊ែល សម្បត្តិ hel sambath
ផ្សាយពាណិជ្ជកម្ម

បន្តិច​ម្តងៗ​​​ការប្រើប្រាស់​បណ្តាញ​សង្គម​​បាន​ក្លាយ​​ជា​មធ្យោបាយ​ដើម្បី​ស្វែង​រក​យុត្តិធម៌​របស់​អ្នកប្រើប្រាស់នៅបច្ចឹមប្រទេស​ដូចជាប្រទេសកាណាដាជាដើម។​

ជា​ឧទាហរណ៍ជាក់ស្តែងមួយ​គឺមាននិស្សិត​​កាណាដា​​ម្នាក់​​​​បាន​មើល​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់កុំព្យូទ័រ​​ម៉ាក​​ DELL​ ក្នុង​តំលៃ​ថោក​ជាង​ពាក់​កណ្តាល តែ​ដល់​ពេល​ទៅ​ទិញ​បែរ​ជាក្រុមហ៊ុនមិនព្រមលក់ក្នុងតម្លៃនោះ ដោយ​សំអាង​ថា​ជា​ការ​ច្រឡំ ​តម្លៃទំនិញ (Erreur sur prix)។

Alors l’étudiant en question se tourne vers les médiaux sociaux pour dénoncer cette injustice qu’il a subi en créant une page de Facebook qu’il nomme ainsi : « Dell sont des voleurs ». Le problème est que cette page publique avait attiré de nombreux consommateurs insatisfaits de cette entreprise d’ordinateur DELL.

ដោយហេតុតែប្រជាប្រិយភាពក្នុងពេលដ៏ខ្លីនៃទំព័រហ្វេសបុកនេះហើយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ DELL ខ្លាច ខូចឈ្មោះ និងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើននាំគ្នារិះគន់ វាយប្រហារកាន់តែខ្លាំងលើ​ក្រុមហ៊ុនរបស់​ខ្លួនក៏ប្រមាណ​ត្រឹមតែ​ម្ភៃ​បួន​ម៉ោង​ក្រោយ​ការ​បង្កើត​ទំព័រនោះ​ ​​​ក្រុមហ៊ុនបានសុខចិត្តប៉ះប៉ូវដល់និស្សិតរូបនោះ​ដោយ​ប្រគល់​កំុព្យូទ័រ​មួយ​គ្រឿងដោយឥតគិតថ្លៃ តែត្រូវសន្យាថាលុបទំព័រហ្វេសប៊ុក នោះចោល។

Cette situation nous rappelle évidemment à un cas de recours collectif qui avait antérieurement été intenté par l’Uninion des consommateurs contre la compagnie DELL pour la même publicité qui affichait un prix erroné. Et on se souvient qu’il a fallu quatre ans après le début de la procédure pour que l’affaire soit entendue par la Cour suprême du Canada qui a finalement rejeté la demande formulée par l’Union des consommateurs.

ដូចនេះសំនួរសួរថា​តើបណ្តាញសង្គម​ អាចនឹងក្លាយជាមធ្យោបាយ​មួយ​សម្រាប់​ឲ្យអ្នក​ប្រើប្រាស់​ងាយនឹងទទួលបានយុត្តិធម៌ដែរឬទេ ?

Cette question semble nécessiter juste une simple réponse eu égard à l’efficacité de tels médiums. Mais comme d’autres questions sociales, on ne devrait y répondre d’une façon catégorique.

Alors pour apporter une ou des réponses plus éclairées, cette question a été soulevé lors d’un colloque tenu le 9 novembre dernier par la Fondation Claude Masse en collaboration avec la faculté de droit de l’Université de Montréal.

សន្និសីទដែលដឹកនាំដោយលោកសាស្រ្តាចារ្យច្បាប់ Pierre-Claude Lafond នៃសាកលវិទ្យាល័យ ម៉ុងរ៉េអាល់នេះ មានចំណងជើងថា « Les voies de justice du consommateur»​ដែលអាចប្រែសម្រួលថា​ផ្លូវ ឬមធ្យោបាយ​សម្រាប់​ស្វែងរក​យុត្តិធម៌​ចំពោះ​អ្នកប្រើប្រាស់។

À cette occasion, une dizaine conférenciers ont parlé des différentes voies possibles qui sont offertes aux consommateurs lorsque survient un différend, à savoir : les tribunaux, les organismes administratifs gouvernementaux et les regroupements de consommateurs, les recours collectifs, les médias traditionnels et sociaux, ainsi que la médiation-conciliation.

បានសេចក្តីថា ក្រៅពីផ្លូវបណ្តឹងតុលាការ ផ្លូវបណ្តឹងរដ្ឋបាល ផ្លូវបណ្តឹងរួម ការដោះស្រាវវិវាទតាម ផ្លូវការសម្រុះសម្រួល ឬផ្សះផ្សា បណ្តាញសង្គមក៏ត្រូវបានគេចាត់ទុកថាជាផ្លូវស្វែងរកយុត្តិធម៌មួយដែរ​របស់​អ្នក​ប្រើ​ប្រាស់​​​ បើទោះជាភាពស្របច្បាប់​និងប្រសិទ្ធិភាព​យូរអង្វែង​របស់​វា​ អាច​ចោទ​បញ្ហា​ ក៏ដោយ។

En effet, les médias sociaux sont parfois efficaces, mais c’est un pari risqué comme voie de justice. Parce que les médias sociaux sont un couteau à double tranchant, selon Me Nicolas Vermeys, professeur à la Faculté de droit de l’UdeM.

លោកសាស្រ្តាចារ្យ Nicolas Vermeys យល់ថា៖ ជារឿយៗ អ្នកប្រើប្រាស់​មិនត្រឹម​តែ​​ស្វែង​រកការ​ សងជំងឺចិត្តដោយគ្រាន់តែ​ធ្វើអត្ថាធិប្បាយ​លើបណ្តាញ​សង្គម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែពួកគេក៏អាចនឹង ប្រើប្រាសនូវពាក្យសម្តីមិនសមរម្យ ឬបរិហារកេរ្តិ៍ ដែលអាចជាមូលដ្ឋានប្តឹងតបរបស់ក្រុមហ៊ុនដែល ពាក់ព័ន្ធ។

Alors Me Vermeys a prévenu que : « Exprimer son mécontentement dans les médias sociaux et les outils du Web 2.0 peut parfois permettre d’avoir gain de cause sans passer par les tribunaux, mais les entreprises peuvent aussi se servir de ces déclarations pour intenter des poursuites en diffamation, lorsque les propos vont au-delà du seul mécontentement ».

ព្រោះថា ការសន្ទនារ​ឬការថ្លែងលើប្រព័ន្ធអ៊ីនធឺណិតមិនមានការសំងាត់និងក៏មិន​អនាមិក​ដែរ​ ដូចនេះ​ការនិយាយស្តីដែលមិនពិត​ឬជាការបរិហារកេរ្តិ៍ អាចនឹង​ត្រូវ​ប្តឹង​ផ្តល់​​និងផ្ទន្ទា​ទោសតាម​ច្បាប់។ ហេតុដូច្នេះហើយគេត្រូវស្ងប់ចិត្តសិនមុននឹងបញ្ចេញមតិនៅលើបណ្តាញ ព្រោះថា​ពាក្យ​អសុរស​ ពិតជា​មិនគ្មាន​ប្រយោជន៍​នោះ ​ក៏ប៉ុន្តែគេអាចរិះគន់​បានតែ​ដោយ​មិន​វាយប្រហារ។​

Le colloque rappelle également d’autres avenues qui s’offrent aux consommateur comme alternatives pour avoir accès à la justice, tels que : la Cour des petites créances, les recours collectifs, l’Office de la protection du consommateur, et, depuis quelques années, la voie de la médiation qui est davantage mise de l’avant et produit des résultats prometteurs.

សន្ធានកម្ម ឬការសម្រុះសម្រួល (la médiation) គឺជាដំណើរការដោះស្រាយវិវាទ ដែលក្នុងនោះ​​ ភាគីស្វែងរកដំណោះស្រាយដែលខ្លួនពេញចិត្តទាំងសង្ខាង ជាមួយនឹងវត្តមានរបស់ភាគីទីបីដែលអព្យាក្រឹត្យ​ ជា​អ្នកសម្របសម្រួល។​ វាគឺជារបៀបដំណោះស្រាយវិវាទ​ដែលលោក Dominique Vézina ចៅក្រម​​នៃសាលាដំបូង​ខេត្តកេបិច យល់ថាជាវិធីសាស្រ្ត​ស្វែងរក​ដំណោះស្រាយ​​ដែល​ឈ្នះ ៗ​​ ​ទាំងសង្ខាង។

Professeur Pierre Noreau de l’Université de Montréal, quant à lui, souligne également que « les conflits sont normaux dans notre société et il faut viser une meilleure gestion des conflits, dans une perspective préventive, en mettant l’accent sur l’importance de la relation entre le client et le marchand et la poursuite de cette relation. Cette approche ouvre la porte aux pratiques de la médiation et de la conciliation, qui sont reconnues par le Code de procédure civile. »

ដូចនេះការប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកយុត្តិធម៌ មិនគួរ​ត្រូវ​ចាត់​ទុក​ជា​ជម្រើសដ៏ល្អជាងគេ ឬ​មានប្រសិទ្ធិភាពជាងគេនោះទេ ព្រោះការដែលអ្នកប្រើប្រាស់​ទទួល​​បាន​នូវ​អ្វី​​ដែល​​ខ្លួន​ទាមទារ​ តាម មធ្យោបាយ​របៀបនេះដោយគ្មានហានិភ័យអ្វីនោះ គ្រាន់​តែ​ជា​ករណី​ដោយអន្លើតែប៉ុណ្ណោះ។

អ្នកប្រើប្រាស់គួរពិចារណារលើជម្រើសជាច្រើនផ្សេងទៀត ដើម្បី​ទទួលបាននូវយុត្តិធម៌ និង​ធានា បាននូវភាពស្របច្បាប់ និងការ ការពារអំពីច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ