អានតួអត្ថបទ

ឥណ្ឌូណេស៊ី​ រកឃើញ​ប្រអប់ខ្មៅ​មួយ​របស់​យន្តហោះ​ Boeing​ ៧៣៧

នៅថ្ងៃ​ព្រហស្បតិ៍​ទី០១​ វិច្ឆិកា​នេះ​ ប្រអប់ខ្មៅមួយ​របស់​សាកសព​យន្តហោះ​ Lion Air Boeing ​៧៣៧​​ ត្រូវបាន​គេ​រកឃើញ​ហើយ​។ នេះ​ ជា​ការ​ប្រកាស​ឲ្យដឹង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ដោយ​បា​នបញ្ជាក់ន្ថែម​ថា​ ការ​រកឃើញនេះ​ អាចនាំឲ្យ​គេ​រកឃើញ​ព័ត៌មាន​សំខាន់ៗ​ និង​អាច​ឈានដល់​ការកំណត់​ ពី​មូលហេតុ​នៃ​ការធ្លាក់យន្តហោះ​បាន​។

ប្រមុខទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ីកាន់ប្រអប់ខ្មៅមួយនៃយន្តហោះ នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៨។
ប្រមុខទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ីកាន់ប្រអប់ខ្មៅមួយនៃយន្តហោះ នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៨។ Antara Foto/Muhammad Adimaja via REUTERS ATTENTION EDITORS
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​សុវត្ថិភាព​ដឹកជញ្ជូនជាតិ​ឥណ្ឌូណេស៊ី​ បានឲ្យដឹងថា​ ក្រុមអ្នកជំនាញ​បានរកឃើញ​ប្រអប់ខ្មៅ​មួយ​ក្នុងចំណោម​ប្រអប់ខ្មៅចំនួនពីរ​របស់​យន្តហោះ​ Boeing ៧៣៧​ ហើយ​នាថ្ងៃនេះ​។ បន្ថែមលើនេះ​ អាជ្ញាធរ​ក៏បាន​និយាយ​ផងដែរថា​ ប្រអប់ខ្មៅ​ដែល​គេរកឃើញនេះ​មានផ្ទុកកំណត់ត្រា​របស់យន្តហោះ​ដែលបានធ្លាក់​។

អ្នកជំនាញ​ខាងអាកាសចរណ៍​ម្នាក់​ បានប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង ​AFP​ ថា​ ទិន្នន័យម៉ាស៊ីន​ ព្រមទាំង​ឧបករណ៍​យន្ដហោះ​ទាំងអស់​ត្រូវបាន​កត់ត្រា​នៅក្នុងប្រអប់ខ្មៅនោះ​ ហើយប្រសិនបើ​ មានភាព​មិនប្រក្រតី​ផ្នែកបច្ចេកទេស​កើតមាន​មែននោះ​ ប្រអប់ខ្មៅ​ក៍ប្រាកដជា​ បានកត់ត្រា​នូវ​ទិន្នន័យ​ទាំងអស់នោះដែរ​។

គួរកត់សម្គាល់ថា​ ប្រអប់ខ្មៅ​ដែល​មាន​បំពាក់​នៅលើ​យន្តហោះ​មានចំនួនពីរ​ ហើយ​ប្រអប់ខ្មៅទាំងពីរ​ មាន​សមត្ថភាព​អាចកត់ត្រា​ព័ត៌មាន​ អំពីល្បឿន​ កម្ពស់​ និង​ទិសដៅ​នៃយន្តហោះ​ ក៏ដូចជា​ការសន្ទនា​ របស់​អ្នកបើកយន្តហោះ​ ហើយនិង​អាច​ផ្តល់ទិន្នន័យ​សំខាន់ៗ​ ជុំវិញ​មូលហេតុ​ដែល​បណ្តាលឲ្យ​យន្តហោះ​ធ្លាក់បានដែរ​។

សូមរំឭក​ជូនថា​ យន្តហោះ​ Boeing ​៧៣៧​ ទើប​ត្រូវបាន​ក្រុមហ៊ុន​ដាក់​ឲ្យ​ដំណើរការ​ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ​ ពោល​គឺនៅ​ខែពាក់កណ្តាល​ខែសីហា​ ឆ្នាំ២០១៨​ នេះ​។

យន្តហោះនេះ​ បា​នធ្លាក់ចូល​សមុទ្រ​ ដែល​ស្ថិត​នៅភាគខាងជើង​នៃប្រទេសឥណ្ឌូណេស៊ី​ កាលពី​ព្រឹកថ្ងៃចន្ទ​​ទី២៩ តុលា​ និង​បានសម្លាប់​ជីវិត​អ្នកធ្វើដំណើរ​ទាំងអស់​ចំនួន​១៨៩​ នាក់​ បន្ទាប់ពី​ហោះហើរបានជាង១០នាទី​ ពី​រដ្ឋធានី​ហ្សាកាតា​។

ក្រោយពី​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះ​ដ៏សង្វេគនេះ​ រដ្ឋាភិបាល​ហ្សាកាតា​ក៏បាន​បញ្ជាឲ្យ​បញ្ឃប់​ការងារ​នាយក​ និង​បុគ្គលិក​បច្ចេកទេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Lion Ai​r ផងដែរ​។

ដោយឡែក​ គ្រោះថ្នាក់​ធ្លាក់​យន្តហោះលើកនេះ​ ក៏​បានបង្ក​ជាក្តីបារម្ភអំពី​កំណត់ត្រាសុវត្ថិភាព​របស់​ប្រទេសឥណ្ឌូណេស៊ី​ផងដែរ​ ពីព្រោះថា​រហូតមកដល់នេះ​ មាន​យន្តហោះ​ប្រតិបត្តិការ​នៅឥណ្ឌូណេស៊ី​ជាច្រើន​ ត្រូវបាន​ហាមឃាត់​មិនឲ្យហោះ​ចូល​ទៅក្នុង​ដែនអាកាស​អឺរ៉ុប​ និង​ អាមេរិកឡើយ​ ដោយសារ​តែ​កម្រិ​តដ៏ទាប​នៃសុវត្ថិភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ