អានតួអត្ថបទ

ការសិក្សា​៖ មនុស្សលោក​ប្រឈមនឹង​គ្រោះមហន្តរាយ​អាកាសធាតុ​ផ្ទួនៗ​ក្នុងពេល​តែមួយ​

កាលពីថ្ងៃចន្ទ​ ទី១៩​ វិច្ឆិកា​ ក្រុម​អ្នកស្រាវជ្រាវ​បានប្រកាស​អាសន្ន​សាជាថ្មីទៀត​ហើយ​ អំពី​គ្រោះមហន្តរាយធម្មជាតិ​ ដែល​មានចំនួនកាន់តែច្រើន​ និង​កាន់តែ​កាចសាហាវ​ ដែល​បាននិងកំពុង​បន្តកើតមាន​នៅលើ​ពិភពលោក​យើងនេះ​។ បន្ថែមលើនេះ​ ក្រុមអ្នក​វិទ្យាសាស្ត្រ​ ដ៏បានក្រើករឭក​ទៀតថា​នៅចុងសតរត្ស​នេះ​ ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោកក្នុងនោះក៏មានសហរដ្ឋអាមេរិកមួយដែរ​ ដែលអាចប្រឈមនឹង​គ្រោះមហន្តរាយ​អាកាសធាតុច្រើន និង​ក្នុងពេល​តែមួយ​។

ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះ ក្រោយពីព្យុះសង្ឃរា Hurricane នៅក្នុងរដ្ឋ Floridaកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះ ក្រោយពីព្យុះសង្ឃរា Hurricane នៅក្នុងរដ្ឋ Floridaកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ។ REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

បើតាម​អ្នកស្រាវជ្រាវ​ គ្រោះធម្មជាតិ​ដែល​មាន​អនុភាព​កាន់តែ​ខ្លាំង​ និង​កាចសាហាវ​ វាចាប់ផ្តើម​ចេញពី​កម្តៅសីតុណ្ហភាព​ ដែល​ជាទូទៅ​ឧស្សាហ៍​កើតមាន​ជាងគេ​នៅក្នុង​តំបន់ក្តៅ​។ បំរែបំរួលនេះ​ វា​នាំឱ្យមាន​គ្រោះរាំងស្ងួត​ កំពស់ទឹកឡើងខ្ពស់​ និងភ្លើងឆេះព្រៃ​។ ឧទាហរណ៍​ជាក់ស្តែង​ គឺ​ករណី​ភ្លើងឆេះព្រៃ​ដ៏សាហាវ​ ដែលបាន​សម្លាប់ពលរដ្ឋ​អាមេរិក​ នៅ​ក្រុងកាលីហ្វញ៉ា​ រាប់សិបនាក់​ នៅពាក់ណ្តាលខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ​​។

ដោយឡែក​ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បញ្ជាក់ប្រាប់​ទៀត​ថា​ បើ​នៅតំបន់​ដែល​សម្បូរសំណើម​វិញ​ គ្រោះធម្មជាតិ​នឹងធ្វើឲ្យ​មានភ្លៀងធ្លាក់​កាន់ច្រើន​ និង​កាន់តែ​បង្កឲ្យមាន​ទឹកជំនន់​លិចលង់​។ ប៉ុន្តែ​ បើនិយាយ​ដល់តំបន់​នៅតាម​មហាសមុទ្រ​វិញ​ ការ​ឡើងកំដៅ​ផែនដី​វាអាច​ធ្វើឱ្យមានព្យុះធំ​ៗ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញកាន់តែខ្លាំង។

គ្រោះ​មហន្តរាយធម្មជាតិ​ មាន​កាន់តែ​ច្រើន​ កាន់តែ​ញឹកញយ​ និង​កាន់តែ​កាចសាហាវ​។ នេះ​ក៏ព្រោះតែ​ស្នាដៃ​របស់​អ្នកណា​? ចម្លើយងាយ​ឆ្លើយនោះទេ​ គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​កំពុងកើនឡើងនេះ​ ក៏ព្រោះ​តែស្នាដៃ​របស់​មនុស្សនេះ​ឯង​។

ទាក់ទង​នឹងរឿងនេះ​ អ្នក​វិទ្យាសាស្ត្រ​ បានណែនាំថា​ ហានិភ័យ​នាថ្ងៃនេះ​ និង​ថ្ងៃអនាគត​ ប្រាកដណាស់​នឹង​អាច​បំផ្លាញ​ជីវិត​នៅលើ​ពិភពលោក​យើងនេះ​ ហើយ​គេ​អាច​ដោះស្រាយ​បញ្ហាប្រឈម​ទាំងអស់នោះ​បាន​ គឺ​តាមរយៈ​ការកាត់​បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ ដែលភាគច្រើន​បញ្ចេញដោយ​ប្រទេសអភិវឌ្ឍន៍​៕

គួរ​ជម្រាប​ជូនផង​ដែរថា​ ដើម្បី​ឆ្លើយតប​ទៅនឹង​ហានិភ័យ​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​នាពេលច្ចុប្បនេះ​ ក្រុមប្រទេស​ចំនួន​ ១៩៥​ តាមរយៈ​សន្និសីទ​ ទីក្រុងប៉ារីស​ ស្តីអំពី​អាកាសធាតុ​ នាឆ្នាំ​២០១៥​ កន្លងទៅ​ បាន​ចុះហត្ថលេខា​ ព្រមព្រៀងគ្នា​ ធ្វើយ៉ាងណា​ដើម្បី​កុំឲ្យ ​សីតុណ្ហភាព​ កើនឡើង​លើស​ ២​ អង្សាសេ​។ តែ​ទោះជាបែបនេះក្តី​ អ្នកជំនា​ញ បានលើកឡើង​ថា​ វិធានការនេះ​ នៅ​មិនទាន់​មានប្រសិទ្ធិភាព​គ្រប់គ្រាន់​ ដើម្បីអាច​ទប់ទល់​នឹង​គ្រោះមហន្តរាយ​ បង្កឡើង​ដោយ​គ្រោះធម្មជាតិ​ ដែលមាន​លក្ខណៈ​កាន់តែ​កាចសាហាវ​ដូច​សព្វថ្ងៃនេះ​ បានឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ