លោកវេជ្ជបណ្ឌិតឡោ គីមសុង អំពាវនាវរកជំនួយសម្រាប់បេសកកម្មជំនួយមនុស្សធម៌ឆ្នាំ ២០១៩
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៥
នៅក្នុងបទយកការណ៍ នៅថ្ងៃនេះ យើងនឹងបន្តចាក់ផ្សាយពីប្រវត្តិ និងការងាររបស់លោកវេជ្ជបណ្ឌិត ឡោ គីមសុង។ លោកឡោ គីមសុង ប្រធានសមាគមខ្មែរពីរនៅប្រទេសបារាំង ដែលធ្វើការទៅលើការផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសកម្ពុជា តាំងពី១០ឆ្នាំមកហើយ។ លោកវេជ្ជបណ្ឌិតឡោ គីមសុងដែលទើបបញ្ចប់បេសកកម្មផ្តល់ជំនួយ និងការព្យាបាល កាលពីខែធ្នូ សោះ បានចាប់ផ្តើម រៀបចំគម្រោងការថ្មីសម្រាប់ឆ្នាំ២០១៩។ សម្រាប់បេសកកម្មដែលចាប់ផ្តើមនៅខែសីហាឆ្នាំ ២០១៩ នៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិតបានអំពាវនាវស្វែងរកជំនួយបណ្តើរៗ តាមបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងប្រទេសបារាំង សុប្បរសជនអាចផ្ញើថ្នាំពេទ្យ ច្រាសដុះធ្មេញ ថវិកា សំលៀកបំពាក់ ឬយកទៅជូនផ្ទាល់ដៃ នៅ កន្លែងព្យាបាលរបស់លោកវេជ្ជបណ្ឌិត នៅឃុំVernon។