អានតួអត្ថបទ
បទយកការណ៍

លោកវេជ្ជបណ្ឌិត​ឡោ គីមសុង អំពាវនាវ​រក​ជំនួយ​សម្រាប់​បេសកកម្ម​ជំនួយ​មនុស្សធម៌​ឆ្នាំ ២០១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងបទយកការណ៍ នៅថ្ងៃនេះ យើងនឹងបន្តចាក់ផ្សាយពីប្រវត្តិ និងការងារ​របស់​លោក​វេជ្ជបណ្ឌិត ឡោ គីមសុង។ លោកឡោ គីមសុង ប្រធានសមាគមខ្មែរ​ពីរនៅ​ប្រទេស​បារាំង ដែលធ្វើការ​ទៅលើការផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសកម្ពុជា តាំងពី១០ឆ្នាំមកហើយ។ លោកវេជ្ជបណ្ឌិតឡោ គីមសុងដែលទើបបញ្ចប់​បេសកកម្​មផ្តល់ជំនួយ និងការព្យាបាល កាលពីខែធ្នូ សោះ បានចាប់ផ្តើម រៀបចំគម្រោងការថ្មីសម្រាប់ឆ្នាំ២០១៩។ សម្រាប់​បេសកកម្ម​ដែលចាប់ផ្តើមនៅខែសីហាឆ្នាំ ២០១៩ នៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត​បាន​អំពាវនាវស្វែងរកជំនួយបណ្តើរៗ តាមបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុង​ប្រទេស​បារាំង សុប្បរស​ជន​អាច​ផ្ញើ​ថ្នាំពេទ្យ ច្រាសដុះធ្មេញ ថវិកា សំលៀកបំពាក់ ឬយក​ទៅ​ជូន​ផ្ទាល់ដៃ នៅ កន្លែងព្យាបាលរបស់លោកវេជ្ជបណ្ឌិត នៅឃុំVernon។

លោក​វេជ្ជបណ្ឌិត​ឡោ គីមសុង នៅពេល​ចុះ​ទៅ​ព្យាបាលអ្នកភូមិ នៅ​ខែ​ធ្នូ ២០១៨
លោក​វេជ្ជបណ្ឌិត​ឡោ គីមសុង នៅពេល​ចុះ​ទៅ​ព្យាបាលអ្នកភូមិ នៅ​ខែ​ធ្នូ ២០១៨ ©Lor Kimsong
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ