អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

តុលាការ​កំពូល​កាណាដា​អនុញ្ញាត​ការ​ប្រើប្រាស់​កញ្ឆា​តាម​គ្រប់​ទម្រង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម៉ារីវ៉ាណា (Marijuana) ឬ កាណាប៊ីស (Cannabis) ដែលខ្មែរយើង​ហៅថា កញ្ឆា គឺជា​គ្រឿងញៀន​មួយប្រភេទ​ដែល​ខ្សោយ ឬ​ដែល​មាន​ប្រតិកម្ម​យឺត។ ​កាលពីដើមខែ​មិថុនានេះ តុលាការកំពូល​កាណាដា​បាន ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ការ​កាន់កាប់​និង​ប្រើប្រាស់​កញ្ឆា​សម្រាប់​គោលដៅ​ព្យាបាល ឬ​វេជ្ជសាស្រ្ត ​តាម​គ្រប់​ទម្រង់​ទាំងអស់​ដោយ​មិនកំរិត​នៅ​ត្រឹមតែ​ក្នុង​ទំរង់ជា​រុក្ខជាតិស្ងួត​នោះទេ។

លោក​ហ៊ែល សម្បត្តិ
លោក​ហ៊ែល សម្បត្តិ ©សម្បត្តិ
ផ្សាយពាណិជ្ជកម្ម

Autrement dit, une personne possédant une autorisation médicale pour la marijuana thérapeutique peut maintenant consommer le cannabis dans un muffin ou un biscuit, ou dans tout autre dérivé, au lieu uniquement de fumer la substance sous forme de plante séchée.

គួររំលឹកថាកាលពីឆ្នាំ២០១៣ ​រដ្ឋាភិបាល​កាណាដា​ដឹកនាំ​ដោយ​លោក​ហាភើ​ បាន​ចេញ​បទបញ្ជា​មួយ ស្តីពី​កញ្ឆា​សម្រាប់​គោលដៅ​វេជ្ជសាស្រ្ត (Règlement sur la marihuana à des fins médicales) ដើម្បី​ពង្រឹង​សុវត្ថិភាព​និង ​សុខភាព​នៃ​ពលរដ្ឋ​កាណាដា​និង​ធានាឲ្យបាន​នូវ​សុក្រិតភាព​ក្នុង​ការ​វាយតម្លៃ​លើ​ការសុំ​អាជ្ញាបណ្ណ​ផលិត​ឬ​ដាំ​កញ្ឆា។

Ce règlement garantit également que les Canadiens qui ont besoin d'obtenir de la marijuana à des fins médicales ou thérapeutiques peuvent avoir accès à de la marijuana cultivée dans des conditions salubres et dont la qualité est contrôlée.Toutes les demandes de licence de production de marijuana à des fins médicales sont soumises à un processus d'examen strict et rigoureux.

បទបញ្ជារដ្ឋាភិបាល​ឆ្នាំ២០១៣​បានចែងថា អ្នកប្រើប្រាស់​ដែល​ទទួល​ការអនុញ្ញាត ​(Utilisateurs accrédités ou autorisés) អាច​ប្រើប្រាស់​សារធាតុ​កញ្ឆានេះ​ដោយ​ស្របច្បាប់​ដរាបណា​កញ្ឆានេះ​ស្ថិតក្នុង​ទម្រង់​ជា​រុក្ខជាតិស្ងួត​ប៉ុណ្ណោះ។ ​បានសេចក្តីថា  ជម្រើស​តែមួយគត់ ដើម្បី​អាចប្រើប្រាស់​កញ្ឆា​ដោយ​ស្របច្បាប់​បាន​គឺ​មានតែ​ការ​ជក់ កញ្ឆា​ក្នុងទំរង់​ជា​បារី​តែប៉ុណ្ណោះ ដោយគ្មាន​ការ​កែច្នៃ​អ្វី​ទាំងអស់។ En effet, la transformation du produit est illégale.

Alors, la cause sur laquelle s’est penchée la Cour suprême du Canada portait sur celle d’un boulanger, Owen Smith, qui a été accusé de possession de marijuana aux fins de trafic et de possession de marijuana séchée après avoir été arrêté par la police en 2009 alors qu’il préparait divers produits comestibles à base de marijuana, dont plus de 200 biscuits. ដែលនំ Biscuits ផ្ទុកដោយ​សារធាតុ​កញ្ឆាទាំងនោះ​ធ្វើសម្រាប់​លក់ឲ្យ​សមាជិក​នៃ​ក្រុមមួយ​ឈ្មោះថា Club d'acheteurs de cannabis du Canada, distributeur officiel de marjuana médicale, ដែល​មានទីតាំង​នៅក្រុង Victoria នៃ​ខេត្ត Colombie-Britannique ហើយ​ដែល​សមាជិក​ទាំងនោះ​សុទ្ធសឹង​ជាអ្នក​ដែល​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ​មានតម្រូវការ​បរិភោគ​កញ្ឆា ដើម្បី​សម្រាល​ការឈឺចាប់​ដោយសារ​ជម្ងឺ។
Face à l’interdiction élaborée de façon claire et nette par le règlement du gouvernement, un tribunal de première instance a posé un geste innovant et compréhensif en faveur des patientsen décidant que cetteinterdiction violait la Charte canadienne des droits et libertés, et a radié le mot «séchée» et la définition de «marijuana séchée» du règlement. Ainsi, M. Smith a le droit de vendre de la marijuana thérapeutique sous une forme autre que la plante séchée.

ក្រោយមក រដ្ឋាភិបាល​លោកហាភើ​បានបន្ត​ប្តឹងឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​ខេត្ត Colombie-Britannique សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខាងលើ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា កន្លងទៅថ្មីៗនេះ តុលាការកំពូល​កាណាដា​ក៏សម្រេច​ជា​ឯកច្ឆ័ន​ច្រានចោល​បណ្តឹងសារទុក្ខ​របស់​រដ្ឋាភិបាល​លោកហាភើ និង​តម្កល់​សាលដីការ​សាលាឧទ្ធរណ៍ ដោយបាន​គូសបញ្ជាក់ថា៖ «l’interdiction frappant la possession de formes non séchées de marijuana à des fins médicales limite le droit à la liberté et à la sécurité de la personne d’une manière arbitraire, et est ainsi inconstitutionnelle en vertu de la Charte canadienne des droits et libertés».

និង​ម្យ៉ាងទៀត តុលាការកំពូល​ក៏ផ្អែកផងដែរ​លើ​អំណះអំណាង បង្ហាញដោយ​សាលាដំបូង​ដែលថា ការដកដង្ហើម​ស្រូបយកផ្សែង​កញ្ឆា​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព និង​កាត់បន្ថយ​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាលជំងឺ​មួយចំនួន។ នេះហើយ​ជាមូលហេតុ​មួយទៀត​ដែល​គួរមាន​ការអនុញ្ញាត​ការប្រើប្រាស់​កញ្ឆា សម្រាប់​គោលដៅ​វេជ្ជសាស្រ្ត ក្នុង​ទម្រង់​ជានំ ឬ​អាហារផ្សេងៗ ដោយមិនកំណត់​ថា​ទាល់តែ​ជា​ទម្រង់​រុក្ខជាតិ​ស្ងួតនោះទេ។ Rappelons qu’il y a actuellement environ 40 000 personnes autorisées à consommer de la marijuana à des fins thérapeutiques au Canada, qui sont naturellement très contents de cette décision leur offrant plus de liberté dans la manière de consommer le cannabis.

Mais ce n’est pas tout le monde qui partage cette joie. ព្រោះថា ភ្លាមៗក្រោយពី​ប្រកាស​សេចក្តី សម្រេច​របស់​តុលាការកំពូល យើងឃើញ​មាន​ប្រតិកម្ម​អវិជ្ជមាន​ពីសំណាក់​រដ្ឋាភិបាល​កាណាដា ដោយ​រដ្ឋមន្ត្រី​សុខាភិបាល លោកស្រី Rona Ambrose បាន​ថ្លែង​ថា៖ សេចក្តីសម្រេច​នេះ​គឺជា​សារ​ប្រមាថ​ចំពោះ​លោកស្រី​ក្នុងនាម​រដ្ឋាភិបាល​ជាអ្នក​ចេញ​បទបញ្ជា​ហាមឃាត់​នោះ។ Parce que selon la ministre, la décision de la Cour permet la transformation de la marijuana «en produits de boulangerie et bonbons» et «rend le cannabis encore plus attrayant et accessible aux jeunes», même s’il s’agit de marijuana thérapeutique pour laquelle une prescription médicale est nécessaire.

ចំណែកលោក Josh Paterson ប្រធាន​សមាគមន៍ Association des libertés civiles de la Colombie-Britanniqueដែល​ក៏ជា​ភាគី​ចូលរួម​ក្នុងសំណុំរឿង​នេះ​ផងដែរ មាន​ការរីករាយ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការកំពូល ព្រោះ​លោក​យល់ថា  វាជា​ជោគជ័យមួយ​សម្រាប់​ជម្រើស​និង​សេរីភាព​សម្រាប់​ប្រជាជន ​ដែល​មាន​ការអនុញ្ញាត​ឱ្យ​ប្រើ​កញ្ឆា​ដើម្បី​បន្ធូរបន្ថយ​ជំងឺ​របស់​ពួកគេ។ ចាប់ពីពេលនេះ​តទៅ អ្នកណា​ដែល​ចង់ប្រើ​កញ្ឆា​វេជ្ជសាស្រ្ត​នៅក្នុង​ទម្រង់​ដែល​អាច​បរិភោគ​បាន​ដូច​នំប្រេង ក្រែមលាបបបូរមាត់ អាចធ្វើបាន ដូច្នេះ​ប្រសិនបើ​ គេ​ទទួល​បាន​ការអនុញ្ញាត។

លោក Paterson ក៏បានពន្យល់​ថា៖ «D'autres manières (que fumer) d'ingestion de ce médicament sont plus efficaces pour des gens. Pas pour tout le monde, mais pour quelques-uns. Pour ces personnes, la décision leur permettra d'avoir davantage de soulagement contre leurs problèmes médicaux. Le gouvernement a interdit ces formes de soulagement, mais la Cour suprême vient de lui dire que c'est une violation de leur droit à la sécurité».

ឯក្រសួងសុខាភិបាល​កាណាដា រហូតមកដល់​ពេលនេះ នៅតែ​មិនទទួលស្គាល់​ថា​ កញ្ឆា​គឺជា​ប្រទេភថ្មាំ ​និង​ក៏មិនយល់ស្រប​នឹង​ការ​ប្រើប្រាស់​របស់​វាដែរ តែ​បាន​បង្ខំចិត្ត​ត្រូវសរសេរ​ក្នុង​វិបសាយ​របស់ខ្លួន​ថា៖ 

« La marijuana séchée n'est pas un médicament approuvé au Canada. Le gouvernement du Canada ne cautionne pas l'utilisation de la marijuana, mais les tribunaux ont statué que les Canadiens doivent avoir un accès raisonnable à une source légale de marijuana à des fins médicales lorsqu'un professionnel de la santé leur en donne l'autorisation. »

ដូច្នេះ បើទោះបីជា​រដ្ឋាភិបាល​របស់​លោកហាភើ​មិនយល់ស្រប​យ៉ាងណា​ក៏ដោយ តែ​តុលាការកំពូល ដែលជាអ្នក​មានអំណាច​សម្រេច​ចុងក្រោយ​បាន​អនុញ្ញាត​ចាប់ពីពេលនេះ​តទៅ ចំពោះអ្នក​ដែល​មាន​ការអនុញ្ញាត ប្រើប្រាស់​កញ្ឆា​តាម​ការបម្លែង​គ្រប់ទម្រង់​តាមសេចក្តីត្រូវការ​របស់គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ