អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

អព្យាក្រឹត្យភាព​នៃ​អ៊ីនធ័រនែត​នៅ​សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍នេះ ហ៊ែល សម្បត្តិ​លើក​និយាយ​ពី​អនាគត​ដ៏​ស្រពិច​ស្រពិល​នៃ​អព្យាក្រឹត្យភាព​នៃ​អ៊ីនធឺណិត​នៅ​សហរដ្ឋអាមេរិក។ 

លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា)
លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា) RFI/Sambath
ផ្សាយពាណិជ្ជកម្ម

អព្យាក្រឹត្សភាព​នៃ​អ៊ីនធឺណិត គឺជា​គោលការណ៍​ដែល​សំដៅ​ធានា​ឲ្យមាន​សមភាព​នៃ​ប្រព្រឹត្តិកម្ម​លើ លំហូរ​ទិន្នន័យ តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ គោលការណ៍​នេះ លុប​បំបាត់​ការរើសអើង ទាំង​ចំពោះ​ប្រភព គោលដៅ និង​ទាំង​ចំពោះ​ប្រភេទ​នៃ​បន្ទុកពត៌មាន ដែល​បញ្ជូន​ឬ​ផ្ទេរ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

 
Autrement dit, la neutralité du Net est le principe de non-discrimination qui régit le fonctionnement d’Internet depuis sa création. En ce sens, tout le monde doit avoir un égal accès à Internet. C’est-à-dire, les fournisseurs d'accès ne doivent jamais bloquer ni ralentir l’accès aux sites qui leur déplaisent, et ils ne doivent pas non plus accorder de traitement préférentiel à personne.

ដូច្នេះ​គោលការណ៍​នេះ ជា​វិធាន​ដែល​រារាំង​មិនឲ្យ​អ្នកផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​មាន​ឥទ្ធិពល​លើ​សេរីភាព នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត និង​លើ​ល្បឿន​នៃ​ការបញ្ជូន​ឬ​ផ្ទេរ​បន្ទុក​ពត៌មាន​លើ​បណ្តាញ​អ៊ីនធឺណិត។

En réalité, la neutralité du Net est très importante, comme elle intervient à chaque connexion à Internet, que vous vouliez regarder une vidéo sur YouTube, consulter les sites web, envoyer un e-mail, etc. ការមិនបែងចែក​ឲ្យមាន​ល្បឿន​ខុសគ្នា និង​រក្សា​សេរីភាព​លើ​បណ្តាញ​នេះ​ហើយ ដែល​បង្ក លក្ខខណ្ឌ​សមប្រកប នៃ​ការរីកចំរើន​បច្ចេកវិទ្យា​ពត៌មាន ដូចជា​ការករកើត​និង​រីកធំធាត់​នៃ Google, YouTube, ឬក៏ Facebook ជាដើម។

Alors que les équipements techniques qui forment le réseau Internet rendent désormais possible une gestion discriminatoire du trafic par les fournisseurs d’Internet.

នាពេលបច្ចុប្បន្ន ការជជែកពិភាក្សា​ខាង​នយោបាយ​ដ៏ខ្លាំងខ្លា​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅ​ក្នុង​បញ្ចឹម​ប្រទេស ពិសេស​នៅ​សហរដ្ឋអាមេរិច ដើម្បី​កំណត់​ថា​តើ​គួរមាន​ច្បាប់​ពិសេស​មួយ ដើម្បី​ការពារ​គោលការណ៍​នេះ ដែរ​ឬ​ទេ។ ព្រោះ​គោលការណ៍​អព្យាក្រឹត្សភាព​នៃ​អ៊ីនធឺណិត​នេះ​កំពុង​តែ​ទទួល​រង​នូវ​ការគំរាម​កំហែង។

Par exemple, la neutralité du net est déjà remise en cause dans plusieurs pays autoritaires, comme la Chine, qui bloque l’accès de ses internautes à de nombreux services, ou encore la Turquie, qui a récemment bloqué Twitter et YouTube pour des « raisons de sécurité ».

ចំណែក​នៅ​អឺុរ៉ុប​និង​សហរដ្ឋអាមេរិចវិញ មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​មួយ​ចំនួន​ត្រូវ​បាន​គេ ចោទ​ប្រកាន់​ថា​បាន​រំខាន​ឬ​ទប់ស្កាត់​ដោយ​លាក់កំបាំង លើ​ការប្រើប្រាស់​វិបសាយ​ដែល​មាន​ផ្ទុក​នូវ​បន្ទុក ពត៌មាន​ឯកសារធំៗ ដូចជា​វិបសាយ​ដែល​ពោរពេញ​ទៅ​ដោយ​វិដេអូ មាន Netflix ជាដើម។

Aux Etats-Unis, la question a été sérieusement posée à la suite de la proposition en mai dernier par la FCC (Federal Communications Commission), institution indépendante et compétentente en matière de la télécommunication, y compris Internet, qui tentait de mettre fin à ce principe de neutralité.  ព្រោះ​ប្រធាន​ស្ថាប័ន​នេះ លោក ថម វីលើ (Tom Wheeler) បានស្នើ​អនុញ្ញាត​បង្កើត​ឲ្យ​មាន ប្រព្រឹត្តិកម្ម​អនុគ្រោះ (Traitement préférentiel) សំរាប់​វិបសាយ​ឬ​សេវាកម្ម​តាម​អ៊ីុនធឺណិត​ណា​ដែល មាន​តម្រូវការ​ល្បឿន​លឿន​នៃ​លំហូរ​ឬ​ការបញ្ជូន​ទិន្នន័យ ដោយ​ត្រូវ​បង់ថ្លៃ​បន្ថែម។ ការណ៍​នេះ​នឹង​នាំឲ្យ អ៊ីនធឺណិត មាន​ល្បឿន​ពីរ​ខុសគ្នា។

Alors que récemment, soit le 11 novembre 2014 dernier, le Président des Etats-Unis, Barak Obama, a présenté dans un communiqué sa ferme déclaration en faveur du principe de la neutralité du Net au lieu d’avaliser le projet de la FCC qui comptait générer l’Internet à deux vitesse. 

លោក អូបាម៉ា​បាន​ថ្លែងថា ចាប់តាំង​ពី អ៊ីនធឺណិត​ត្រូវបាន​បង្កើត​ឡើង វាត្រូវ​បាន​គេ​រៀបចំ​នៅ​ជុំវិញ​គោលការណ៍​ជា​មូលដ្ឋាន នៃ​ការបើកចំហ ភាពយុត្តិធម៌ និងសេរីភាព។ សំរាប់​ប្រជាជន អាមេរិក​ភាគច្រើន អ៊ិនធឺណិ​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការប្រាស្រ័យទាក់ទង​ប្រចាំថ្ងៃ និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ទៅហើយ។

Dans ce sens, le Président Obama se tient debout en faveur de la protection de l’Internet libre et ouvert tout en considérant l’Internet comme un service publique au même titre que l’eau et l’électricité. លោកថែមទាំង​បាន​ស្នើ​ទៅ FCC ដើម្បី​ចំណាត់​ថ្នាក់​សេវា​អ៊ិនធឺណិត ឲ្យ​នៅក្រោម​ចំណង​ជើង​ទី២ នៃ​ច្បាប់ទូរគមនាគមន៍ និងក៏​បាន​ស្នើសំុ​ផងដែរឲ្យ​ FCC អនុវត្តន៍នូវ​វិធានការ​ដ៏​តឹងរឹង​តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការពារ​នូវ​គោលការណ៍​អព្យាក្រឹតភាព​នៃ​អ៊ីនធឺណិត​នេះ។

La question qui se pose est de savoir si la FCC suivra la recommandation du Président Obama, sachant que la FCC est une institution indépendante et avait une position très différente.
Rassurons-nous que le Président n’est pas seul, car depuis mai dernier, plus de cent cinquante sociétés de la Silicon Valley ont adressé une lettre ouverte à la FCC pour défendre la neutralité du Net. ចំណោម​ក្រុមហ៊ុន​ដែល​គាំទ្រ​កិច្ចគាំពារ​អព្យាក្រឹត្យភាព​នៃ​អ៊ីនធឺណិត មាន​ក្រុមហ៊ុន​ធំៗ​ខាង បច្ចេកវិទ្យា​ដូចជា Google, Microsoft, Amazon, Facebook, Twitter និង Netflix ដែល​អះអាង​ថា «អ៊ីនធឺណិត​ត្រូវតែ​រក្សា​ឲ្យនៅ​តែ​ជា​វេទិការ​បើកចំហរ​សំរាប់​ការបញ្ចេញមតិ និង​សំរាប់​ពាណិជ្ជកម្ម ដើម្បី ឲ្យ​អាមេរិច អាច​រក្សា​ឈ្មោះ​ជា​អ្នកនាំមុខគេ​លើ​ទីផ្សា​បច្ចេកវិទ្យា»។

Alors qu’à côté de la FCC, se rassemblent les grands fournisseurs de service d’Internet aux États-Unis, tels que Verizon, Comcast et AT&T. Ces derniers réclament depuis des années une évolution législative pour assouplir ce principe de la neutralité du Net. ព្រោះ​ពួកគេ​ជឿថា ការបន្ធូរ បន្ថយ​គោលការណ៍ អព្យាក្រឹតភាព​នេះ នឹង​អនុញ្ញាត​ឱ្យពួកគេ ផ្តល់នូវ​សេវាកម្ម​ល្អ​ប្រសើរ​ជាង​មុន​សំរាប់ អតិថិជន​របស់​ខ្លួន ដែល​មាន​តម្រូវការ​ខ្ពស់​ខាង​ផ្ទុក និង​លំហូរ​ទិន្នន័យ ពិសេស​នៅ​ក្នុង​ករណី​នៃ​ការកក ស្ទះ​បណ្តាញ។

Donc, il s’agit ici d’une confrontation du moins entre deux intérêts catégoriels : d’une part, pour les internautes et les compagnies des technologies de l’information, c’est l’internet libre et ouvert pour tous constituant un environnement propice pour l’innovation, et d’autre part, pour les fournisseurs de service d’Internet qui ont besoin de ressource financière en vue de maintine et de  développement des réseaux, c’est l’Internet à deux vitesses pour satisfaire les besoins des sites gourmands avec une compensation financière en contre partie.  

ដូចនេះ​វាអាចជា​ការជជែក​ពិភាក្សា​ខាង​នយោបាយ ដែល​មិន​ប្រាកដថា​នឹង​មាន​ចំលើយ​ភ្លាមៗ​នោះទេ។ តែ​ទោះ​ជា​យ៉ាងណា​លោក​អូបាម៉ា​ ក៏​បាន​ប្តេជ្ញាថា​នឹង​ការពារ​គោលការណ៍​អព្យាក្រឹតភាព​នៃ​អ៊ីនធឺណិត រហូតដល់​ទីបញ្ចប់ ដរាបណា​លោក​នៅ​ជា​ប្រធានាធិបតី!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ