ចលនាកុម្មុយនីស្តខ្មែរវៀតមិញប្រឈមមុខនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្នាំ១៩៥៣-១៩៥៤
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៩
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា កាលពួកគេកំពុងរៀននៅស្រុកបារាំងក្នុងទសវត្សរ៍១៩៥០ ពួកអនាគតមេក្រហមមិនទាន់មានគំនិតនិងយុទ្ធសាស្រ្តច្បាស់លាស់ទេ ដើម្បីកែទម្រង់សង្គមឬបង្កើតសង្គមថ្មីមួយស្របទៅតាមការចង់បានរបស់ពួកគេ។ នៅថ្ងៃនេះវិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួនដែលបានកើតឡើងក្នុងចន្លោះឆ្នាំ១៩៥១-១៩៥៤ និងដែលបានធ្វើឱ្យចលនាកុម្មុយនីស្តខ្មែរវៀតមិញប្រឈមមុខនឹងរបត់មួយប្រកបដោយគ្រោះថ្នាក់។ កាលនោះ សាឡុត ស ដែលបានវិលពីបារាំងមកដល់ស្រុកខ្មែរវិញ ជាសាក្សីនៃព្រឹត្តិការណ៍ទាំងនេះ និងថែមទាំងបានចូលរួមដោយប្រយោលក្នុងព្រឹត្តិការណ៍ទាំងនេះទៀតផង។