ភូមិសាស្រ្តនយោបាយ
អ្នកបញ្ញវន្ត និងអ្នកនយោបាយក្នុងជួរអនាគតមេខ្មែរក្រហមនៅដើមទសវត្សរ៍១៩៥០
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:២១
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់បានពន្យល់រួចហើយថា តើហេតុអ្វី ពួកអនាគតមេខ្មែរក្រហមបានក្លាយជាកុម្មុយនិស្តពេលកំពុងរៀននៅស្រុកបារាំង។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងថា តាំងពីសម័យកំពុងរៀននៅស្រុកបារាំងក្នុងដើមទសវត្សរ៍១៩៥០មកម្ល៉េះ នៅក្នុងក្រុមអនាគតមេខ្មែរក្រហម មានពួកបញ្ញវន្តដែលសង្វាតរៀន និងមានពួកអ្នកនយោបាយដែលស្រឡាញ់សកម្មភាព។