ភូមិសាស្រ្តនយោបាយ
នៅឆ្នាំ១៩៦៦ ពួកមេខ្មែរក្រហមទៅបោះទីតាំងក្នុងព្រៃភ្នំនៃខេត្តរតនគីរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៨
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីឥទ្ធពលនៃបដិវត្តន៍វប្បធម៌ចិនទៅលើ សាឡុត ស ក្នុងពេលដែលមេកុម្មុយនីស្តខ្មែររូបនេះកំពុងបំពេញទស្សនកិច្ចនៅស្រុកចិនក្នុងឆ្នាំ១៩៦៦។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយថា តើហេតុអ្វីបានជានៅចុងឆ្នាំ១៩៦៦ ពួកឧទ្ទាមខ្មែរក្រហម សម្រេចចិត្តប្តូរទីតាំង ប្តូរពីព្រៃនៃខេត្តកំពង់ចាម ទៅព្រៃភ្នំនៃខេត្តរតនគីរី។