អានតួអត្ថបទ
អាហ្វហ្កានីស្ថាន​

អង្គការ​សិទ្ធិមនុស្ស​ទាមទារ​អោយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ការពារ​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត​

ថ្ងៃអង្គារ​នេះ អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ ​ការពារ​សុវត្ថិភាព​សន្តិសុខ​សហគមន៍​អ្នក​​កាន់​និកាយ​ស្ហ៊ីអ៊ីត ដែល​​ជា​ផ្ទាំងស៊ីប​របស់​ក្រុម​ភេរវជន។ ​ការទាមទារ​នេះធ្វើឡើង​ក្រោយ​មាន​​ភេរវកម្ម​​នៅ​វិហារ​ស្ហ៊ីអ៊ីត ក្រុង​កាប៊ូល សម្លាប់​មនុស្ស​យ៉ាងហោច​​២៧នាក់ កាលពី​ថ្ងៃចន្ទ។ ​

ប៉ូលិស​អាហ្វហ្កានីស្ថាន នៅ​ពីមុខ​វិហារ​ស្ហ៊ីអ៊ីត ក្រុង​កាប៊ូល ដែលបាន​រងការ​វាយប្រហារ​កាលពី​ថ្ងៃចន្ទ ២១វិច្ឆិកា
ប៉ូលិស​អាហ្វហ្កានីស្ថាន នៅ​ពីមុខ​វិហារ​ស្ហ៊ីអ៊ីត ក្រុង​កាប៊ូល ដែលបាន​រងការ​វាយប្រហារ​កាលពី​ថ្ងៃចន្ទ ២១វិច្ឆិកា Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃចន្ទ ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​បង្ក​ការវាយប្រហារ​ប្រឆាំង​នឹង​វិហារ​ស្ហ៊ីអ៊ីត​មួយ កន្លែង នៅ​ក្រុងកាប៊ូល អាហ្វហ្កនីស្ថាន សម្លាប់​មនុស្ស​យ៉ាងហោច​២៧នាក់។ ស្ត្រី​និង​កុមារ​ច្រើននាក់​បាន​រងរបួស។ ​ភេរវកម្ម​នេះ កើតឡើង​​ក្នុង​ពេល​សហគមន៍​និកាយ​ស្ហ៊ីអ៊ីត​កំពុង​តែ​រៀបចំ​ធ្វើពិធី​បុណ្យ​សាសនា​របស់​ពួកគេ។ គិត​សម្រាប់​៤ខែ​មកនេះ ​​នេះ​ជាភេរវកម្ម​ទី៣​ហើយធ្វើឡើង​ប្រឆាំង​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត។

អង្គការ​សិទ្ធិមនុស្ស​បាន​ទាមទារ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​អោយ​ការពារ​សហគមន៍​និកាយ​ស្ហ៊ីអ៊ីត អោយ​មាន​ប្រសិទ្ធភាព​។ ​សម្រាប់​អង្គការ​ Human Rights Watch ​​ក្រុម​រដ្ឋអ៊ីស្លាមវាយប្រហារ​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត ធ្វើអោយ​​​កន្លែង​ណា​ក៏ជា​កន្លែង​មា​នគ្រោះថ្នាក់​ដែរ។ ​អង្គការ​ Amnesty International វិញ បាន​លើកឡើងថា អាជ្ញាធរ​អាហ្វហ្កានីស្ថាន​​មានកាតព្វកិច្ច​​ការពា​រអោយ​មានប្រសិទ្ធភាព នូវ​​សុវត្ថិភាព​អ្នកកាន់​សាសនា​អ៊ីស្លាម​ស្ហ៊ីអ៊ីត។ ​​

អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​​ភេរវកម្ម ប្រឆាំង​វិហារ​និកាយ​ស្ហ៊ីអ៊ីត​ ​កាលពី​ថ្ងៃចន្ទ។ ក្រសួង​មហាផ្ទៃ​ប្រាប់ថា បាន​ព្យួរ​តំណែង​មន្ត្រី​ប៉ូលិស​មួយចំនួន​ ក្រោយ​ភេរវកម្ម​នេះ។ ​ថ្ងៃអង្គារ​ម្សិលមិញ ក្រុម​មនុស្ស​ដែល​បាន​បញ្ចុះ​សពជនរងគ្រោះ​បាន​បរិហារ​រដ្ឋាភិបាល​ថា​ អសមត្ថភាព​ការពារ​សុវត្ថិភាព​ពួកគេ។ ​

គួររំលឹក​ថា ​កាលពី​ថ្ងៃ​១៣តុលា​កន្លងទៅ ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​បាន​បង្ក​ភេរវកម្ម​ជាច្រើន ប្រឆាំង​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត​នៅ​អាហ្វហ្កានីស្ថាន នៅ​កាប៊ូល និង​នៅ​ក្រុង​ ​​​ម៉ាហ្សា អ៊ីស្ហារីហ្វ ភាគខាងជើង សម្លាប់​មនុស្ស​ជាង​៣០នាក់។ កាលពី​ថ្ងៃ២៣​​កក្កដា ក្រុមរដ្ឋ​អ៊ីស្លាម​​បាន​បង្ក​ភេរវកម្ម​​ប្រឆាំង​បាតុកម្ម​​សហគមន៍​ហាហ្សារ៉ា ​ធ្វើអោយ​មនុស្ស​ស្លាប់​៨៥នាក់៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ