អានតួអត្ថបទ
អេហ្ស៊ីប

ភាពតាន​តឹង​រវាង​កងទ័ព​និង​ភាតរបុត្រ​អ៊ីស្លាម​

ភាតរបុត្រ​​​អ៊ីស្លាម​​​ដែល​​​មាន​​​ភាគ​​​ច្រើន​​​នៅ​​​រដ្ឋសភា​​​និង​​​កងទ័ព​​​ដែល​​​​​ក្តាប់​​​អំណាច​​​នីតិ​​ប្រតិបត្តិ​​​ ​ បាន​​​​ធ្វើ​​​ឱ្យ​​​ផ្ទុះ​​​ការ​​ខ្វែង​​​គំនិត​​​គ្នា​​កណ្តាល​​ថ្ងៃ​​ត្រង់​។ ​​​ចាប់​ពី​​​ថ្ងៃ​​​សៅរ៍​​ ​២៤​​​មីនា​​​មក​​​​គេ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​តាម​​​រយៈ​​​សេចក្តី​​ជូន​​ដំណឹង​។​​​តើ​​​ជា​​​អវសាន​​​​នៃ​​​សម្ព័ន្ធភាព​​​ស្ងៀម​ស្ងាត់​​​មិន​​​សម្តែង​​​ចេញ​​​ជា​​​ផ្លូវការ​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​តាំង​​ពី​​​ដើម​ទី​​​នៃ​​​បដិវត្តន៍​​​ឬ​?​​

បាតុកម្ម​​នៅថ្ងៃ​សៅរ៍​២៤​មីនា​​២០១២​នៅ​ទីក្រុង​គែរ​​ប្រឆាំង​សមាសភាព​​​នៃ​សភា​​ធម្មនុញ្ញ​
បាតុកម្ម​​នៅថ្ងៃ​សៅរ៍​២៤​មីនា​​២០១២​នៅ​ទីក្រុង​គែរ​​ប្រឆាំង​សមាសភាព​​​នៃ​សភា​​ធម្មនុញ្ញ​ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

 

ភាពតានតឹងដំបូង បានចាប់ផ្តើមនៅថ្ងៃសៅរ៍​២៤​មីនា​ដោយ​សេចក្តីជូនដំណឹង​របស់​ចលនា​ឈ្មោះ​​ភាតរបុត្រអ៊ីស្លាម​ដែលចោទកងទ័ពថា​”ខំប្រឹងរារាំង​កុំ​ឲ្យ​មាន​អន្តរកាល​ទៅកាន់​របប​ប្រជាធិបតេយ្យ​”។ ភាតរបុត្រអ៊ីស្លាម បានយល់ឃើញថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ដើម្បីខណ្ឌបញ្ចប់​អំណាចយោធា​នៅដើមខែកក្កដា​២០១២ ប្រហែលអាច​នឹង​ត្រូវ​”​ក្លែងបន្លំ​”​ដើម្បីបេក្ខជនម្នាក់​ដែល​ខ្លួន មិនបញ្ចេញឈ្មោះ។ ភាតរបុត្រអ៊ីស្លាម ថែមទាំង​ប្រកាស​​​ចេតនាខ្លួន​បង្ហាញ​បេក្ខជន​របស់​ខ្លួន​ផ្ទាល់​ដែល​ជាការ​ផ្ទុយ​នឹង​ការ​ធានា​ដែល​ខ្លួន​បាន​ផ្តល់​​ឲ្យ​មុននឹងបោះឆ្នោតសភា។

នៅថ្ងៃអាទិត្យ​ម្សិលមិញ​២៥​មីនា លោក Mansour Hassan ដែលជាបេក្ខជន​យល់​ព្រមព្រៀង​គ្នារវាង​កងទ័ពនិង​ភាតរបុត្រអ៊ីស្លាម បានដកខ្លួនថយ។ កងទ័ពបាន​ចុះផ្សាយសេចក្តី​ជូន​ដំណឹង​​មួយដែលចាត់ទុកសេចក្តីថ្លែងការណ៍​របស់​ភាតរបុត្រអ៊ីស្លាមថាជា​”​ពាក្យ​មួល​​បង្កាច់​”។​
ពួកទាហាន បានអះអាង​ជាថ្មី នូវចេតនាខ្លួន​ធ្វើ​អន្តរកាល​ប្រជាធិបតេយ្យ​ឲ្យបាន​ចប់ចុង​ចប់​ដើម​​​តាមរយៈ​”ការ​បោះ​ឆ្នោត​ដោយ​សេរីនិង​ប្រកបដោយ​តម្លាភាព​”។

ការខ្វែងគំនិតគ្នាជាសាធារណៈ​រវាង​ភាតរបុត្រអ៊ីស្លាម​និង​កងទ័ព កើត​មាន​ក្នុង​បរិយាកាស សង្គ្រាម​ពាក្យសំដី ស្តីពីសមាសភាព នៃសភាធម្មនុញ្ញ​ដែលទទួលបន្ទុកតាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ ពួក​គ្រហស្ថ​ពុំមែន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម យល់ឃើញថា សមាជិកភាគច្រើន​នៃ​សភា​ធម្មនុញ្ញ​ជាពួកអ៊ីស្លាម​ដែល​ខំប្រឹង​បំផ្លាញ“ គ្រឹះ​នៃ​រដ្ឋ​ស៊ីវិល​”។ ពួកគ្រហស្ថ​ទាំងនេះ ដែល​រហូត​​​ម​កទល់ពេលនេះ សំដែង​អាការៈ ព្រងើយកន្តើយ ចំពោះ កងទ័ព​”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ