អានតួអត្ថបទ
ហុងកុង

​ប៉េកាំង ថា​នឹង​ពិនិត្យ​ជាថ្មី​ចំពោះ​យន្តការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ហុកកុង​

រដ្ឋ​អំណាចចិន ប្រកាស​នៅថ្ងៃទី​១វិច្ឆិកាថា​នឹង«​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​»នូវ​បែបបទយន្តការ​​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ហុង​កុង។ ចំពោះពាក្យថា​ការ​«ធ្វើឱ្យប្រសើរឡើង»នេះ គេ​មិនដឹង​ប្រាកដ​ជាក់​​ច្បាស់​ថា រដ្ឋ​អំណាច​ចិន​នឹងចង់​​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​នោះទេ!  ​តែ​អាជ្ញាធរ​ចិន គ្រាន់តែ​​បង្ហើបថា «នឹង​ជំរុញ​យន្តការ​ប្រជាធិបតេយ្យ​នៅហុងកុង  ប៉ុន្តែ​ហាម​ដាច់​ខាត​ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​ ដែលគំរាម​កំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​ផ្ទៃក្នុង»។​​ 

បាតុកម្ម​ហុងកុង អូសបន្លាយ​តាំងពី​ដើម​ខែ​មិថុនា រហូត​ដល់​ខែ​វិច្ឆិកា ទៅហើយ គ្មាន​ដំណោះស្រាយ​។
បាតុកម្ម​ហុងកុង អូសបន្លាយ​តាំងពី​ដើម​ខែ​មិថុនា រហូត​ដល់​ខែ​វិច្ឆិកា ទៅហើយ គ្មាន​ដំណោះស្រាយ​។ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ន័យសេចក្តី​ដែល​ថា «ជំរុញធ្វើ​​ឱ្យ​ប្រសើរឡើង​»​ចំពោះ​ស្ថានការណ៍​ហុងកុង ទាំង​ផ្លូវ​​នយោបាយ​និង​ផ្លូវ​ច្បាប់​ហុងកុងនេះ គឺ​គេ​លំបាក​នឹង​បកស្រាយ​ណាស់ តែ​បើ​តាម​អ្នក​ជំនាញកិច្ចការ​ហុងកុង​ គេ​សង្ស័យ​ថា រដ្ឋ​អំណាច​ចិន ​ទំនង​ជា​ចង់ផ្លាស់​​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំហុកកុង ពិត​មែនហើយ​ ដើម្បី​បន្ធូរ​ សម្រាល​ស្ថានការណ៍​ដ៏​តាន​តឹង នៅហុងកុង ​ដែល​ធ្លាក់​ក្នុង​វិបត្តិ​បាតុកម្ម​ ជាង​៤ខែ​មកនេះ​​។ ចំណុច​នេះ ក៏ត្រូវ​បាន​គេ​សង្ស័យ​ និង​មាន​រាយការណ៍​ដោយ​កាសែត​អង់គ្លេស​ រួច​មកហើយដែរ។​

ការជំរុញ​ឱ្យ​ប្រសើរឡើង​ នៅផ្លូវ​នយោបាយ​ប្រជាធិបតេយ្យ និង​ផ្លូវ​ច្បាប់ នៅហុងកុង គឺ​ជាខ្លឹមសារ​នៃ​សេចក្តី​សម្រេច​ថ្នាក់​កំពូល​ ចេញពី​ការិយាល័យ​នយោបាយរបស់​​បក្ស​កុម្មុយនីស្តចិន​ ដែល​មាន​មេៗដឹកនាំ​ក្នុង​រចនាសម្ព័ន្ធ​កំពូលៗ​របស់​បក្ស ចំនួន​៣៧០នាក់​ ជាអ្នក​សម្រេច​។ ការសម្រេច​នេះ គឺបន្ទាប់ពីបានធ្វើកិច្ចប្រជុំបិទទ្វារជិតឈឹង​ អស់ពេល៤ថ្ងៃនេះ នៅកណ្តាល​ក្រុងប៉េកាំង។ ក្នុង​សេចក្តីថ្លែង​ជា​ផ្លូវការ ប្រកាសក្រោយ​ពី​អង្គប្រជុំ គឺ​បញ្ជាក់ថា​«ហុងកុង​កំពុង​ជួប​សភាពការណ៍​​ស្មុគស្មាញខ្លាំង​ ប្រឈម​នឹង​ហានិយភ័យ​ខ្ពស់បំផុត​ដែល​អា​ចប៉ះពាល់​ដល់​សន្តិសុខជាតិ ដូច្នេះ ត្រូវ​ពង្រឹក​ឡើងវិញ ស្មារតី​មនសិការ​ជាតិ និងសុ​ឆន្ទៈ​ស្នេហាជាតិ​»។

មន្ត្រី​ជាន់​ខ្ពស់​ចិន​ លោក Shen Chunyao អ្នក​ទទួល​បន្ទុកកិច្ចការ​ហុងកុង​និងម៉ាកាវ បានចេញមុខ​ធ្វើ​សន្និសីទ​កាសែត ​ថា «ការជំរុញ​ឱ្យ​ប្រសើរឡើង ចំពោះ​ប្រព័ន្ធ​ផ្លូវ​ច្បាប់ គឺ​ដើម្បី​រក្សា​សន្តិសុខ​ជាតិ​ ដែល​អនុលោម​ទៅតាម​ធម្មនុញ្ញ​ជាមូលដ្ឋាន​របស់​ហុងកុង។ ហើយ​ទាំង​នេះ ចាំបាច់​ត្រូវ​បង្រៀន​សង្គម​ហុងកុង​បន្ថែមទៀតនិង​បង្រៀន​ឡើងវិញ​ ពីប្រវត្តិសាស្ត្រ​និង​វប្បធម៌​ចិន​ ទៅដល់​យុវជន​ហុងកុង»។​ នៅក្នុង​ន័យនេះ ថ្នាក់​ដឹកនាំ​ចិនរូបនេះ​​ ទំនង​ជា​ចង់​សំដៅ​ដល់ ​​ធម្មនុញ្ញ​ជាមូលដ្ឋាន​របស់​ហុងកុង មាន​​ចែង​ច្បាស់​ហើយថា ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ