ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

ចិនមិនឈឺក្បាលចំពោះចំណាត់ការ​របស់​អាមេរិកលើ Huawei

media រូបសញ្ញារបស់ Huawei នៅក្រុង Shanghai REUTERS/Aly Song

រដ្ឋបាល​អាមេរិក តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម បាន​សម្រេច​នៅ​ដើម​សប្តាហ៍​នេះ ព្យួរ​ការអនុវត្តទណ្ឌកម្ម និងទុក​ពេលចំនួន​៣ខែទៀត ​ឲ្យ​ក្រុមហ៊ុនទូរសព្ទ​ដៃ​ចិន​ Huawei និង​ក្រុម​ហ៊ុនអាមេរិក​​ដែល​រកស៊ី​ជាមួយ​ Huawei​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​ Huawei ប្រតិកម្ម​បកវិញថា លើកពេល​ឬមិន​លើកពេល គឺ​វា​គ្មាន​ខុស​គ្នា​អ្វីទេ ព្រោះ​អាមេរិក​ជាអ្នក​រកស៊ី​មិនត្រឹមត្រូវ មិន​គោរព​គោលការទីផ្សារ​សេរី។

ក្រសួង​ពាណិជ្ជកម្មអាមេរិក​សម្រេច​ពន្យារពេល​ឱ្យ​ក្រុម​ហ៊ុន​ Huawei ចំនួន​បីខែទៀត រហូត​ដល់​ថ្ងៃទី​១៩ ខែ​វិច្ឆិកា​ គឺ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​ហ៊ុន​អាមេរិក ដែល​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​នេះ រក​ដៃគូ​រកស៊ី​ថ្មី ហើយ​ក៏ទុក​ពេល​ឱ្យ​អតិថិជន​អាមេរិក រក​ទូរសព្ទរបស់​ក្រុមហ៊ុន​ផ្សេង​ដើម្បីប្រើប្រាស់ដែរ​។

បើ​តាម​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាមេរិក, ក្រុមហ៊ុន​អាមេរិកត្រូវការ​ពេល​ច្រើន​គួរ​សម​ដែរ ដើម្បី​រក​ដៃគូ​ថ្មី។ ក៏ប៉ុន្តែ នៅ​ក្នុង​ដំណាក់កាល​ពន្យារពេល​អនុវត្តទណ្ឌកម្មនេះ​ ក្រុមហ៊ុន​ចិន Huawei គឺ​​នៅតែ​ឋិត​នៅក្នុង​បញ្ជី​ខ្មៅដដែល​ ហើយ​មិនតែប៉ុណ្ណោះ ​អាមេរិក​បា​នបញ្ចូល​ឈ្មោះ​មនុស្ស​និង​ក្រុមហ៊ុន ចំនួន​ជិត​៥០ថែមទៀត ដែល​រក​ស៊ី​ជាមួយ​ Huawei ទៅក្នុង​បញ្ជី​ខ្មៅ ជាមួយ​គ្នា​ផងដែរ​។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រុម​ហ៊ុន​ចិន​​ Huawei បាន​វាយ​បក​សង​ទៅអាមេរិក​វិញថា បើ​ទោះបី​ជា​អាមេរិក​ចង់​លើកពេល ឬមិនលើកពេល គឺវាគ្មានខុសគ្នាអ្វីទេ ព្រោះអាមេរិកជាអ្នករកស៊ីមិនត្រឹមត្រូវ មិនគោរពគោលការណ៍​ទីផ្សារសេរី ស្រេច​ទៅហើយនោះ​​។ បន្ថែម​ពីនេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​ ក៏​សង្កត់ធ្ងន់​ថា​ អាមេរិក​រកស៊ី​ដោយ​មានការ​រើសអើង​ចំពោះ​ក្រុមហ៊ុន​ឯកជន​ដែលចេញ​​ពីប្រទេស​ផ្សេងៗគ្នា​ និងថា អាមេរិក​​សំអាង​លើ​ការ​ចោទប្រកាន់​ដែល​គ្មាន​ហេតុផល​ គ្មាន​មូលដ្ឋាន​ជាក់​ច្បាស់​។

កាលពីឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​នេះ បាន​ទិញ​គ្រឿងបរិក្ខារ​ពីក្រុមហ៊ុន​អាមេរិក ក្នុង​រង្វង់​ទឹក​ប្រាក់ ១១ពាន់​លាន​ដុល្លារ។​

សូម​បញ្ជាក់ថា រដ្ឋបាលក្រុង​វ៉ាស៊ីនតោន ​បញ្ជាឱ្យក្រុមហ៊ុន​អាមេរិក​ទាំង​ឡាយ​​​​ឈប់​រកស៊ីជាមួយ​ ក្រុម​ហ៊ុន​ចិន​​ Huawei ពីព្រោះ​អាមេរិក​យល់ថា ​ Huawei ជាគ្រោះថ្នាក់​ដល់​សន្តិសុខជាតិ​។

ប្រឈម​មុខ​នឹង​ជម្លោះ​ពាណិជ្ជកម្មនេះ​ ក្រុម​ហ៊ុន​ចិន​​ Huawei បាន​ស្រាវ​ជ្រាវ​ប្រព័ន្ធប្រតិបត្តិការថ្មី​ ដើម្បី​មក​ជំនួស​ប្រព័ន្ធ Android របស់ Google ដោយសារ​តែ​ក្រុម​ហ៊ុន Huawei ជាប់ទណ្ឌកម្មរបស់អាមេរិក មិនអាចបន្តចាប់ដៃសហការ ជាមួយ Google តទៅទៀត។ កាលពីថ្ងៃសុក្រ ទី​៩សីហា ដើមខែនេះ Huawei ​បាន​ប្រកាសពីដំណើរការ​របស់​​ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន​ ឈ្មោះ​ថា Harmony OS ។ ក៏ប៉ុន្តែ អ្នកជំនាញ ជឿថា ប្រព័ន្ធប្រតិបត្តិការ Harmony OS របស់ Huawei នេះ នៅ​ខ្សោយនិងខ្វះខាត​ច្រើនឡើយទេ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ