អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ជំរុញ​អោយ​មន្ត្រី​ប្រាប់​អ្នក​កាសែត រឿង​រដ្ឋមន្ត្រី​បើក​ប្រាក់​ខែ​យឺត​

នៅ​ថ្ងៃចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន​បាន​និយាយ​អំពី​កំណែទម្រង់​មួយ​ទាក់ទងនឹង​ការ​​បើក​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​​អោយ​ទាន់ពេល​ រៀងរាល់ខែ។ ប្រមុខ​រដ្ឋាភិបាល​បាន​ស្តី​បន្ទោស​​ជាសារធារណៈ​រដ្ឋមន្ត្រី​មួយ​ចំនួន​ដែល​បាន​បង្កអោយមានភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់បៀវត្សរ៍​ដល់មន្ត្រី​ដោយ​សារតែ​ខ្លួន​មិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​បើក​ប្រាក់​ខែ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា។
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

លោកហ៊ុន សែន​បាន​និយាយអំពីកំណែទម្រង់​នៃ​ការ​បើក​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ​នៅ ក្នុង​ឱកាស​នៃ​ការ​ប្រគល់​សញ្ញាបត្រ​ដល់សិស្ស​​មន្ត្រីជាន់ខ្ពស់​នៅព្រឹក​ថ្ងៃទី​១៧កុម្ភៈ​នៅ​វិទ្យាស្ថាន​ជាតិអប់រំ។

 
លោកនាយករដ្ឋមន្ត្រី​បាន​បញ្ជាអោយ​រដ្ឋមន្ត្រីអាច​ផ្ទេរអំណាច​ដល់​រដ្ឋលេខាធិកា និង​ថ្នាក់​ដឹក​នាំ​ក្រោម​ឱវាទ​ ដើម្បីពួកគេ​អាច​ចុះ​ហត្ថលេខា​លើ​ឯកសារ​បើក​ប្រាក់បៀវត្សរ៍​អោយ​មន្ត្រី​រាជការ​​បាន អោយទាន់ពេលវេលា ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ហត្ថលេខា​របស់​រដ្ឋមន្ត្រី តែ​មួយ​។​ សម្រាប់លោក​នាយករដ្ឋមន្ត្រី ទៅថ្ងៃអនាគត មន្ត្រីរាជការ​នឹង​អាច​បើក​ប្រាក់បៀវត្សរ៍​តាម​ប្រព័ន្ធ​ធនាគារ ហើយថា​នេះគឺ​ជា​វិធានការ​បំបាត់​អំពើពុករលួយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ