អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​ជឿ​បញ្ហា​អេដស៍​នៅ​បាត់​ដំបង

ប្រតិកម្ម​​ចំពោះ​​ការ​ផ្ទុះ​​ឡើង​​នូវ​​អ្នក​​ផ្ទុក​មេរោគ​​អេដស៍​​នៅ​​ឃុំ​​រការ ​ខេត្ត​​បាត់​ដំបង ​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​នៅ​មិន​ទាន់​ជឿ​ថា​អ្នក​ភូមិ​ទាំង​នោះ​ពិត​ជា​ផ្ទុក​មេរោគ​អេដស៍​ដូច​ការ​សន្និដ្ឋាន​របស់​ក្រុម​អ្នក​ជំនាញ​នៅ​ឡើយ​ទេ។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​មាន​ការ​សិក្សា​ល្អិតល្អន់​បន្ថែម​ទៀត​អំពី​បញ្ហា​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នេះ ជាពិសេស​លោក​បាន​អំពាវនាវ​ឲ្យ​រក្សា​សុវត្ថិភាព​គ្រូពេទ្យ​ប្រចាំ​ភូមិ​ដែល​គេ​ចោទ​ថា​ជា​អ្នក​ចម្លង​មេរោគ​ទៅ​អ្នកភូមិ។ សូម​ស្តាប់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​នៅ​ភូមិ​នោះ​មាន​ប៉ុណ្ណឹង​ហើយ បើ​យក​ម៉ាស៊ីន​នោះ​មក​ធ្វើ​តេស្ត​លើ​យើង ប្រហែល​ជា​​កើត​អេដស៍​ពាក់កណ្តាល។ ពិបាកជឿដែរ!

00:56

ប្រសាសន៍​របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ