អានតួអត្ថបទ
កម្ពុជា

គម្រោង​បង្កើត ​ICC​ព្រះ​វិហារ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​បរទេស

គណៈ​កម្មាការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ព្រះ​វិហារ​ គ្រោង​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន ​នៅ​ថ្ងៃ​ទី​០៣ ​ខែ​ធ្នូ​ ឆ្នាំ​២០១៤​ ក្នុង​ខេត្ត​សៀមរាប។ ​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន ​បាន​បញ្ជាក់​ថា​ ICC​ ព្រះវិហារ ​ដែល​ជា​គម្រោង​កើត​ចេញ​ពី​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០០៨​ ត្រូវ​បាន​សម្រេច​ឱ្យ​បង្កើត​ដោយ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​តុលា​ ឆ្នាំ​២០១៤។ ​នេះ​បើ​យោង​តាម​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ ដែល​បាន​បន្ថែម​ថា​ ប្រទេស​ប្រមាណ​ជា​៣០​បាន​គាំ​ទ្រ​គម្រោង​នេះ។

ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ដោយ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា គំរោង​បង្កើត​ICC​ព្រះវិហារ​គឺ​មិនមាន​ប៉ះពាល់​ដល់​បញ្ហា​ព្រំដែន ,នយោបាយ រឺមួយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​កម្ពុជា-ថៃ​នោះឡើយ គឺ​ការងារ​នេះ​ផ្តោត​តែ​ទៅលើ​បច្ចេកទេស គឺ​ធ្វើទៅ​តាមច្បាប់​ដែលមាន ចែង​ដោយ​អង្គការ​យូណេស្កូ គឺ​គេ​គិតតែ​ពី​រឿង​អភិរក្ស និង​ការពារ​ជួសជុល​ប្រាង្គ​ប្រាសាទព្រះវិហារ ដោយ​ផ្អែកលើ​ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​តែប៉ុណ្ណោះ​និង​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មានការ​គៀងគរ​ពី​សហគមន៍​អន្តរជាតិ,ប្រទេស​ផ្តល់ជំនួយ ក៏ដូចជា​អង្គការ​យូណេស្កូ  និង​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​ជួយ​ដល់​ការស្ថាបនា​ជួសជុល​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ឡើងវិញ។

នៅ​រសៀល​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​សុខ អាន ឧបនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​លោកជំទាវ BuJianguo  ឯក​​អគ្គ​រដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម William E.Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​ក​ម្ព​ជា ចូលជួប​ដើម្បី​ពិភាក្សា​ការងារ​នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី។

គោលបំណង​សំខាន់​នៃ​ជំនួប​ទាំង២នេះ គឺ​ដើម្បី​ជំរាបជូន​ក៏ដូចជា​ផ្លាស់ប្តូរ​មតិយោបល់​មួយ​ចំនួន​អំពី​រឿង ICCព្រះវិហារ (គណៈកម្មាការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ព្រះវិហារ) ដែល​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ខែកក្កដា ឆ្នាំ២០០៨កន្លងទៅ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មានប្រសាសន៍ថា​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤កន្លងមកនេះ​នៅ​ទីក្រុង​បារី​ស​ប្រទេស​បារាំង បានធ្វើ​ការគាំទ្រ, សំរេច និង​អនុម័ត​ឲ្យ​បង្កើត​ឲ្យ​មាននូវ ICCព្រះវិហារ​ជា​ផ្លូវការ។ កម្ពុជា​ទទួលបាន​គាំទ្រ​ពី​ប្រទេស​ប្រមាណ​ជា៣០សម្រាប់​ការបង្កើត​ឲ្យ​មាន​ICCព្រះវិហារ ហើយ ICCព្រះវិហារ​នឹង​ចេញ​ជា​រូបរាង​ក្រោយពី​កិច្ចប្រជុំ​ថ្ងៃទី៣ ខែធ្នូ​ឆ្នាំ២០១៤ខាងមុខ នៅឯ​ខេត្ត សៀមរាប។  

ឯកឧត្តម​បាន​បន្តថា បើ​មានប្រសាសន៍​ពី​គោលការណ៍​ផ្លូវច្បាប់​អន្តរជាតិ គឺ​ICCព្រះវិហារ ត្រូវបាន​បង្កើត​តាម​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក (WHC) ជាគោលការណ៍​ការ​បង្កើត ICCព្រះវិហារ គឺអាច​ធ្វើឡើង​តាំងពី​ខែកក្កដា ឆ្នាំ២០០៨ ក្រោយ​ពេលដែល​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​កាណាដា​មក​ម្លេះ ក៏ប៉ុន្តែ​ដោយ​មាន​ភាពរអាក់រអួល​ពី​បញ្ហា​ព្រំដែន​ដែល​ធ្វើ​ឲ្យ​យើង​មិនអាច​ធ្វើទៅបាន។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា គំរោង​បង្កើត​ICCព្រះវិហារ​គឺ​មិនមាន​ប៉ះពាល់​ដល់​បញ្ហា​ព្រំដែន ,នយោបាយ រឺមួយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​កម្ពុជា-ថៃ​នោះឡើយ គឺ​ការងារ​នេះ​ផ្តោត​តែ​ទៅលើ​បច្ចេកទេស គឺ​ធ្វើទៅ​តាមច្បាប់​ដែលមាន ចែង​ដោយ​អង្គការ​យូណេស្កូ គឺ​គេ​គិតតែ​ពី​រឿង​អភិរក្ស និង​ការពារ​ជួសជុល​ប្រាង្គ​ប្រាសាទ​ព្រះវិហារ ដោយ​ផ្អែកលើ​ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​តែប៉ុណ្ណោះ​និង​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មានការ​គៀងគរ​ពី​សហគមន៍​អន្តរជាតិ,ប្រទេស​ផ្តល់ជំនួយ ក៏ដូចជា​អង្គការ​យូណេស្កូ  និង​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​ជួយ​ដល់​ការស្ថាបនា​ជួសជុល​ប្រាង្គ​ប្រាសាទព្រះវិហារ​ឡើងវិញ។

ឯកឧត្តម​បណ្ឌិត​សុខ អាន បាន​មានប្រសាសន៍ថា​ដោយសារ​កម្ពុជា​មានបទពិសោធន៍​លើ​ការងារ​នៅ ICCអង្គរ​កន្លងមក​តាំងពី​ការបង្កើត​ICCអង្គរ​បង្កើតឡើង នៅ​ឆ្នាំ១៩៩៣ និង​ទទួល​បាន​ជោគជ័យ​ច្រើន​ដោយសារ​ក្នុងនោះ គឺមាន​ប្រទេស​ប្រមាណ​ជា១៧ ហើយ​មាន​អង្គការ​អន្តរជាតិ​ប្រមាណ​ជា២៧, មាន​គម្រោង​ជាង៦០ ហើយ​ទទួល​នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ប្រមាណ​ជា៥រយ​លាន​ដុល្លារ​ហើយ​ជំនួយ​ទាំងអស់នេះ គឺ​យើង​យក​មក​​ចាត់ចែង​ដោយមាន​តម្លាភាព​បំផុត។

ឆ្លើយតប​ទៅនឹង​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន លោក​ទំ​ទាវ BuJianguo​  ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​និង​ឯកឧត្តម William E.Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​ក​ម្ព​ជា បាន​សំដែង​នូវ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​ការបង្កើត ICC ព្រះវិហារ ហើយក៏​បា​នប​ង្ហ​ញ​ពី​ភាព រីករាយ​ផងដែរ ដែល​ប្រទេស​ចិន នឹង​អាមេរិក​បាន​ចូលរួមចំណែក​ក្នុង​ការងារ​នេះ។

ដោយ​កម្ពុ​ជាមាន​អ្នកជំនាញ​បច្ចេកទេសផ្នែក​វប្បធម៌ ក៏ដូចជា​អ្នកជំនាញ​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​អង្គរ​កន្លងមក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន មានសង្ឃឹម​យ៉ាង​មុតមាំ​ថា​យើង​​នឹង​យក​បទពិសោធន៍​ដែល​យើង​ទទួលបាន​សិក្សា​ពី​ICCអង្គរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ICC​ព្រះវិហារ​ទទួលបាន​ជោគជ័យ។

តាម​គម្រោង​គឺ​នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ​នឹងមាន​ការបើក​សម្ពោធ​សម័យប្រជុំ ICC ព្រះវិហារ​នៅ​ខេត្តសៀមរាប ហើយ​ក្នុង​កិច្ចប្រជុំ​នោះ​កម្ពុជា​នឹង​អ​ញ្ញើញ​ឯកអគ្គរដ្ឋទូត ក៏ដូចជា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ឲ្យ​ចូលរួម។

គួរ​កត់សំគាល់ថា ជា​ជំហាន​ដំបូង​នេះ ICC ព្រះវិហារ ទទួលបាន​ការគាំទ្រ​ជាច្រើន​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា, ថៃ, ចិន, អាមេរិក, កូរ៉េ​ខាង​ត្បួ​ង, ឥណ្ឌា, បែ​ល​ហ្សិ​ក, ជប៉ុន, នឹង​បារាំង ហើយ​ប្រទេស​អាឡឺម៉ង់ ក៏ដូចជា​អង់គ្លេស  ក៏បាន​សម្តែង​ការចាប់អារម្មណ៍​ក្នុង​គម្រោង​ICC​ព្រះវិហារ​នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ