អានតួអត្ថបទ
ឥណ្ឌា-បរិស្ថាន

តុលាការ​ឥណ្ឌា​បរិហារ​អំពី​ការ​បំពុល​បរិស្ថាន​ខ្លាំង​នៅ​ទីក្រុង​ញូវដែលី​

តុលាការ​ឥណ្ឌា​ផ្នែក​បរិស្ថាន បាន​បរិហារ​​​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ ដែល​បណ្តែត​បណ្តោយ​ឱ្យ​​​ការ​បំពុល​បរិស្ថាន​​តាម​ទីក្រុង​ធ្លាក់​ដុន​ដាប​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជា​ពិសេស​នៅ​ទីក្រុង​ញូវដែលី​។ ក្រុង​ញូវដែលី បាន​ក្លាយ​ជា​ទីក្រុង​មួយ​ដែល​មាន​ការ​បំពុល​បរិយាកាស​យ៉ាង​ខ្លំាង​ជាង​គេ​នៅ​លើ​លោក ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តុលាការ​ឥណ្ឌា​​បាន​ចេញ​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ដាក់​វិធានការ​បន្ទាន់​មួយ​ចំនួន​ដើម្បី​ទប់ទល់​នឹង​ការ​បំពុល​បរិស្ថាន។​

គំនរសំរាមគ្រប់បែបនៅញូវដែលី
គំនរសំរាមគ្រប់បែបនៅញូវដែលី REUTERS/Ahmad Masood
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ តុលាការ​ឥណ្ឌា បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ដាក់​វិធានការ​បន្ទាន់​មួយ​ចំនួន​ដើម្បីទប់ទល់នឹងការ​បំពុល​បរិស្ថាន​នៅ​ក្រុង​ញូវដែលី។

វិធានការ​ទាំង​នោះ មាន​ជាអាទិ៍៖​ ហាម​យានយន្ត​ដែល​ចំណាស់​ពី​១៥​ឆ្នំា​ឡើង​ទៅ​មិន​ឲ្យ​បើក​បរ​នៅ​ក្នុង​ក្រុង​ញូវដែលី ធ្វើការ​ពិនិត្យ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​កម្រិត​ជាតិពុល​ដែល​បញ្ចេញ​តាម​រយៈ​ផ្សែង​រថយន្ត​ដឹក​ជញ្ជូន​សាធារណៈ​និង​រៀបចំ​ដាក់​ប្រព័ន្ធ​បន្សុត​ខ្សល់​នៅ​តាម​ទីផ្សារ​សំខាន់ៗ​​ក្នុង​ទីក្រុង។

បន្ទាប់ពី​ការ​ប្រកាស​វិធានការ​របស់​តុលាការ​ភ្លាម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ខាង​កិច្ច​ការពារ​បរិស្ថាន បាន​អបអរសាទរ​ចំពោះ​វិធានការ​តុលាការ។ យោងតាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល​ "កម្រិត​ជាតិ​ពុល​នៅ​ញូវដែលី​​ ដែល​​មាន​ប្រជាជន​រស់​នៅ​ចំនួន​១៧​លាន​នាក់ កាន់តែ​កើន​ឡើង​ជា​លំដាប់"។ ដូច្នេះ រដ្ឋាភិបាល​ឥណ្ឌា ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ស្រប​ច្បាប់​មួយរបស់ខ្លួន​ដើម្បី​​អនុវត្តន៍​វិធានការ ​តុលាការ​ឲ្យ​បាន​មធ្យ័ត​ក្នុងការ​ប្រឈមមុខ​នឹង​បញ្ហា​នានា​ដូចជា ​យានយន្ត​​ថ្មីៗ​ប្រមាណ ​១០០០ គ្រឿង ​បើកបរ​​នៅ​លើ​ផ្លូវ​ថ្នល់ក្នុងមួយថ្ងៃៗ។ 

រដ្ឋាភិបាល​ឥណ្ឌា រហូតមកទល់ពេលនេះ ​ពុំ​ដែល​បាន​ធ្វើ​សេចក្តី​សំរេចចិត្ត​សំខាន់​ណា​មួយ​ឡើយ​​នៅ​លើ​ការ​ត្រួតពិនិត្យ​ បញ្ហា​ខ្យល់​ពុល​នៅក្នុង​ក្រុង​ ។ ខ្យល់ពុល​ដែល​បណ្តាល​មក​ពី​ការ​បញ្ចេញ​ផ្សែង​ពុល​តាម​រថយន្ត ឬ ជាតិប្លាស្ទីក​ក៏ព្រមទាំងសារជាតិ​ពុល​​ដែល​កើត​ចេញ​ពី​សម្ភារៈ​​​​ប្រើប្រាស់​ផ្សេងៗ នេះជាការលើកឡើងរបស់តុលាការឥណ្ឌា។

ដោយឡែក តាម​ការ​សិក្សា​មួយ​របស់​អង្គការ សុខភាព​ពិភពលោក OMS កាលពី​ខែ​ឧសភា​មុន​បាន​ឲ្យ​ដឹង​ថា៖​ ក្នុង​ចំណោម​ក្រុង​ចំនួន​១៦០០ ញូវដែលី គឺ​ជា​រដ្ឋធានី​មួយ​ដែល​កំរិត​ជាតិពុល​ក្នុងបរិស្ថាន កើន​ឡើងខ្លាំង​ជាង​គេ​នៅ​លើ​លោក។ សារជាតិ​ពុល​នេះ អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​យើង​​និង​អាច​បណ្តាល​ឲ្យ​កើត​ជា​ជម្ងឺ​រលាក​ទងសួត មហារីក​សួត ុឬ​ក៏​ជម្ងឺ​បេះដូង​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ