ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ពួក​ឧទ្ទាម​ម៉ៅនិយម​ធ្វើ​ភេរវកម្ម​អុក​ឡុក​​ការ​​បោះឆ្នោតសភា​ឥណ្ឌា

media  
ការិយាល័យ​បោះឆ្នោត​សភា​ឥណ្ឌា​មួយ​នៅ​ភាគ​ឦសាន​ប្រទេស REUTERS/Adnan Abidi

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១២​នាក់ នៅក្នុង​នោះ ​៦​នាក់​ជា​អ្នក​ទទួល​ខុស​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោតជាតិ​ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​មីន​ និង​បំផ្ទុះ​រថយន្ត​ក្រុង​ ក្នុង​រដ្ឋ​ Chattisgar។​​ សម្រាប់​អាជ្ញាធរ​ឥណ្ឌា ភេរវកម្ម​ទាំង​ពីរ​នេះ​គឺ​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ម៉ៅនិយម។

 

បំផ្ទុះ​ភេរវកម្ម​ទាំង​ពីរ​ បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​Chattisgar ភាគ​កណ្តាល​នៃ​ប្រទេស តែ​ក្នុង​តំបន់​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ នៅ​រវាង​តែ​ប្រមាណ​ ​កន្លះ​ម៉ោង​ពី​គ្នា​ប៉ុណ្ណោះ។ គ្រាប់​បែក​ទី​មួយ បាន​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​រថយន្ត​ក្រុង​ ដឹក​អ្នកទទួល​ខុសត្រូវ​ផ្នែក​រៀប​ចំ​ការ​បោះឆ្នោត​តំបន់ ពីចាពួរ។ ឯគ្រាប់​ទីពីរ​ ត្រូវ​បាន​គេ​ដាក់​បំផ្ទុះ​ប្រឆាំង​នឹង​កង​កម្លាំង​ប៉ូលិស​តំបន់​បាស្តារ ដែល​កំពុង​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ពេល​បោះឆ្នោត។

នេះ​គឺ​ជា​អំពើ​ភេរវកម្ម​មរណៈ​ក៏​ធ្ងន់ធ្ងរ​បំផុតមិន​ធ្លាប់​មាន​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឥណ្ឌា​រៀប​ចំ​ការ​បោះឆ្នោត​សភា​មក។ ការ​បោះឆ្នោត​សភាដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​រយៈពេល​៦​សប្តាហ៍​ ដែល​បាន​ចាប់​​ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ទី ៧​មេសា រហូតដល់​ថ្ងៃ​ទី ១២​ឧសភា ឆ្នាំ​២០១៤ ជា​៩​ដំណាក់​កាល។

កាលពី​ថ្ងៃ​ពុធ​ ពួកឧទ្ទាម​ម៉ៅ​និយម ក៏​បាន​ដាក់​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​តំបន់​នេះ​ដដែល បង្ក​ឱ្យ​មាន​ស្លាប់​ទាហានបីនាក់ ដែល​ជា​អង្គរក្ស​របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត។

អំពើ​ហិង្សា​នេះ​ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អសមត្ថភាព​ក្នុង​ការ​ធានារ៉ាប់​រង​សន្តិសុខ​នៅ​តំបន់​ ដែល​​​ពួក​ឧទ្ទាម​ម៉ៅនិយម​ មាន​វត្តមាន និង​សកម្មភាព​ខ្លាំង​។ ពួក​ឧទ្ទាម​ម៉ៅនិយម ដែល​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ តែង​លួច​ចេញធ្វើ​ប្រតិបត្តិការ​បង្ក​អសន្តិសុខ​ ជា​ទ្រង់ទ្រាយ​ធំ នៅ​តាម​តំបន់​ផ្ទៃដី​ភាគ​កណ្តាល​និង​ខាងលិច​ប្រទេស។ សកម្មភាព​ពួក​ឧទ្ទាម​​ ត្រូវ​បាន​​ពង្រឹង​កម្លាំង និង​បង្កើន​​ឡើង​ខ្លាំង មួយ​រយៈ​ចុងក្រោយ​នេះ ដោយ​ហេតុ​តែ​ ជម្លោះ​ដីធ្លី រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន​រុក​រក​រ៉ែ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ