អានតួអត្ថបទ
បទសម្ភាស

លោកឌឹម សុវណ្ណារុំ៖« សាលាក្តី​ខ្មែរក្រហម​អាច​នឹង​ផ្អាក​ដំណើរការ បើ​រឿង​កង្វះ​ថវិកា​មិន​ទាន់​បាន​ដោះស្រាយ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុ​បារំាង​អន្តរជាតិ​នា​ថ្ងៃសៅរ៍ ទី២៦ មករា​នេះ គឺ​លោក​ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែក​កិច្ចការសាធារណៈ​​នៃ​អង្គជំនុំជម្រះវិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​ឌឹម សុវណ្ណារុំ​បាន​បញ្ជាក់​ថា សាលាក្តី​ខ្មែរក្រហម​កំពុង​ប្រឈម​នឹង​កង្វះ​ថវិកា​ដែល​អាច​​ធ្វើ​ឲ្យ​ដំណើរការ​លើ​សំណុំរឿង ០០២ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់​ពី​ថ្ងៃទី១ ខែ​កុម្ភៈ​ខាង​មុខ។ លោក ឌឹម សុវណ្ណារុំ​មិន​ហ៊ាន​ធានា​ទេ​ថា តើ​បញ្ហា​កង្វះ​ថវិកា​នេះ​នឹង​ត្រូវ​ដោះស្រាយ​រួចរាល់​​នៅ​ពេល​ណា​ទេ ព្រោះ​ថា រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ពី​ប្រទេស​ណា​មួយ​នៅ​ឡើយ​ទេ៕

លោកឌឹម សុវណ្ណារុំ (ហ៊ី តេងសាន) ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម
លោកឌឹម សុវណ្ណារុំ (ហ៊ី តេងសាន) ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ