ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

លោក ម៉ាន់ នភា ៖ មាន​ឡ​ជីវឧស្ម័​ន​មួយ ចំណេញ​១លាន​រៀល​ក្នុង​មួយ​ឆ្នាំ ពីការ​ទិញ​ថាមពល​ចំអិន និង​បំភ្លឺ

លោក ម៉ាន់ នភា ៖ មាន​ឡ​ជីវឧស្ម័​ន​មួយ ចំណេញ​១លាន​រៀល​ក្នុង​មួយ​ឆ្នាំ ពីការ​ទិញ​ថាមពល​ចំអិន និង​បំភ្លឺ
 
(រូបឆ្វេង) លោក ម៉ាន់ នភា មន្រ្តី​ផ្នែក​ផ្សព្វ​ផ្សាយ និង​ទីផ្សារ នៃ​កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ (រូបស្តាំ)លោក សំ ប្រសើរ អ្នក​បច្ចេកទេស ផ្នែកឡជីវឧស្ម័ន @RFI/ស្រី សុភ័ក្រ្ត

ភ្ញៀវ​ប្រចាំថ្ងៃ របស់​វិទ្យុ​បារាំង​ RFI នៅ​ថ្ងៃ​នេះ គឺ​លោក ម៉ាន់ នភា មន្រ្តី​ផ្នែក​ផ្សព្វ​ផ្សាយ និង​ទីផ្សារ នៃ​កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក សំ ប្រសើរ អ្នក​បច្ចេក​ទេស ផ្នែក​ឡជីវ​ឧស្ម័ន។ បើ​តាម​ភ្ញៀវ​ទាំងពីរ មាន​ឡ​ជីវ​ឧស្ម័ន ដែល​យក​​លាមក ជា​វត្ថុ​ចាក់​បញ្ចូល​ដើម្បី​បំលែង​ជា ជីវ​ឧស្ម័ន ហើយ​អាច​ប្រើ​ប្រាស់​សម្រាប់​ចំអិន​អាហារ និង​បំភ្លឺ ម្ចាស់​ឡ​ អាច​សន្សំ​ថវិកា​បាន​មួយ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ និង​មាន​ជី​ធម្មជាតិ​សម្រាប់​ដំណាំ​កសិកម្ម​ផង​ដែរ​។ ឡ​ជីវ​ឧស្ម័ន​មួយ មាន​តម្លៃ​សរុប​ចាប់​ពី ៥៥០ដុល្លារ ដល់ ១១០០​ដុល្លារ តែ​កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ នឹង​ឧបត្ថម្ភ ១៥០​ដុល្លារ ក្នុង​ឡ​មួយ រួម​ទាំង​សម្រប​សម្រួល ដៃ​គូ​កម្ចី​ហិរញ្ញ​វត្ថុពី គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រាសាក់ អម្រិត និង​ហត្ថា​កសិករ ក្នុង​អត្រា​ការ​ប្រាក់ ១.២% ក្នុងមួយខែ ត្រឹម​រយៈ​ពេល ២៤ខែ។

ដើម្បី​អាច​សាង​សង់ ឡជីវ​ឧស្ម័ន​មួយ ម្ចាស់ឡ​ត្រូវ​មាន ផ្ទៃដី​ទំនេរ​ទំហំ ២ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដើម្បី​អាច​សាង​សង់​ឡ​ជីវ​ឧស្ម័ន​ទំហំ ៤ ម៉ែត្រ​គូប និង​ត្រូវ​មាន​​លាមក​​យ៉ាង​តិច​បរិមាណ ២០​គីឡូក្រាម មួយថ្ងៃ ដែល​ស្មើនឹង​លាមក​ គោ ពីរក្បាល និងជ្រូក ប្រាំ​បី​ក្បាល​។ ប្រសិន​បើ​ពលរដ្ឋ​​ចង់​សាង​សង់ ឡជីវ​ឧស្ម័ន ពលរដ្ឋ​​អាច​ទំនាក់​ទំនង កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ តាមរយៈ​ទូរស័ព្ទ​លេខ ០៧៨ ៧២៤ ១១១ និង ០២៣ ៩៩២ ៦០៩។

 

 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    កសិករ​ឆ្នើម​ឆ្នាំ ២០១៣ លើក​តម្កើង​របៀប​ធ្វើ​កសិកម្ម​របស់​ប្រជាជន​

    ស្វែងយល់បន្ថែម

  • កម្ពុជា

    អង្គ​​ការ​​សេ​ដាក ​គ្រោង​​នឹង​​ពង្រីក​​ទី​ផ្សារ​​បន្លែ​​សរីរាង្គ​​នៅ​​ក្នុង​​ឆ្នាំ ​២០១៤​

    ស្វែងយល់បន្ថែម

  • កម្ពុជា

    ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល៖ គោឧសភរាជ​បរិភោគ​តែ​ពោត

    ស្វែងយល់បន្ថែម

  • កម្ពុជា

    សេដាក​បារម្ភ​ពី​កំណើន​ជីរ​គីមី ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​សាទរ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ