លោក ម៉ាន់ នភា ៖ មានឡជីវឧស្ម័នមួយ ចំណេញ១លានរៀលក្នុងមួយឆ្នាំ ពីការទិញថាមពលចំអិន និងបំភ្លឺ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៥៧
ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង RFI នៅថ្ងៃនេះ គឺលោក ម៉ាន់ នភា មន្រ្តីផ្នែកផ្សព្វផ្សាយ និងទីផ្សារ នៃកម្មវិធីឡជីវឧស្ម័នជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សំ ប្រសើរ អ្នកបច្ចេកទេស ផ្នែកឡជីវឧស្ម័ន។ បើតាមភ្ញៀវទាំងពីរ មានឡជីវឧស្ម័ន ដែលយកលាមក ជាវត្ថុចាក់បញ្ចូលដើម្បីបំលែងជា ជីវឧស្ម័ន ហើយអាចប្រើប្រាស់សម្រាប់ចំអិនអាហារ និងបំភ្លឺ ម្ចាស់ឡ អាចសន្សំថវិកាបានមួយលានរៀលក្នុងមួយឆ្នាំ និងមានជីធម្មជាតិសម្រាប់ដំណាំកសិកម្មផងដែរ។ ឡជីវឧស្ម័នមួយ មានតម្លៃសរុបចាប់ពី ៥៥០ដុល្លារ ដល់ ១១០០ដុល្លារ តែកម្មវិធីឡជីវឧស្ម័នជាតិ នឹងឧបត្ថម្ភ ១៥០ដុល្លារ ក្នុងឡមួយ រួមទាំងសម្របសម្រួល ដៃគូកម្ចីហិរញ្ញវត្ថុពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ អម្រិត និងហត្ថាកសិករ ក្នុងអត្រាការប្រាក់ ១.២% ក្នុងមួយខែ ត្រឹមរយៈពេល ២៤ខែ។ដើម្បីអាចសាងសង់ ឡជីវឧស្ម័នមួយ ម្ចាស់ឡត្រូវមាន ផ្ទៃដីទំនេរទំហំ ២ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដើម្បីអាចសាងសង់ឡជីវឧស្ម័នទំហំ ៤ ម៉ែត្រគូប និងត្រូវមានលាមកយ៉ាងតិចបរិមាណ ២០គីឡូក្រាម មួយថ្ងៃ ដែលស្មើនឹងលាមក គោ ពីរក្បាល និងជ្រូក ប្រាំបីក្បាល។ ប្រសិនបើពលរដ្ឋចង់សាងសង់ ឡជីវឧស្ម័ន ពលរដ្ឋអាចទំនាក់ទំនង កម្មវិធីឡជីវឧស្ម័នជាតិ តាមរយៈទូរស័ព្ទលេខ ០៧៨ ៧២៤ ១១១ និង ០២៣ ៩៩២ ៦០៩។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ