អានតួអត្ថបទ
អ៊ីរ៉ាក់

អ.ស.ប៖ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​សម្លាប់​​ជនស៊ីវិល​និង​ទាហាន​នៅ​មូស៊ូលរាប់សិប​នាក់​

អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​ដំណឹង​នៅ​ថ្ងៃអង្គារ​នេះថា បានទទួល​ដំណឹង​ថា ​​នៅតាមភូមិ​ក្បែរ​​ក្រុង​មូស៊ូល អ៊ីរ៉ាក់ ​មាន​មនុស្ស​រាប់សិប​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៥០នាក់ ត្រូវបាន​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​សម្លាប់។ ហេតុការណ៍​នេះ​បានកើតឡើង ​​​សប្តាហ៍​មុន ខណៈ​ទាហាន​អ៊ីរ៉ាក់​រុលទៅមុខ​ឆ្ពោះទៅ​កំទេច​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​មូស៊ូល។​ កងទ័ព​អ៊ីរ៉ាក់​​បាន​រកឃើញ​សាកសព​​មនុស្ស​​៧០នាក់ នៅ​ភូមិ​មួយកន្លែង​​ដែរ តែ​មិនដឹងថា ពួកគេ​ត្រូវ​បាន​ក្រុមរដ្ឋអ៊ីស្លាម​សម្លាប់​រឺយ៉ាងណា​ទេ។ 

ទិក្រុង​មូស៊ូល អ៊ីរ៉ាក់
ទិក្រុង​មូស៊ូល អ៊ីរ៉ាក់ AFP PHOTO / MARWAN IBRAHIM
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​ត្រូវការ​ការ​ស៊ើបអង្កេត​បន្ថែមទៀត ដើម្បី​គូសបញ្ជាក់​អោយបាន​ច្បាស់​ពី​ព័ត៌មាន​ទាក់ទិន​នឹងអំពើព្រៃផ្សៃរបស់​ក្រុម​រដ្ឋអ៊ីស្លាម ​​សម្លាប់​​ប្រជាជន​និង​ប៉ូលិស​ នៅតាមភូមិ​ជាច្រើន​ក្បែរក្រុង ​​មូស៊ូល ប្រទេស​អ៊ីរ៉ាក់។

យោងតាម​អង្គការ​សហប្រជាជាតិ ចន្លោះ​ថ្ងៃពុធ និង​ថ្ងៃអាទិត្យ​សប្តាហ៍​កន្លងទៅ​នេះ ​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាម​​បានសម្លាប់​ជនស៊ីវិល​ច្រើននាក់ នៅ​តាម​ភូមិផ្សេងៗ ​ក្បែរ​ក្រុងមូស៊ូល។ ​នៅ​ភូមិ​សាហ្វ៊ីណា ខាងត្បូង​ក្រុង​មូស៊ូល ក្រុមភេរវជន​បាន​សម្លាប់​ជនស៊ីវិល​១៥នាក់ រួច ហើយ​​បោះទំលាក់​ទៅ​ក្នុង​ស្ទឹង ប្រហែល​ដើម្បី​បំភ័យ​អ្នកភូមិ។

មាន​ជនស៊ីវិល​៦នាក់​ផ្សេងទៀត​ ត្រូវបាន​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ចងភ្ជាប់​ទៅ​នឹង​រថយន្ត បើក​អូស​ពួកគេ​នៅជុំវិញ​ភូមិ ក្រោម​លេសថា ពួកគេស្រដៀង​នឹង​មេកុលសម្ព័ន្ធ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ក្រុមរដ្ឋអ៊ីស្លាម។ ​នៅ​ភូមិ​រូហ្វីឡា ខាងត្បូង​ក្រុង​មូស៊ូល​ដែរ ​ពួក​រដ្ឋអ៊ីស្លាម​បាន​សម្លាប់​ស្ត្រីនិង​កុមារីច្រើននាក់ ​ក្នុង​នោះមាន​ក្មេងស្រី​ម្នាក់​ជាជនពិកា។ ប៉ូលិស​៥០នាក់​ទំនង​ជា​ត្រូវ​បាន​​សម្លាប់​កាលពី​ថ្ងៃអាទិត្យ នៅ​ក្បែរក្រុងមូស៊ូល។ ​

អង្គការ​សហប្រជាជាតិ​បាន​ទទួល​​​ព័ត៌មាន​ទាំងនេះ ពី​ជនស៊ីវិល និង​ខាងរដ្ឋាភិបាល​ផ្សេងៗ។ តែដើម្បី​សុវត្ថិភាព​សន្តិសុខ​ពួកគេ ​​អង្គការ​សហប្រជាជាតិ​មិន​បញ្ចេញ​អត្តសញ្ញាណ​ពួកគេ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ