អានតួអត្ថបទ
អ៊ីរ៉ង់

​នុយក្លេអ៊ែរអ៊ីរ៉ង់​ ៖ ​មហាអំណាច៥+១​ និង​អ៊ីរ៉ង់ ផ្តើម​ចរចា​​​ស៊ីជម្រៅ

ក្រុម​ប្រទេស​មហាអំណាចទាំង​៥ ចិន អាមេរិក បារាំង អង់គ្លេស រុស្ស៊ី បូក​និង​អាល្លឺម៉ង់​ មាន​ពេល​៦​ថ្ងៃ​ សម្រាប់​ស្វែង​រក​កិច្ច​ព្រមព្រៀង​​ ជា​ប្រវត្តិសាស្ត្រ​មួយ​ ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ប្រមុខ​ការ​ទូត​ចិន អាមេរិក បារាំង អង់គ្លេស រុស្ស៊ី ​ អាល្លឺម៉ង់ និង​តំណាងភាគី​​​អ៊ីរ៉ង់​ បាន​ចាប់​ផ្តើមបើក​កិច្ច​​ពិភាក្សា​​ពេញ​អង្គជា​លើកទី​មួយ​​ នៅ​ទី​ក្រុង​វីយ៉ែនប្រទេស​អូទ្រីស្ត បន្ទាប់​ពី​មាន​ជំនួប​ទ្វេ​ភាគី​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​រួច។ ជំនួប​ប្រជុំ​នេះ​ត្រូវ​សម្រេច​កម្មវត្ថុ​ឱ្យ​បាន​យ៉ាង​យូរ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆកា​​ខាង​មុខ។

ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក​ Mohammad Javad Zarif ពេល​មក​ដល់​ទីក្រុង​វីយ៉ែន ដើម្បី​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាមួយ​ក្រុម​ប្រទេស​មហា​អំណាច ថ្ងៃ​ទី ១៨ វិច្ឆិកា ២០១៤
ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក​ Mohammad Javad Zarif ពេល​មក​ដល់​ទីក្រុង​វីយ៉ែន ដើម្បី​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាមួយ​ក្រុម​ប្រទេស​មហា​អំណាច ថ្ងៃ​ទី ១៨ វិច្ឆិកា ២០១៤ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

 

អ៊ីរ៉ង់ និង​ក្រុម​​ប្រទេស​មហា​អំណាច​៥+១ ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ ពិភាក្សា​គ្នា​អំពី​ចំណុច​លម្អិតៗ ដើម្បី​សម្រេច​ឱ្យ​បាននូវ​​កិច្ចព្រមព្រៀង​​​ជា​ប្រវត្តិសាស្ត្រ​ ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ សំណុំ​រឿង​ដែល​បស្ចឹម​លោក បាន​សង្ស័យ​តាំង​ពី​ឆ្នាំ២០០២​មក ថា​តេអេរ៉ង់ មាន​មហិច្ឆតា​​ផលិត​អាវុធ​បរមាណូ ក្រោម​រូប​ភាព​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល។

ការ​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ មាន​លក្ខណៈ​ស្មុគស្មាញបំផុត។ ការ​ចរចា​​មាន​សន្ទុះ​យ៉ាង​ខ្លាំង ឡើង​វិញ តាំង​ពី​ជិតមួយ​​​ឆ្នាំមក​​ តែនៅ​មិន​អាចធានា​បាន​ច្បាស់​លាស់​អំពីលទ្ធផល​​ទៀត។ អ៊ីរ៉ង់​ ចង់​ឃើញ​​ទណ្ឌកម្ម​​ធ្ងន់​ៗត្រូវ​ដក​​ចេញ ដើម្បី​ផ្តល់​ដណ្តើម​ដល់​សេដ្ឋកិច្ច​ជាតិ ឯ​ចំណែកក្រុម​ប្រទេស​​​មហាអំណាចវិញ ទាមទារ​ឱ្យ​អ៊ីរ៉ង់​កំរិត​សមត្ថភាព​នុយក្លេអ៊ែរ ដែល​គ្មាន​សោះ​លក្ខណៈ​យោធា។

ពេល​មក​ដល់​ក្រុង​វីយ៉ែន​ភ្លាម ប្រមុខ​ការទូត​អ៊ីរ៉ង់ ​បាន​សន្យា​ប្រឹង​ឱ្យ​អស់​សមត្ថភាព​រហូត​ដល់​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ជំនួប​ប្រជុំ ព្រោះ​​កិច្ច​ព្រមព្រៀង​អាច​កើត​ជា​រូបរាង​បាន​ ប្រសិន​បើ​ក្រុម​ប្រទេស​មហាអំណាច ជាពិសេស​សហរដ្ឋ​អាមេរិក មិន​ទាមទារ​ជ្រុល​ពេក។

លោក ចន ឃែរី​ប្រមុខ​ការទូត​អាមេរិក​ ក៏ ដូច​ជា​ប្រមុខ​ការទូត​ក្រុម​ប្រទេស​មហាអំណាច​៥+១​ ផ្សេង​ទៀត នឹង​ត្រូវ​មាន​វត្តមាន​ក្នុង​ជំនួប​ក្រុង​វីយ៉ែន​សប្តាហ៍​នេះដែរ កំពុង​បន្ត​ស្ថិត​នៅ​ក្នុង​ក្រុង​ឡុងដ៍​សិន ដោយ​ប្រគល់​និង​ទម្លាក់​ភារៈ​ចរចា ទៅ​ឱ្យ​លោកស្រី​អតីត​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប កាទ្រីន អាស្តុន។ លោក ឃែរី ត្រូវ​ពិគ្រោះ​ជាមួយ​ក្រុម​អ្នក​ចរចា និង​សម្រេច​ជាមួយ​​វ៉ាស៊ីនតោន​ បន្ទាប់​មក​ត្រូវ​ជួប​​ពិភាក្សា​ជាមួយ​សមភាគី​បារាំង​ និង​អារ៉ាប៊ីសាអ៊ូឌីត ស្តី​ពី​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​សិន មុន​នឹង​កំណត់​ថ្ងៃ​ទៅ​ចូល​រួម​ប្រជុំ​ជាមួយ​តំណាង​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ