អានតួអត្ថបទ
អ៊ីរ៉ង់

បាតុកម្មប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់ ស្លាប់២នាក់ និង​មនុស្ស​៥០នាក់ត្រូវ​ចាប់​ខ្លួន

​​ស្លាប់បាតុករ២នាក់ ហើយ​មនុស្ស​ជាង៥០នាក់ ត្រូវ​រដ្ឋាភិបាល​អ៊ីរ៉ង់​ចាប់​ខ្លួន។ នៅអ៊ីរ៉ង់ មាន​បាតុកម្ម​ប្រឆាំរដ្ឋាភិបាល ចំនួន​៤-៥ថ្ងៃមកហើយ។ ថ្ងៃអាទិត្យ​ ទី​៣១ធ្នូ​​ អាជ្ញាធរ​បា​នរឹង​បណ្តឹង​សុវត្ថិភាព និង​បាន​កាត់​​ផ្តាច់​​ប្រព័ន្ធ​បណ្តាញ​ព័ត៌មាន​សង្គម​ថែមទៀត។

បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ កើតឡើងប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ
បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ កើតឡើងប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ UGC/REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​បង្ក្រាប​ដោយ​ហិង្សា បណ្តាល​ឲ្យមាន​​ស្លាប់​បាតុករ និង​បាន​ចាប់​ខ្លួន​អ្នកតវ៉ា​ប្រឆាំង, រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​ចេញ​វិធាន​ការ​ថ្មីមួយ​ទៀត គឺកាត់​​ផ្តាច់​ប្រព័ន្ធ​បណ្តាញ​សង្គម​ ដូចជា Instagram និង Telegram មិន​ឲ្យ​ប្រើថែម​ទៀត​។ មិន​តែប៉ុណ្ណោះ ប្រព័ន្ធ​ផ្ញើ​សារផ្សេងៗតាម​អ៊ិនធ័រណែត ក៏ត្រូវ​អាជ្ញាធរ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង។ ការ​សម្រេច​ប្រកាស​វិធានការនេះ គឺ​បាន​ប្រកាស​ដោយ​មន្ត្រីជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ ហើយ​​ត្រូវចាក់​​ផ្សាយ​ក្នុង​ទូរទស្សន៍​ នៅ​ក្នុង​ស្រុក។​

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ខាង​សន្តិសុខជាតិអ៊ីរ៉ង់ បាន​ចាត់ទុកថា ការ​ប្រើប្រាស់​បណ្តាញ Telegram ​ គឺ​ប៉ះពាល់​ដល់​សន្តិសុខជាតិ ព្រោះថាវាជា​​អាវុធសម្រាប់​បះបោរ​។

សូម​ជ្រាប​ថា នៅ​អ៊ីរ៉ង់ ប្រព័ន្ធ Telegram និង Instagram គឺជា​បណ្តាញ​ទំនាក់ទំនង​ដែល​គេ​និយម​ប្រើ​ច្រើន​ជាង​គេ។ រូប​ថត​ស្តីពីការ​បង្ក្រាបទៅ​លើ​បាតុករ ​ដែលបណ្តាល​ឲ្យ​​ស្លាប់ ​ហើយ​និង​សកម្មភាព​​ចាប់​ខ្លួនបាតុករ​នោះ ក៏ត្រូវ​​​លេច​ចេញ ដោយសារ​តែ​ប្រព័ន្ធ​ទំនាក់ទំនងសង្គម​​ទាំង​នេះ​ដែរ។​

បាតុកម្មប្រឆាំង​រដ្ឋាភិបាល​នៅអ៊ីរ៉ង់ នៅ​លើកនេះ គឺជា​មហាបាតុកម្ម​ធំ លើកទី២ មិន​ធ្លាប់​មាន ចាប់តាំងពីមាន​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រឆាំង​ថ្នាក់​ដឹកនាំប្រទេស​ កាលពី​​ឆ្នាំ​២០០៩រួច​មក។ ដើមហេតុដំបូងដែលនាំឲ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់់ ប៉ុន្មាន​ថ្ងៃ​ជាប់ៗគ្នា​មកនេះ​ គឺដោយសារតែរឿងអត់ការងារធ្វើ និង​វិបត្តិសេដ្ឋកិច្ចនៅ​ក្នុងស្រុក ហើយ​តម្លៃ​ទំនិញ​ឡើង​ខ្ពស់​កប់ពពក​។​ នៅទីបំផុត ការ​តវ៉ា​ប្រឆាំង បានរាលដល់ដាលរឿងនយោបាយ។ រហូតក្រុមបាតុករ បានស្រែកទាម​ទារឲ្យ​ប្រមុខ​រដ្ឋចុះចេញពីតំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ