អានតួអត្ថបទ
បទសម្ភាស

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ៖ កម្ពុជា​ត្រូវ​ស្គាល់ឱ្យ​ច្បាស់ពី​មហា​អំណាច ​និង​​ត្រូវ​ចេះ​យក​​ចំណេញ​ពីការ​​ប្រជែង​ឥទ្ធិពល​​របស់​ពួក​​គេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃរបស់​យើង​នៅ​រាត្រីនេះ គឺ​លោក ហ្សង់-ហ្វ្រង់ស័រ ​តាន់​ នាយក​ប្រតិបត្តិ​គ្រប់​​គ្រង​​វិទ្យុ​បារាំង​​អន្តរជាតិ RFI​​ ផ្សាយ​​​ជា​ភាសា​ខ្មែរ នៅ​ភ្នំពេញ។ លោក​ ហ្សង់-ហ្វ្រង់ស័រ តាន់​​ បាន​​ចេញ​​ផ្សាយ​​សៀវភៅ​​ស្នាដៃ​​ទី​បី​របស់​លោក​ នៅ​ថ្ងៃនេះ ​ដែល​​មាន​​ចំណង​​ជើង​ថា​ «អាស៊ីប៉ាស៊ីហ្វិក៖​​ បេះដូងនៃពិភព​លោក​សតវត្សរ៍ទី​២១»​។ ​តាម​រយៈ​​​វណ្ណកម្មថ្មី ​អ្នក​​វិភាគ​​នយោបាយ​​អន្តរជាតិរូប​​​នេះ ​ចង់​ពន្យល់​ប្រាប់​​ថា ​អាស៊ី ​មាន​ប៉ូល​​សំខាន់ៗ​​ចំនួន​​បួន ​គឺ ​ចិន ជប៉ុន ​ឥណ្ឌា និង​អាស៊ាន​​ ដែល​កំពុង​​មាន​​សក្តានុពល​​យ៉ាងធំ​សម្បើម​។ ពោល​គឺតំបន់​អាស៊ី​នេះ​​ បាន​​ភ្ញាក់​ពី​​ដំណេក​ហើយ។ក្នុង​សៀវភៅ​នេះ ​​លោក ហ្សង់-ហ្វ្រង់ស័រ តាន់​ ​ក៏​បាន​និពន្ធ​ឧទ្ទិស​​ដល់​ទៅ​មួយ​​ជំពូក​​ស្តីពី​កម្ពុជា​។ កម្ពុជាដែលត្រូវ​តែ​​ស្គាល់​ឲ្យ​ច្បាស់​ពី​ពួក​​ប្រទេស​មហា​អំណាច និង​​ត្រូវ​ចេះ​ឆ្លៀត​កេញ​​ចំណេញ​​ពី​​ការ​​ប្រជែង​​ឥទ្ធិពល​គ្នា​​​របស់​ពួក​គេ​។ ​សម្រាប់​លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ​​អ្នក​ឯកទេស​​ភូមិសាស្ត្រ​​នយោបាយ, ការ​​បោះពុម្ពផ្សាយ​​សៀវភៅ​ថ្មីនេះ ​គឺ​គ្មាន​បំណង​អ្វី​ ​ក្រៅតែ​​ពី​ចង់ឱ្យ​​​យុវជន​​ខ្មែរ ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ ​ចេះ​សម្លឹង​​មើល​​ឆ្ងាយ ​ឆ្ងាយ​​ផុត​ពី​​ព្រំ​ដែន​​នៃប្រទេស​​របស់​ខ្លួន​។​

ចំពោះ​លោក ហ្សង់-ហ្វ្រង់ស័រ តាន់, ការ​បោះពុម្ពផ្សាយ​សៀវភៅ​ថ្មីនេះ គឺ​គ្មាន​បំណ​ង​អ្វី ​ក្រៅ​តែ​ពីចង់ឱ្យ​យុវជន​ខ្មែរ ​ពល​រដ្ឋខ្មែរជាទូ​ទៅ ​ចេះសម្លឹង​មើល​ឆ្ងាយ​ ឆ្ងាយផុត​ពីព្រំដែន​នៃប្រទេសរបស់​ខ្លួន​។ ​
ចំពោះ​លោក ហ្សង់-ហ្វ្រង់ស័រ តាន់, ការ​បោះពុម្ពផ្សាយ​សៀវភៅ​ថ្មីនេះ គឺ​គ្មាន​បំណ​ង​អ្វី ​ក្រៅ​តែ​ពីចង់ឱ្យ​យុវជន​ខ្មែរ ​ពល​រដ្ឋខ្មែរជាទូ​ទៅ ​ចេះសម្លឹង​មើល​ឆ្ងាយ​ ឆ្ងាយផុត​ពីព្រំដែន​នៃប្រទេសរបស់​ខ្លួន​។ ​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ