អានតួអត្ថបទ
បទសម្ភាស

យ៉ាង សុភ័ណ្ឌ៖ ទិវា​សិទ្ធិ​នារី​ថ្ងៃ​៨មីនា បែរ​ជា​រដ្ឋា​ភិបាល​ រំលោភ​សិទ្ធិ​ស្ត្រី មិន​ឲ្យ​មាន​ការ​ជួប​ជុំ​​ទៅ​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​លោក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។ លោក​ស្រី យ៉ាង សុភ័ណ្ឌ ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​កម្មករ និង​អង្គការ​​សមាគម​ទាំង​១៨ស្ថាប័ន​ ដែល​​ព្យាយាម​​ជួបជុំ​ ប្រារព្ធ​​វេទិកា​​សាធារណៈ​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​បណ្តេញ​ចេញ នៅ​ព្រឹក​ថ្ងៃ​ទី៨មីនា ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ទង្វើ​របស់​កង​កម្លាំង​សមត្ថកិច្ច​ដូច្នេះ ត្រូវ​បាន​លោក​ស្រី យ៉ាង សុភ័ណ្ឌ បរិហារ​រិះគន់​លើ​រដ្ឋា​ភិបាល ថា​បាន​បិទ​សិទ្ធិ​សេរីភាព និង​រំលោភ​លើ​សិទ្ធិ​ស្ត្រី ចំ​ថ្ងៃ​ដែល​ពិភព​លោក ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ