អានតួអត្ថបទ
បទសម្ភាស

ឡុង ឌីម៉ង់៖ លទ្ធផល​បឋម​​នៃ​ការសាក​សេវា​រថយន្ត​ក្រុងលើ​មហាវិថី​ព្រះមុនីវង្ស​គឺ​ជោគជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​​​ភ្នំពេញ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក​ឡុង ឌីម៉ង់ បាន​​ប្រកាស​​ពី​ភាពជោគជ័យ​នៃ​ដំណើរការ​សាកល្បង​សេវា​រថយន្ត​ក្រុង​សាធារណៈ រយៈពេល១ខែ ចាប់​​ពី​ថ្ងៃ​ទី៥កុម្ភៈ ដល់​ថ្ងៃ​ទី៤មីនា​នេះ។ ចាប់ពី​ថ្ងៃ​៥មីនា​តទៅ រថយន្ត​ក្រុង​សាធារណៈ នឹង​​ត្រូវ​​ដាក់​ឲ្យ​ដំណើរការតាម​ផ្លូវ​ព្រះមុនីវង្ស​ជា​បន្ត ដោយ​សាលា​រាជធានី​ភ្នំពេញ និង​​ក្រុមហ៊ុន​​វិនិយោគ​វិស័យ​​ដឹក​ជញ្ជូន មិន​​ស្ថិត​​​ក្រោមការ​ឧបត្ថម្ភ​របស់​អង្គការ JICA ទៀតទេ។ ចំពោះ​តម្លៃ​ជិះ​រថយន្ត​ក្រុង​ នឹង​ត្រូវ​រក្សា​នៅ​ត្រឹម១៥០០​រៀល​ដដែល។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ