អានតួអត្ថបទ
បារាំង

សំណុំរឿង កាឡូស ហ្គោន៖ ជប៉ុន​និង​បារាំង​ ប្រកាស​ថានៅតែបន្ត​​រក​ស៊ី​ជាមួយ​គ្នា​បន្តទៀត

ជប៉ុន​និង​បារាំង​ ប្រកាស​ថា​នៅតែ​បន្ត​​រក​ស៊ី​ជាមួយ​គ្នា​បន្តទៀត នៅក្នុង​ផ្នែក​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ នីសាន់ និង​ រឺណូត៍។​ សេចក្តីបញ្ជាក់​នេះ គឺធ្វើ​ឡើង​នៅក្នុង​សន្និសិទ្ធ​កាសែត​រួម​គ្នាមួយ​​ ពីថ្ងៃទី២៣មេសា​ រវាងលោក អេម៉ាណុយអែល ម៉ាក្រុង  និង​នាយករដ្ឋមន្ត្រី​ លោក ស៊ីន ហ្ស៊ូអាបេ នៅ​វិមាន​អេលីហ្ស ក្រុង​ប៉ារីស៍​។ ​

លោក អេម៉ាណុយអែល ម៉ាក្រុង ទទួល​ជួបនាយករដ្ឋមន្ត្រី លោក ស៊ីន ហ្ស៊ូអាបេ នៅវិមានអេលីហ្ស ក្រុងប៉ារីស៍។
លោក អេម៉ាណុយអែល ម៉ាក្រុង ទទួល​ជួបនាយករដ្ឋមន្ត្រី លោក ស៊ីន ហ្ស៊ូអាបេ នៅវិមានអេលីហ្ស ក្រុងប៉ារីស៍។ @AFP
ផ្សាយពាណិជ្ជកម្ម

នេះគឺជា​ការ​ជម្រះ​មន្ទិល​សង្ស័យ​ពី​ចំណង​​ទាក់​ទង​រវាង​ជប៉ុន​និង​បារាំង គឺ​​ក្រោយ​ពេល​តុលាការ​ជប៉ុន បាន​ចាប់​ខ្លួន​​និង​ចោទប្រកាន់ជា​បន្តបន្ទាប់ ​​ពីបទពុករលួយ បទគេចពន្ធ និងបទល្មើស​ជា​ច្រើន​ករណីផ្សេងទៀត ទៅលើ​លោក ការឡូស ហ្គុន អតីត​ប្រធាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​នីសាន់ និង​ រឺណូត៍។ ​នាយករដ្ឋមន្ត្រី​ លោក ស៊ីន ហ្ស៊ូអាបេ បាន​ថ្លែងប្រាប់អ្នក​កាសែត​​ថា បារាំង​ ក្នុង​នាម​ជា​ម្ចាស់ភាគហ៊ុន គឺ​នឹងនៅតែ​រក្សា​ភាគ​ហ៊ុន​របស់​ខ្លួនបាន​ដដែល។

ចំណែក លោក​ប្រមុខ​រដ្ឋបារាំងវិញ​ បាន​រម្លឹកថា បារាំង​គោរព​អធិបតេយ្យ​ភាព​និង​ឯករាជ្យភាព​របស់​ប្រព័ន្ធតុលាការ​ជប៉ុន ដែល​ជប៉ុន ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​ផ្នែក​ការទូត លំដាប់​លេខ​មួយ​របស់​បារាំង ហើយបារាំងក៏​គោរព​ជប៉ុន ក្នុង​នាម​ជា​រដ្ឋ​ប្រជា​ធិបតេយ្យ​ផងដែរ​។

ក៏ប៉ុន្តែ លោក ម៉ាក្រុង  បាន​ស្នើឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ជប៉ុន គោរព​សិទ្ធបុគ្គល​ និង​កិត្តិយស​របស់​ជន​ជាប់​សង្ស័យ​ផង, ដែល​បើ​តាម​លោក ម៉ាក្រុង, លោក ការឡូស ហ្គុន គឺ​ជា​ពលរដ្ឋ​បារាំង​ មាន​សញ្ជាតិ​បារាំង​ និងគួរតែ​ត្រូវ​ទទួល​បាន​ការការពារ​នៅ​ក្នុង​ស្ថានកុង​ស៊ុលបារាំង​។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ