អានតួអត្ថបទ
កេនយ៉ា

ប្រធានាធិបតី​កេនយ៉ា​លោក អ៊ូហ៊ូរូកេនយ៉ាត់តាចូល​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ប្រធានាធិបតី​កេនយ៉ា លោក អ៊ូហ៊ូរូកេនយ៉ាត់តា(Uhuru Kenyatta) បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ឡាអេ​ដើម្បី​ចូល​ខ្លួន​ក្នុង​អង្គសវនាការ​មួយ​នៅ ​ថ្ងៃ​ពុធ​ទី​៨​តុលា​នេះ។ អង្គសវនាការ ដែល​ត្រូវ​ធ្វើ​សេចក្តី​សំរេច​ថា​តើនឹងត្រូវ​បន្ត​ការ​ចោទ​ប្រកាន់លោក​ប្រធានាធិបតី​កេនយ៉ា​ឬដែរទេ ?កន្លង​​មក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ចោទ​ប្រកាន់​លោក អ៊ូហ៊ូរូ កេនយ៉ាត់តា ពី​បទ ឧក្រិដ្ឋកម្ម​​​ប្រឆាំង​មនុស្សជាតិ​ក្នុង​អំឡុង​វិបត្តិ​នយោបាយ​ ដ៏ហិង្សាបំផុតក្រោយ​ការ​បោះឆ្នោត​​ចុង​ឆ្នាំ​២០០៧​-២០០៨​ ។ម្សិលមិញ តុលាការព្រហ្មទណ្ឌអន្តរជាតិ​ បានរួមប្រជុំនិង​​ធ្វើការជញ្ជឹងពិចារណាគ្នា​ដើម្បីសំរេច​លើ​ករណីយលោក អ៊ូហ៊ូរូកេនយ៉ាត់តា។ ការរិយាល័យ​រដ្ឋអាជ្ញាវិញ បានស្នើឲ្យ​តុលាការ​ទីក្រុងឡាអេ ធ្វើការទទួលស្គាល់​ដឹង​ឮ​ថា”កេនយ៉ាពុំ​ព្រម​សហការ​ជាមួយ​ឡើយ​នៅ​ក្នុង​ការ​ ស៊ើប​អង្កេត​ដែល​ឈាន​​ទៅ​​ដល់​ការ​បើក​ជំនំជំរះទោស។ 

ប្រធានាធិបតីកេនយ៉ាលោកអ៊ូហ៊ូរូកេនយ៉ាត់តា( Uhuru Kenyatta).
ប្រធានាធិបតីកេនយ៉ាលោកអ៊ូហ៊ូរូកេនយ៉ាត់តា( Uhuru Kenyatta). Reuters
ផ្សាយពាណិជ្ជកម្ម

តំណាង​របស់​រដ្ឋអាជ្ញា​តុលាការ បាន​ថ្លែង​ប្រាប់​អង្គ​សវនាការ​ថា”​រដ្ឋអាជ្ញាកំពុង​ជួប​នឹង​ភាព​ទ័លច្រក​៖​ រដ្ឋាភិបាល​កេនយ៉ា មិន​ព្រម​ផ្តល់​នូវ​អ្វីៗ​ដែល​រដ្ឋអាជា​ចង់​បាន។ គោលដៅ​ចង់​បាន​​របស់​រដ្ឋអាជ្ញា​ “គឺ​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​-​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា “កេនយ៉ា មិន​គោរព​កាតព្វកិច្ច​ស្រប​ច្បាប់​​នានា​​របស់​ខ្លួនទេ​​ និង​ស្នើសុំ​​ឲ្យ​តុលាការ​ព្យួរសវនាការ​ជា​ថ្មី​ទៀត ​ព្រោះគ្មាន​​​ភស្តុតាង​​គ្រប់​គ្រាន់”។

រដ្ឋអាជ្ញា​តុលាការ បាន​គូស​បញ្ជាក់​ទៀត​ថា ខ្លួន​បាន​ទាមទារ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​​ហើយនូវឯកសារ​នានា​ដូច​ជា​បញ្ជី​គណនេយ្យ​និង​បញ្ជី​លេខ​ទូរស័​ព្ទ ដើម្បី​អនុញ្ញាតឲ្យ​រដ្ឋអាជ្ញា​​អាច​​យក​ធ្វើ​ជា​ភស្តុតាងប​ញ្ជាក់​ពី​តួនាទី​របស់​លោក​ប្រធានាធិបតី​កេនយ៉ា​នៅ​ក្នុង​អំពើ​ហិង្សា​​នាអំឡុង​ចុង​​ឆ្នាំ​២០០៧-២០០៨។

ប៉ុន្តែ អគ្គ​រដ្ឋអាជ្ញា​ប្រទេសកេនយ៉ា​ដែល​តំណាង​ឲ្យក្រុង​ណៃរ៉ូប៊ី( Nairobi) បាន​ថ្លែង​ធានា​អះ​អាង​នៅ​ក្នុង​អង្គសវនាការ​ថា "កេនយ៉ា​នឹង​សហការ​ជាមួយ​តុលាការ" ដោយបន្ថែម​ទៀត​ថា
"លោក​​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពីសមត្ថភាព​ដើម្បី​រុករកឲ្យបានព័ត៌មានគ្រប់សព្វ​ដែល​តុលាការ​​ទាមទារ"។ ទន្ទឹមនេះដែរ អគ្គរដ្ឋអាជ្ញាកេនយ៉ា បានបញ្ជាក់ប្រាប់ដែរថា “កេនយ៉ា ក៏ដូចជា​ប្រទេស​ដ៏ទៃ​ទៀត​ដែរ តែង​តែ​ជួប​នឹង​បញ្ហា​ដ៏​សែន​លំបាក​​មួយគឺ​​បញ្ហា​ការិយាធិបតេយ្យ​"​។

ប្រសិន​បើចៅក្រម​មើលឃើញថា កេនយ៉ាគ្មានកិច្ចសហប្រតិបត្តិការជាមួយតុលាការ​នោះ​ទេ សំណុំរឿងរបស់ប្រធានាធិបតីកេនយ៉ានឹង​ត្រូវ​ដាក់​ជូន​ទៅ​ដល់​សភា​នៃក្រុម​ប្រទេសជា​​ហត្ថលេខី​​របស់​តុលាព្រហ្មទណ្ឌអន្តរជាតិ ដែលក៏​ជា​ស្ថាបនិក​នៃ​តុលាការ​ក្រុងឡាអេ។

បន្ទាប់មកសភាមាន​ជំរើស​ពីរ​យ៉ាង៖ ម្យ៉ាង​គឺសភា​ក្រុមប្រទេសហត្ថលេខី គ្រាន់​តែ​​ទទួល​​និង​កត់​ត្រាទុក​ឬក៏​ម្យ៉ាង​ទៀត ​សភាត្រូវសំរេចចិត្ត​ថ្កោលទោសប្រទេសកេនយ៉ា​ជា​សាធារណៈ​ គឺ​​ដាក់​​ទណ្ឌកម្ម​នយោបាយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ