អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​កម្ពុជា​កំពុង​ក្តៅ​ស្អុះ ខ្វះ​ទឹក​ប្រើ​ប្រាស់ ខណៈ​ធាតុ​អាកាស​ឡើង​កំដៅ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធាតុ​អាកាស​ក្តៅ បាន​កំពុង​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា នៅ​ទី​ក្រុង ឬ ជនបទ ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ​។ ក្តៅ​ស្អុះស្អាប់ ខ្វះ​ទឹក​ប្រើប្រាស់ ខ្វះ​ទឹក​ដំា​ដុះ ជា​អ្វី​ដែល​គេ​បាន​លឺ​ពលរដ្ឋ​​ត្អូញត្អែរ​។ លើស​ពី​នេះ មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​មក​ថា ទឹក​ទន្លេ ស្រះ បឹង ត្រពំាង អណ្តូង តាមតំបន់​ជា​ច្រើន បាន​ផ្តើម​រីង​ស្ងួត ក្នុង​នោះ​មាន​នៅ​ក្នុង​ខេត្ត​រតនគិរី មួយ​ដែរ​។ រតនគិរី បើ​ទោះ​ជា តំបន់​ព្រៃ​ភ្នំ នៅ​ពេល​នេះ ក៏​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​។ អង្គការ​ភ្លេន​ ជា​ដៃ​គូ​សំខាន់​មួយ របស់​អាជ្ញាធរ​ខេត្ត​នេះ បាន​កំពុង​ជីក​អណ្អូង​ផ្តល់​ទឹក ជូន​ពលរដ្ឋ​ប្រើ​ប្រាស់​។

អាកាសធាតុក្តៅនៅខេត្តរតនគិរីធ្វើឲ្យពលរដ្ឋខ្វះទឹកនិងពិបាករស់នៅតាមបែបធម្មជាតិ ។
អាកាសធាតុក្តៅនៅខេត្តរតនគិរីធ្វើឲ្យពលរដ្ឋខ្វះទឹកនិងពិបាករស់នៅតាមបែបធម្មជាតិ ។ RFI/Im Navin
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ