បទយកការណ៍
ពលរដ្ឋកម្ពុជាកំពុងក្តៅស្អុះ ខ្វះទឹកប្រើប្រាស់ ខណៈធាតុអាកាសឡើងកំដៅ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៦
ធាតុអាកាសក្តៅ បានកំពុងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា នៅទីក្រុង ឬ ជនបទ ជួបការលំបាកក្នុងការរស់នៅ។ ក្តៅស្អុះស្អាប់ ខ្វះទឹកប្រើប្រាស់ ខ្វះទឹកដំាដុះ ជាអ្វីដែលគេបានលឺពលរដ្ឋត្អូញត្អែរ។ លើសពីនេះ មានសេចក្តីរាយការណ៍ជាច្រើនមកថា ទឹកទន្លេ ស្រះ បឹង ត្រពំាង អណ្តូង តាមតំបន់ជាច្រើន បានផ្តើមរីងស្ងួត ក្នុងនោះមាននៅក្នុងខេត្តរតនគិរី មួយដែរ។ រតនគិរី បើទោះជា តំបន់ព្រៃភ្នំ នៅពេលនេះ ក៏កំពុងខ្វះទឹកប្រើប្រាស់។ អង្គការភ្លេន ជាដៃគូសំខាន់មួយ របស់អាជ្ញាធរខេត្តនេះ បានកំពុងជីកអណ្អូងផ្តល់ទឹក ជូនពលរដ្ឋប្រើប្រាស់។