អានតួអត្ថបទ
កម្ពុជា សង្គម

​NGO Forum៖ ​ផែនការប្រែក្លាយប្រទេសពីចំណូលមធ្យមទៅកម្រិតខ្ពស់នៅឆ្នាំ២០៣០អាចជួបហានីភ័យ

វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ស្តីពី​កម្ពុជា​ហៅថា NGOForum បាន​ចេញ​ផ្សាយ​របាយការណ៍​ជាង​១០ទំព័រ នៅ​ថ្ងៃទី៤ មីនា ម្សិល​មិញ ទាក់​ទង​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ ដោះ​ស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។ មួយ​ផ្នែក​នៃ​របាយការណ៍​នោះ NGOForum ព្រមាន​ថា បើ​ការ​ប្រែប្រួល​អាកាស​ធាតុ​នា​ពេល​បច្ចុប្បន្ន​នេះ ពុំបាន​ដោះស្រាយ​ឲ្យ​ទាន់​ពេល គឺ​ផែន​ការ​រដ្ឋា​ភិបាល ក្នុង​ការ​ប្រែ​ក្លាយ​ប្រទេស​ពី​ចំណូល​មធ្យម​ទៅ​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ អាច​ជួប​ហានីភ័យ​។

អាកាសធាតុនៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ (រូបភាពតំណាង)
អាកាសធាតុនៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ (រូបភាពតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ការព្រមានអំពី​ហានីភ័យនៃការប្រែ​ប្រួលអាកាសធាតុ ដែលប៉ះពា​ល់ដល់ផែនការរដ្ឋា​ភិបាល ក្នុងការប្រែ​ក្លាយប្រទេសដែល​មានប្រាក់ចំណូលមធ្យ​មទៅកម្រិ​តខ្ពស់នៅឆ្នាំ២០៣០ ដោយ​សារក​ត្តាទឹកជំនន់ គ្រោះរាំ​ងស្ងួត ខ្យល់ព្យុះ ភ្លៀងធ្លាក់​មិនទៀង​ទាត់ជាដើម។ ទាំងនេះធ្វើ​ឲ្យប៉ះពា​លដល់ចំណូលរបស់​ពលរដ្ឋ។ នេះបើ​តាមលោក ហុក​ ម៉េងហាន់ ប្រធា​នកម្មវិធីបរិស្ថាន​និងកសិក​ម្មនៃ NGOForum។

ដើម្បីប​ញ្ចៀសហា​នីភ័យ គឺរដ្ឋត្រូវផ្ដល់​គ្រាប់ពូជដែល​មានលក្ខណៈធន់​នឹងភាពរាំងស្ងួ​តដល់កសិករ ជួយប្រ​ជាជនក្នុងការស​ង់លំនៅដ្ឋាននិងស្ដា​រស្ថានភា​ពគ្រួសារឡើង​វិញបន្ទាប់ពី​គ្រោះមហ​ន្តរាយអាកា​សធាតុ ពង្រឹក​ការព្យាករណ៍​អាកាសធាតុ ព្រមទាំ​ងផ្ដល់ព័ត៌មា​នស្ដីពី​អាកាសធាតុឲ្យ​បានលឿនជា​មុន។ បន្ថែ​មលើ​នេះ NGOForum បានផ្តល់ជា​អនុសាសន៍ដ​ល់រដ្ឋាភិបា​លកម្ពុជា ក្នុងការបង្កើ​នចំណាយក្នុ​ងតំបន់គោ​លដៅ​សំខាន់ៗសម្រាប់អត្ថ​ប្រយោជន៍ដល់កា​រប្រែប្រួលអា​កាសធាតុ ដោយមានតម្លា​ភាពលើកា​របែងចែក​ថវិកា និងការចំ​ណាយ ព្រមទាំងបង្ហា​ញថវិកាអាកាសធា​តុសម្រាប់​ប្រជាពល​រដ្ឋទូទៅអា​ចចូលមើល​បាន។

វេទិ​កានៃអង្គកា​រមិនមែន​រដ្ឋាភិបាល ស្តីពីកម្ពុជាហៅ NGOForum បានឲ្យដឹង​ទៀតថា ក្នុងចន្លោះឆ្នាំ ២០០០ ដល់ ២០១៧  ផ្ទះប្រជាព​លរដ្ឋប្រមា​ណ១លានខ្នងផ្ទះ បានប៉ះ​ពាល់មកពីអា​កាសធាតុធ្ង​ន់ធ្ងរ។ បន្ថែម​លើនេះក្នុងឆ្នាំ២០១៧  ថវិកាសរុ​ប២២៥​លានដុល្លារ រក​ឃើញថា ៧០ភាគរយ​ ការចំ​ណាយមិន​បានឆ្លើយ​តបនឹងការប្រែប្រួល​អាកាសធាតុ ខណៈ​៣០ភាគរយ ការចំណាយ​មានប្រយោជន៍​ក្នុងការដោះ​ស្រាយកា​រប្រែប្រួលអា​កាសធាតុ។

លោក តឹក វណ្ណារ៉ា នាយកប្រ​តិបត្តិ វេទិកានៃ​អង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា អះអាងថា  របាយ​ការណ៍របស់ខ្លួន នឹងចូលរួម​ចំណែកបន្ថែមដ​ល់រដ្ឋាភិបាល និងសភា ធ្វើការអ​ភិវឌ្ឍប្រទេស ដែលធ​ន់នឹង​ការប្រែប្រួលអាកាសធាតុ និងដោះស្រា​យបញ្ហាសំខាន់ៗ​មួយចំនួនទៀត ដូច​ជាសុខភាព ប្រាក់​ចំណូល សន្តិសុ​ខសង្គម និងជីវភាព​រស់នៅ​របស់ប្រជាជន​។  ប្រជាជ​នដែលភា​គច្រើ​នជាស្ត្រីពួកគេ ជាក្រុម​ងាយគ្រោះ​ដោយសារកា​រប្រែប្រួលអាកា​សធាតុតាមរយៈបា​ត់បង់ប្រា​ក់ចំណូល បន្ទុកកា​រងារ និង​បញ្ហាសុខភាព ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ