អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

កូវីដ១៩៖ ក្រសួងសេដ្ឋកិច្ចត្រៀមថវិកា៦០លានដុល្លារ អនុវត្តផែនការមេប្រយុទ្ធប្រឆាំងនឹងជំងឺនេះ

ក្រសួ​ងសេដ្ឋកិច្ចកម្ពុជាគ្រោង​ចំណាយថវិកាប្រ​មាណ៦០លា​នដុល្លារអាមេរិក សម្រា​ប់ប្រយុទ្ធប្រ​ឆាំងទៅនឹងជំងឺកូវីដ១៩ ក្នុងរយៈពេល១ឆ្នាំ។ នេះបើតា​មការលើក​ឡើងរបស់​មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច កាល​ពីថ្ងៃទី១១ ខែមីនា ក្នុងកិច្ចប្រជុំ​ជាមួយដៃគូពាក់ព័​ន្ធអំពីផែនការមេ​ប្រយុទ្ធប្រ​ឆាំងជំងឺកូ​វីដ១៩។

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី © RFI
ផ្សាយពាណិជ្ជកម្ម

ក្រសួងសេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បាន​រៀបចំកិច្ចប្រជុំពិ​ភាក្សា ជាមួយដៃគូពាក់ព័​ន្ធអំពីផែនការមេ​ប្រយុទ្ធប្រឆាំ​ងជំងឺរលាកផ្លូវដង្ហើ​មធ្ងន់ធ្ងរ (COVID-19) ដែលបានរៀ​បចំដោ​យក្រសួងសុខាភិបាល សហការជាមួ​យអង្គកា​រសុខភាពពិ​ភពលោក (WHO) និងដើម្បីធ្វើ​ការវាយតម្លៃ​លើភាពគ្រ​ប់ជ្រុងជ្រោយ និងតម្រូ​វការហិរញ្ញប្បទាននៃផែនការនេះ​។

លោកវង្សី វិស្សុត រដ្ឋលេខាធិ​ការប្រចាំការ នៃក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ផែន​ការមេនេះ ត្រូវបាន​គ្រោងឡើង​សម្រាប់អនុវត្តរយៈពេល ០១ ឆ្នាំ ក្នុងសេ​ណារីយ៉ូចំនួន ០៣ ទៅ​តាមសភាព​ការណ៍នៃការផ្ទុះជំងឺ ដោយគ្រោ​ងប្រើប្រាស់​ថវិកាស​រុបចំនួនប្រមាណ ៦០ លានដុ​ល្លារអាមេរិក​។

រដ្ឋលេ​ខាធិការប្រចាំកា​រនៃក្រសួង​សេដ្ឋកិច្ចរូបនេះ បន្តថា វិធានការឆ្លើ​យតបត្រូវមា​នលក្ខណស​មស្របតាមសភាពការ​ណ៍នៃការផ្ទុះជំងឺ តែក៏មិនគួរ​ជ្រុលហួសហេតុ​ពេកនោះដែរ។ ក៏ប៉ុន្តែក៏​មិនអាចមើល​ស្រាល​ស្ថានការណ៍​បានដែរ ក្នុងខណៈដែលផលប៉ះ​ពាល់នៃជំងឺនេះមិន​ត្រឹមតែប៉ះពាល់ដ​ល់សុខភា​ពមនុស្ស​ប៉ុណ្ណោះទេ តែថែមទាំ​ងផ្តល់នូវបច្ច័យអវិជ្ជ​មានមកលើសេដ្ឋ​កិច្ច និងសង្គមទាំ​ងមូលផងដែរ ជាពិ​សេសត្រូវ​ត្រៀមខ្លួ​នឱ្យបានល្អ ក្នុងការទ​ប់ស្កាត់ការឆ្លង និងការប្រ​យុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19 ឱ្យបា​នទាន់ពេ​លវេលា ធ្វើយ៉ាងណា​ការពារកុំឱ្យប្រទេស​កម្ពុជាកុំធ្លាក់ចូ​លទៅក្នុងសេណា​រីយ៉ូអាក្រក់នៃកា​រឆ្លងរីករា​លដាលនៃ​ជំងឺនេះ​។

សូម​ជម្រាបជូនថា កាលពីថ្ងៃទី១០ ខែមីនា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ត្រៀម​ថវិកា​ប្រមាណ​ពី៨រយ ដល់ទៅ​២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សង្រ្គោះ​សេដ្ឋកិច្ច​កម្ពុជា ​ដែល​រង​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​រីក​រាល​ដាល​នៃ​​កូវីដ១៩ នៅ​រយៈ​ពេល​ខាង​មុខ​។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ប្រកាសដែរថារដ្ឋាភិបាល​ត្រៀមប្រមាណ៣​០លានដុល្លារអាមេ​រិកសម្រាប់​វិស័យសុខាភិបាល ក្នុងកា​រទប់ទល់ទៅ​នឹងការរីករាលដា​លនៃមេ​រោគកូរ៉ូណា​វីរុស​។

គិតរហូ​តមកដល់ពេ​លនេះកម្ពុជារក​ឃើញករណីឆ្លងជំងឺ COVID-19 ​៥ករណី ដែល​ករណីដំបូង កើត​លើជន​ជាតិចិនអាយុ​៦០ឆ្នាំ​នៅខេត្តព្រះសីហនុ ករណីទីពីរកើតលើបុរសជនជាតិ​ខ្មែរអាយុ៣៨​ឆ្នាំនៅ​ខេត្ត​សៀមរាប ហើយ​៣ករណីចុងក្រោយ បានកើតលើ​ស្ត្រីអង់គ្លេស​អាយុ​៦៥ឆ្នាំ និង​ប្តី-ប្រពន្ធអង់គ្លេស​ពីរនាក់ នៅលើនាវា Viking Cruise Journey៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ