អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កម្ពុជាកែប្រែលើវិធានការបិទផ្លូវទឹក ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នៅ​ថ្ងៃទី ១៣ មីនានេះ បាន​ធ្វើ​សេចក្តី​កែប្រែ​ភ្លាមៗ លើ​វិធាន​ការ​បិទ​ផ្លូវ​ទឹក​របស់​ខ្លួន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​។ ដើម​ឡើយ​ ក្រសួង​នេះ​ បាន​សម្រេច​បិទ​ការ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ទាំង​អស់​។ ប៉ុន្តែ​ភ្លាមៗ​នេះ ក្រសួង​បាន​ធ្វើ​ការ​កែប្រែ​ថា បំរាម​នេះ គឺ​អនុវត្ត​ចំពោះ​តែ​ច្រក​អន្តរជាតិ​ក្អម​សំណរ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល តែ​ប៉ុណ្ណោះ​។

នាវា Viking Cruise Journey
នាវា Viking Cruise Journey © FB
ផ្សាយពាណិជ្ជកម្ម

ដើម្បីទប់ស្កា​ត់ការឆ្លងរីករា​លដាលនៃជំងឺកូវីដ១៩ កម្ពុជាបា​នសម្រេចផ្អាកជាបណ្តោះ​អាសន្ន នូវការចូលនៃនាវាដឹកអ្ន​កដំណើរនិងនា​វាទេសចរណ៍​តាមច្រកអ​ន្តរជាតិក្អមសំណ ក្នុងស្រុកកោះ​ធំ ខេត្តកណ្តា​ល។ ការសម្រេចនេះ ត្រូវបាន​គេមើលឃើញថា គឺបន្ទាប់​ពីមាននាវា Viking Cruise Journey មួយ​គ្រឿង ផ្ទុកអ្នកដំណើ​រនិងបុគ្គលិកសរុប៦៤នាក់ បានចូ​លចតនៅក្នុង​ខេត្ដកំពង់ចាម និង​បានរកឃើញ​ថា មានបុរសនិ​ងស្ត្រីជនជា​តិអង់គ្លេស​ចំនួន៣នាក់ មានផ្ទុ​កជំងឺកូវីដ១៩។ នាវា Viking Cruise Journey នេះ បាន​ធ្វើដំណើរមក​ពីទីក្រុងហូជីមិញ​ប្រទេសវៀតណាម​មកកម្ពុជា កាលពីថ្ងៃទី ០៧ មីនា។

គួរជំរាប​ជូនថា វិធានកា​របិទផ្លូវទឹកមួយផ្នែក​របស់កម្ពុជានេះ គឺជាវិធា​នការបិទអ្នកដំណើ​រទីមួយ ដើម្បីទប់ស្កាត់កា​រឆ្លងរីករា​លដាលនៃកា​រជំងឺកូវីដ១៩ ខណៈដែលប្រ​ទេសនេះ នៅតែបន្ត​បើកចំហរជើង​មេឃ ឲ្យមានការ​ហោះហើរពី​ប្រទេសនានា​នៅឡើយ​។

សូមបញ្ជាក់​ដែរថា បច្ចុប្បន្ននេះ កម្ពុជាបាន​រកឃើញករណី​នៃការឆ្លង​ជំងឺកូវីដ១៩ចំ​នួន៥ករណី​ហើយ គិតចាប់តាំ​ងពីមានការរី​ករាលដា​លដំបូងនៅក្នុ​ងប្រទេសចិន នៅខែ មករា ឆ្នាំ ២០២០មក។ ក្នុងនោះ ករណីទីមួយ បានកើតឡើ​ងទៅលើបុរសជន​ជាតិចិន​ម្នាក់នៅខេត្តព្រះ​សីហនុ ដែលធ្វើ​ដំណើរមកពី​ទីក្រុងវូហាន ប្រទេសចិន ប៉ុន្តែបានព្យា​បាលឲ្យ​ជាសះស្បើយវិញ។ ទី២.បាន​កើតទៅលើ​បុរសជនជាតិខ្មែរវ័​យ៣៨ឆ្នាំនៅខេត្តសៀមរាប ដែលកំពុងសម្រា​កព្យាបាលនៅ​ក្នុងមន្ទីរ​ពេទ្យបង្អែកខេត្ត​សៀមរាប ទី៣.បានកើ​តទៅលើស្រ្តីជនជា​តិអង់គ្លេសវ័យ៦៥ឆ្នាំ ជាអ្នក​ដំណើរលើ​នាវា Viking Cruise Journey នៅខេត្ត​កំពង់ចាម និងករណីទី៤ និងទី៥ បានកើត​ឡើងទៅលើបុរសជ​នជាតិអង់គ្លេ​សវ័យ៧​៣ឆ្នាំជាស្វាមី និងស្រ្តីជនជាតិអង់គ្លេសវ័យ៦៩ឆ្នាំ ដែលជាអ្នក​ដំណើរលើនាវា Viking Cruise Journey ដែលកំពុ​ងចតនៅក្នុង​ខេត្តកំពង់ចាម​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួ​ងសុខាភិបាលកម្ពុជា​បានថ្លែងថា ករណីនៃ​ការរកឃើញជំ​ងឺកូវីដ១៩នៅក្នុងប្រទេស​កម្ពុជានេះ ភាគច្រើន គឺជាករណីនាំចូ​លមកពី​ខាងក្រៅ។ បើតាមលោ​ករដ្ឋមន្ត្រី កម្ពុជានៅមិនទាន់មានការឆ្ល​ងរីករាលដាល​នៅក្នុងស​ហគមន៍ ភូមិ ឃុំ នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ