អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

លោក សេង ឡូត៖ វិស័យសំណង់កម្ពុជាមិនថមថយទេ ខណៈពិភពលោកប្រឈមនឹងកូវីដ១៩

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ដែល​រៀប​ចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី នគរ​រូប​នីយ​កម្ម និង​សំណង់ បាន​ថ្លែង​ថា ស្ថាន​ភាព​នៃ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ការ​ថយ​ចុះ​ទេ បើទោះ​ណា​ជា​សេដ្ឋកិច្ច​ពិភព​លោក​ប្រឈម​នឹង​កំណើន​ថម​ថយ​៥០% ដោយ​សារ​តែ​មេរោគ Covid-19ក៏​ដោយ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​រូប​នេះ​បញ្ជាក់​ថា គម្រោង​ស្នើ​សុំ​សាង​សង់​គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ​២០​២០​នេះ មាន​ការ​កើន​ឡើង ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ លោក សេង ឡូត អះ​អាង​ថា អ្នក​វិនិយោគ​បរទេស​លើ​វិស័យ​សំណង់ ចិន​នៅ​តែ​នាំ​មុខ​គេ បន្ទាប់​មក​កូរ៉េ និង​លេខ​៣​គឺ​ជប៉ុន​។ ទោះ​យ៉ាង​ណា​អ្នក​វិនិយោគ​បរទេស​ច្រើន​ផ្តោត​ទៅ​លើ​សំណង់​ស្នាក់​នៅ​រួម និង​អគារ​ខ្ពស់ ក៏​ប៉ុន្តែ​ការ​វិនិយោគ​បែប​បុរី គឺ​សឹង​តែ​ទាំង​អស់​ជា​ការ​វិនិយោគ​ដោយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​។

វិស័យសំណង់ក្នុងប្រទេសកម្ពុជា (រូបតំណាង)
វិស័យសំណង់ក្នុងប្រទេសកម្ពុជា (រូបតំណាង) © REUTERS
ផ្សាយពាណិជ្ជកម្ម
01:48

សូមស្តាប់ការលើកឡើងរបស់លោក សេង ឡូត ទៅកាន់អ្នកសារព័ត៌មាន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ