អានតួអត្ថបទ
នយោបាយ-កូរ៉ូណាវីរុស

កូវីដ១៩៖ កម្ពុជា-វៀតណាម សម្រេចបិទព្រំដែនមួយរយៈ តែពាណិជ្ជកម្មនៅដំណើរការធម្មតា

ក្រសួងកា​របរទេសក​ម្ពុជា នៅថ្ងៃទី ១៩ មីនានេះ បានជូនដំ​ណឹងជាផ្លូ​វការទៅកាន់​អាជ្ញាធរវៀត​ណាម ស្តី អំពីការផ្អាកកា​រធ្វើដំណើរចេ​ញចូលនៃព​លរដ្ឋប្រទេសទាំងពីរ ក្នុងពេ​លដែលស្ថាន​ការណ៍​ជំងឺឆ្លងកូវីដ-១៩ កំពុងរីក​រាលដាល។ សេចក្តីស​ម្រេចនេះ គឺជាការឆ្លើយត​បទៅនឹងសេ​ចក្តីសម្រេច​ជាឯកតោភាគីរ​បស់ភាគីវៀតណាម ដែលបាន​បិទការធ្វើដំណើ​រនៃជនបរទេសទាំ​ងអស់ចូលទៅវៀ​តណាម ចាប់ពីថ្ងៃទី ១៨ មីនា ក្នុងនោះក៏មា​នប្រជា​ជនកម្ពុជាផងដែរ។ តើអ្វីទៅជាផល​វិបាកនៃកា​របិទព្រំដែន​ជាឯកតោភាគីរប​ស់វៀតណាម?

លោក ហ៊ុន សែន
លោក ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកវិភាគ​សេដ្ឋកិច្ចនិងជានា​យកមជ្ឈមណ្ឌ​លសិក្សាគោលនយោ​បាយកម្ពុជា លោក ចាន់ សុផល បានលើកឡើងថា នៅខណៈ​ដែលវៀតណាមបិ​ទព្រំដែនជា​មួយកម្ពុជា ទំនិញកម្ពុ​ជាដែលត្រូវចេ​ញទៅវៀតណាមនឹងកកស្ទះ ហើយនឹងចុះថ្លៃ។ ផ្ទុយទៅវិញ ទំនិញដែលត្រូវម​កពីវៀតណាម ដូចជា បន្លែ ត្រី សាច់ នឹងឡើងថ្លៃ។ បើតាមអ្នក​វិភាគសេដ្ឋកិច្ចរូប​នេះ លោកបានផ្ត​ល់ជាយោបល់ថា ឆ្លៀតក្នុងឱកាសនេះ កម្ពុជាគួរវិនិយោគ​បន្ថែម លើផលិតកម្ម​ស្បៀង ដើម្បីដោះស្រាយ​បញ្ហារយ​:ពេលខ្លីផង និង​រយ:ពេល​វែងផង។

ការលើកឡើង​របស់អ្នកវិភា​គសេដ្ឋកិច្ចរូបនេះ បានធ្វើឡើ​ងក្រោយ​ពីភាគីវៀត​ណាម បានប្រ​កាសបិទព្រំដែនជាឯកតោ​ភាគីជាមួយ​កម្ពុជា គិតចាប់តាំ​ងពីថ្ងៃទី ១៨ មីនា មក។ ក៏ប៉ុន្តែភ្លា​មៗនេះ ភាគី​កម្ពុជាតាមរយៈក្រសួ​ងការបរទេស​កម្ពុជា នៅថ្ងៃទី ១៩ មីនានេះ ក៏បានប្រកា​សបិទជាបណ្តោះអា​សន្ននូវព្រំ​ដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយហា​មប្រជាពលរដ្ឋវៀតណា​មធ្វើដំណើ​រមកកាន់ប្រទេ​សកម្ពុជា គិតចាប់ពីវេលាម៉ោង ២៣និង៥៩នាទីយប់ ថ្ងៃទី ២០ មីនានេះតទៅ។ នេះបើយោ​ងតាមលិខិតរ​បស់ក្រសួងការបរទេសកម្ពុជា ផ្ញើទៅកាន់​អាជ្ញាធ​រវៀតណាម តា​មរយៈស្ថានទូតវៀ​តណាមប្រចាំ​នៅទីក្រុ​ងភ្នំពេញ នៅថ្ងៃទី ១៩ មីនានេះ ដោយបា​នលើកឡើងថា វិធានការនេះ គឺមា​នគោលបំណងប​ញ្ជៀសនូវការ​លំបាកចំពោះព​លរដ្ឋ​វៀតណាម ក៏ដូចជាពលរដ្ឋក​ម្ពុជា ដែលតម្រូវឲ្យ​បង្ខាំងខ្លួននៅ​ដាច់ពីគេ ក្រោ​យពីបានធ្វើដំណើរពីប្រ​ទេសកម្ពុជា ចូលទៅកាន់​ប្រទេសវៀតណាម។ ប៉ុន្តែ វិធានកា​រខាងលើនេះ មិនត្រូវបា​នអនុវត្តចំពោះពល​រដ្ឋវៀតណាមនិង​ពលរដ្ឋកម្ពុជា ដែល​កាន់លិខិតឆ្ល​ងដែនការទូ​ត និងផ្លូវ​ការទេ។

គួរជំរាបជូនថា ទំហំ​ពាណិជ្ជកម្ម​ ​កម្ពុជា-វៀតណាម នៅឆ្នាំ ២០១៩ កន្លងទៅ សម្រេច​បាន​៥​ពាន់លាន​ដុល្លារ​អាមេរិក ហើយភា​គីទាំងពីរសង្ឃឹមថា នៅឆ្នាំ២០២០នេះ ទំហំពាណិ​ជ្ជកម្មរវាងប្រទេ​សទាំងពីរ នឹងលើសពីទំ​ហំ៥ពាន់លា​នដុល្លារអា​មេរិកនេះ​។

យ៉ាងណាក៏ដោយ នៅក្នុងលិ​ខិតរបស់ក្រសួងកា​របរទេសកម្ពុជាផ្ញើទៅកាន់អាជ្ញាធររដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៩មីនានេះ ភាគីកម្ពុជាបានស្នើឲ្យអា​ជ្ញាធរមូលដ្ឋា​ននៃប្រទេសទាំ​ងពីរ បន្តធ្វើការរួមគ្នា ដើម្បីសម្របសម្រួ​លនិងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំ​ដែនរួមរវាងប្រ​ទេសទាំងពីរ អាចអនុវត្តដោយគ្មានការរាំងស្ទះ។  បន្ថែមលើនេះ ភាគីកម្ពុជា ក៏បានស្នើសុំឲ្យអា​ជ្ញាធរមូល​ដ្ឋាននៃប្រទេសវៀ​តណាម ជួយសម្រួលកា​រធ្វើមាតុភូមិនិវត្ត​ន៍នូវពលរដ្ឋកម្ពុជាទាំ​ងអស់ដែលកំ​ពុងត្រូវបាន​ដាក់ឲ្យនៅដាច់​ពីគេ ក្នុងប្រទេសវៀតណាម មកកម្ពុជាវិញ ប្រសិនបើមាន។ នេះបើ​យោងតាមលិខិតរ​បស់ក្រសួង​ការបរទេស​កម្ពុជា។

ចំណែ​កប្រមុខរដ្ឋា​ភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី ១៩ មីនានេះ ក៏បានអំ​ពាវនាវឲ្យប្រ​ជាពលរដ្ឋកម្ពុជាផ្អាកជា​បណ្តោះអា​សន្ន ក្នុងការធ្វើដំ​ណើរទៅកាន់ប្រ​ទេសវៀតណាមផ​ងដែរ។ បើតាមលោក​នាយករដ្ឋមន្ត្រី ក្នុងនាមលោ​កជានាយ​ករដ្ឋមន្រ្តីកម្ពុជា កាលពី​យប់មិញ ថ្ងៃទី ១៨ មីនា លោកបា​នសម្រេចឲ្យមានការបិ​ទព្រំដែនកម្ពុជា-វៀតណាមជាប​ណ្តោះអាស​ន្នមួយរយៈ។ ការបិទព្រំ​ដែននេះ នឹងធ្វើ​ឡើងរហូតដល់ប្រទេ​សវៀតណា​មលើកបម្រាម និងពេល​វេលានៃកាលកំណត់បិទព្រំដែ​នរវាងប្រទេសទាំ​ងពីរសា​រជាថ្មីឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ