អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

លោក ស ខេង៖ មានពលរខ្មែរប្រមាណ១,៥ម៉ឺននាក់បានវិលចូលកម្ពុជាវិញក្រោយការបិទព្រំដែន

មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១ម៉ឺន​៥ពាន់​នាក់ បាន​វិល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​មាន​វិធាន​ការ​បិទ​ព្រំដែន​រវាង កម្ពុជា​និង​ថៃ កាល​ពី​ថ្ងៃទី២៣ ខែ​មីនា​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃទី២៤ ខែ​មីនា​នេះ​។ ខណៈ​ពេល​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ចំនួន​៨៧​ករណី​។

លោក ស​ ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ
លោក ស​ ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ © FB
ផ្សាយពាណិជ្ជកម្ម

ប្រសិនបើមានពលរខ្មែរ ដែលមកពីថៃ ទៅដល់មូលដ្ឋានតាមភូមិស្រុក អាជ្ញាធរមូលដ្ឋានត្រូវទៅជួបពួកគាត់ដើម្បីធ្វើការណែនាំពួកគាត់ឲ្យនៅមួយកន្លែង ហើយបើមានករណី ឬបញ្ហាណាមួយនោះត្រូវបិទភូមិតែម្តង ប៉ុន្តែបើនៅតាមជនបទ ដែលមានផ្ទះឆ្ងាយៗពីគ្នា គឺបិទតែផ្ទះប៉ុណ្ណោះ តែបើផ្ទះជាប់ៗគ្នា នោះនឹងត្រូវបិទទាំងអស់។ នេះជាការលើកឡើងរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីជួបសំណេះ​សំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។

បើតាមលោក ស ខេង កម្ពុជាមិនទាន់មានវិធានការចាប់បង្ខាំងមនុស្សទុក ដូចនៅតាមបណ្តាប្រទេសផ្សេងនោះទេ ប៉ុន្តែកម្ពុជានៅប្រើវិធានការអំពាវនាវជាមុនសិន ដោយយកវិធានការដូចគ្នាក្នុងពេលឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋ។​

មន្ត្រីអាដហុកប្រចាំនៅខេត្តបន្ទាយមានជ័យ លោកស្រីប៊ិន សុភ័ណ បានលើកឡើងថា ពលរដ្ឋខ្មែរ ដែលចាកចេញពីប្រទេសថៃ ក្រោយមានការបិទព្រំដែន បានសម្រុកទៅស្រុកកំណើតរបស់ពួកគាត់វិញ​ ហើយលោកស្រីមានការព្រួយបារម្ភថា នៅពេលទៅដល់ស្រុកកំណើត តើពួកគាត់នឹងនៅ ដាច់ដោយឡែកពីគេតាមការណែនាំ ឬយ៉ាងណា។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាបវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៤ ខែមីនា ថាមានពលរដ្ឋកម្ពុជា ដែលមកពីថៃបានចូលទៅដល់ភូមិឃុំ ដែលជាស្រុកកំណើតរបស់ពួកគាត់ខ្លះៗហើយ ប៉ុន្តែមិនមានតួលេខពិតប្រាកដទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះអះអាងទៀតថា ក្រសួងមហាផ្ទៃបានណែនាំទៅអភិបាលរាជធានីខេត្តទាំងអស់ ដើម្បីឲ្យស្រុកនិងឃុំ ត្រៀមរថយន្ត ឬម៉ូតូ ក្នុងគោលដៅឃោសនាផ្សព្វផ្សាយពីការរាលដាលនៃជំងឺកូវីដ១៩។ គិតរហូមកដល់ពេលនេះ តាមស្រុក ឃុំមួយចំនួនបានចេញឃោសនា និងធ្វើសកម្មភាពនេះ​បន្តទៀត។

គិតត្រឹមថ្ងៃទី២៣ ខែមីនា នេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨៧ករណី ដែលមានទាំងបរទេស និងខ្មែរ ហើយបានឆ្លងទៅកាន់១៣ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ ដោយឡែងក្នុងចំណោម៨៧ករណី មាន​ជាសះស្បើយ​២​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ