អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើគេវាស់ចម្ងាយនៅក្នុងទីអវកាសបានដោយរបៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពី​​របៀប​វាស់ចម្ងាយ​​នៅ​ក្នុង​ទីអវកាស។ តើ​ផ្កាយ ដែល​ខ្លះ​ស្ថិត​នៅ​ចម្ងាយ​រហូត​ដល់​ទៅ​រាប់​រយ ឬ​រាប់ពាន់​ឆ្នាំ​ពន្លឺ​​ពី​ភពផែនដី​របស់​យើង​នោះ គេ​អាច​វាស់​ចម្ងាយ​របស់​វា​បាន​ដោយ​របៀបណា?

Cosmic distance ladder
Cosmic distance ladder © NASA
ផ្សាយពាណិជ្ជកម្ម

​បច្ចុប្បន្ន​នេះ គេ​ដឹង​ថា ពីភពផែនដី​ទៅ​ព្រះចន្ទ មាន​ចម្ងាយ​ជាង ៣៨ម៉ឺន​គីឡូម៉ែត្រ។ ពី​ផែនដី​ទៅ​ព្រះអាទិត្យ ជិត ១៥០លាន​គីឡូម៉ែត្រ។ ផ្កាយ​ដែល​នៅ​ជិត​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ជាងគេ គឺ​ប្រព័ន្ធ​ផ្កាយ​អាល់ហ្វាសិនថូរី ស្ថិត​នៅ​ចម្ងាយ​ជាង ៤ឆ្នាំ​ពន្លឺ។ មុខកាត់​របស់​កាឡាក់ស៊ី​មីលគីវេ​របស់​យើង មាន​ប្រវែងប្រមាណ​ពី ១០ម៉ឺន ទៅ២០ម៉ឺន​ឆ្នាំ​ពន្លឺ។ ចំណែក​កាឡាក់ស៊ី​ដែល​ស្ថិត​នៅ​ជិត​យើង​បំផុត គឺ​កាឡាក់ស៊ី​អង់ដ្រូម៉ែត ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២,៥លាន​ឆ្នាំ​ពន្លឺ... ក៏ប៉ុន្តែ សំណួរ​​ចោទឡើង​ថា តើ​គេ​អាច​វាស់​ចម្ងាយ​ដ៏​សម្បើម​អស់​ទាំងនេះ​បាន​ដោយ​របៀបណា?

នៅ​ក្នុង​វិស័យ​តារាសាស្ត្រ អ្នកវិទ្យាសាស្ត្រ​​យក​ចម្ងាយ​នៃ​អ្វីៗ​ដែល​នៅជិត ហើយ​ដែល​គេ​អាច​វាស់​បាន​ដោយ​ផ្ទាល់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ឈាន​ទៅ​​វាស់​ចម្ងាយ​ទៅ​កាន់តែ​ឆ្ងាយ​ឡើងៗ ទៅតាម​គោល​ការណ៍​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Cosmic distance ladder”។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ