អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ SpaceX គ្រោង​បញ្ជូនមនុស្ស​ទៅ​ភពអង្គារ​ដោយ​របៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​គម្រោង​របស់​ក្រុមហ៊ុន SpaceX ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ភពព្រះអង្គារ ដែល​ជា​បេសកកម្ម​មួយ​ដ៏សែនស្មុគស្មាញ ហើយ​ដែល​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ តាមទារ​នូវការ​ចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់។

SpaceX Starship Project
SpaceX Starship Project © SpaceX
ផ្សាយពាណិជ្ជកម្ម

យើងដឹង​ថា ក្រុមហ៊ុន SpaceX បាន​ចាប់កំណើតឡើង​​ ចេញ​ពី​មហិច្ឆតា​របស់​លោក Elon Musk ក្នុងការ​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះអង្គារ។ ​កាលណា​និយាយ​ពី​ការ​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះអង្គារ គេ​ចាំបាច់​ត្រូវ​និយាយ​ពី​បញ្ហា​ប្រឈម​ខាង​ផ្នែក​បច្ចេកវិទ្យា​ ហើយ​បញ្ហា​ដ៏ស្មុគស្មាញ​បំផុត​មិនមែន​នៅ​ត្រឹមតែត្រង់​ថា តើ​ទៅ​ភព​ព្រះអង្គារ​បាន​ដោយ​របៀបណាទេ តែ​នៅត្រង់​ថាក្រោយ​ពេល​​ទៅដល់ហើយ​ តើ​គេ​អាច​ចុះចត រួចហើយ​​បញ្ជូន​អវកាសយានិក​​ឲ្យ​ហោះ​ចេញ​ពី​ភពព្រះអង្គារ​ ដើម្បី​​ធ្វើ​ដំណើរ​វិលត្រឡប់​មក​ភពផែនដី​វិញ​បាន​ដោយ​របៀបណា?

ចម្លើយ គឺ​គម្រោងថ្មីមួយឈ្មោះ Starship ដែល​លោក Elon Musk ទើប​នឹង​បាន​ប្រាប់​បុគ្គលិក SpaceX ទាំងអស់​ ឲ្យ​យក​ធ្វើ​ជា​អាទិភាព​ចម្បង​ជាងគេ។

តាមគម្រោង Starship នេះ​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​ Falcon Heavy រហូតដល់​ទៅ ១០ដង ហើយ​វា​ជា​ប្រភេទ​យាន​ដែល​អាចប្រើ​បាន​ឡើងវិញ​ច្រើន​ដង​យ៉ាងពេញលេញ ចាប់តាំង​ពី​កំណាត់ទី១ រហូត​ទៅដល់​តួយាន។ តាមរយៈគម្រោង​នេះ លោក Elon Musk ចង់​កាត់បន្ថយ​ថ្លៃ​បញ្ជូន​មនុស្ស​ទៅ​ភពអង្គារ​​ឲ្យ​ធ្លាក់​មកនៅ​ត្រឹម ២០ម៉ឺនដុល្លារ​ក្នុង​ម្នាក់ ឬ​ក៏​អាច​ទាបជាងនេះ​ទៅទៀត។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ