អានតួអត្ថបទ
បទសម្ភាស

លោកជិន ម៉ាលីន៖ការជួបជុំតវ៉ា និងចេញសេចក្តីថ្លែងការណ៍ គ្មានឥទ្ធិពលរុញឱ្យតុលាការដោះលែងលោករ៉ុង ឈុនទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​លោក​រ៉ុង ឈុន ត្រូវ​បាន​ចាប់​ខ្លួន​ ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​រួចមក​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​រូប​លោក​បាន​នាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​រូប​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។ បន្ថែម​ពី​លើ​ការ​តវ៉ា​របស់​ពលរដ្ឋ​នេះ​ អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ជា​ច្រើន​ និង​ អង្គការ​អន្តរជាតិ​ផង​ក៏​បាន​ចេញ​មុខ​ធ្វើការ​អំពាវនាវ​ឱ្យ​ដោះលែង​លោក​រ៉ុង ឈុន​នេះ​ផង​ដែរ​។ ប៉ុន្តែ​ លោក​ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​ បាន​អះអាង​ថា​ ការ​តវ៉ា និង ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ទាំងអស់​នេះ​ គឺ​មិន​មាន​ប្រយោជន៍​អ្វី​នោះ​ទេ​ ពោល​ គឺ​គ្មាន​ឥទ្ធិពល​ណា​មួយ​មក​លើ​តុលាការ​កម្ពុជា​ ដើម្បី​ដោះលែង​លោក​រ៉ុង ឈុន​ឡើយ​។

លោក​ ជិន ម៉ាលីន ​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួងយុ​ត្តិធម៌។​
លោក​ ជិន ម៉ាលីន ​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួងយុ​ត្តិធម៌។​ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ