អានតួអត្ថបទ
កម្ពុជា សង្គម

លោកបណ្ឌិតសុខ ទូច៖ បើនិយាយមិនស្តាប់គ្នា កម្ពុជាអាចសង់ប៉ុស្តិ៍មួយដែរនៅទល់មុខនឹងប៉ុស្តិ៍របស់ទាហានវៀតណាម

ក្រុម​ទាហាន​វៀតណាម​បាន​សាងសង់​សំណង់​រឹងមាំ​ជំនួស​តង់​ចាស់​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​កណ្តាល ​ដើម្បី​ទប់ស្តាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​ឆ្លង​កាត់​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។ ចំពោះ​បញ្ហា​នេះ​ លោក​បណ្ឌិត​សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​ ហើយ​បើ​មិន​ជោគជ័យ​ទេ​ កម្ពុជា​ត្រូវ​បន្ត​ស្នើ​សុំ​ម្តង​ទៀត​ឱ្យ​ទាហាន​វៀតណាម​បញ្ឈប់​ការ​សាងសង់​នេះ​។​ ក៏​ប៉ុន្តែ​ បើ​ទាហាន​វៀតណាម​នៅ​តែ​បន្ត​ធ្វើ​ ជម្រើស​ចុងក្រោយ​ គឺ​កម្ពុជា​អាច​សាងសង់​សំណង់​រឹងមាំ​លើ​ទឹកដី​របស់​ខ្លួន​ តែ​ត្រូវ​ដាក់​ឱ្យ​នៅ​ទល់​នឹង​មុខ​នឹង​សំណង់​រឹងមាំ​របស់​ទាហាន​វៀតណាម​ដែរ​។

លោកបណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា
លោកបណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម
01:09

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិតសុខ ទូច នៅក្នុងវេទិកាតុមូលស្តីពីតើកម្ពុជាត្រៀមខ្លួនខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក? នាព្រឹកនេះដូចតទៅ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ