អានតួអត្ថបទ
កម្ពុជា អចលនវត្ថុ

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានសុំពន្យាពេលបង់ពន្ធ​លើ​ប្រាក់​ចំណេញ​២០%​ពី​ការ​លក់​អចលន​ទ្រព្យ

សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ស្នើ​សុំ​ពន្យារ​ពេល​បង់ពន្ធ​លើ​ប្រាក់​ចំណេញ​២០%​ពីការ​លក់​អចលន​ទ្រព្យ ខណៈ​បារម្ភ​ថា វា​នឹង​ធ្វើ​ឲ្យ​មានការបន្ថែម​បន្ទុក​ចំណាយ​សម្រាប់​ពល​រដ្ឋ ពិសេស​អ្នក​រក​ស៊ី​ក្នុង​របរ​នេះ នៅ​គ្រាដែលជំងឺកូវីដនៅមិនទាន់​ចប់​នៅ​ឡើយ​។ ការ​ស្នើ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គនា​យកដ្ឋាន​ពន្ធដារ កាលពីថ្ងៃ​សុក្រ។

រូបភាពអគារខ្ពស់ នៅទីក្រុងភ្នំពេញ
រូបភាពអគារខ្ពស់ នៅទីក្រុងភ្នំពេញ © សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ ច្រឹ​ក​ ​សុខនី​ម​ ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​R​F​I​នៅ​ថ្ងៃអាទិត្យ​នេះ​បន្ថែម​ថា​ ​ក្រុម​រកស៊ី​ខាង​អចល​ន​ទ្រព្យ​កំពុង​ប្រឈម​មុខ​ដោយសារតែ​កូ​វី​ដ​១​៩​មិនទាន់​ចប់​នៅឡើយ​ ​ទើប​ពួកគេ​ស្នើសុំ​រដ្ឋាភិបាល​ព​ន្យា​ពេល​អនុវត្ត​ការ​បង់ពន្ធ​លើ​ចំណេញ​មូលធន​២​០​% ​ពី​កា​រលក់​អចល​ន​ទ្រព្យ​នេះ​។​ ​ការ​យកពន្ធ​២​០​%​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​។​

​បើ​តាម​អ្នក​វាយ​តម្លៃ​អចល​ន​ទ្រព្យ​រូប​នេះ​ ​ស្ថានភាព​ដីធ្លី​ ​និង​ផ្ទះសំបែង​នៅ​កម្ពុជា​ ​កំពុង​មាន​បញ្ហា​ប្រឈម​ដោយសារតែ​ជនបរទេស​មិន​អាច​ចូល​មក​រកស៊ី​នៅ​កម្ពុជា​បាន​ដូចមុន​ ​ធ្វើឲ្យ​តម្រូវ​ការ​ខុន​ដូរ​ថយ​ចុះ​ខ្លាំង​។​ ​លោក​ ច្រឹ​ក​ ​សុខនី​ម​ ​ទទួលស្គាល់​ថា​ ​ការ​បង់ពន្ធ​ជូន​រដ្ឋ​ ​គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ ​ប៉ុន្តែ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ ​រដ្ឋ​គួរ​ពន្យារពេល​រហូតដល់​សេដ្ឋកិច្ច​ដំណើរការ​ល្អ​ប្រសើរ​ឡើងវិញ​។​

​អគ្គនាយក​ពន្ធដារ​ ​លោក​ ​គង់​ ​វិបុល​ ​ធ្លាប់​បាន​គូស​បញ្ជាក់​ថា​ ​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​នៅ​កម្ពុជា​គឺ​យក​តិច​ជាង​នៅ​ប្រទេស​រីក​ចម្រើន​ដទៃទៀត​ ​តួយ៉ាង​ប្រទេស​បារាំង​ ​និង​អូស្ត្រាលី​ ​ដែល​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​ ​មាន​រហូតដល់​៤​០​% ​ទៅ​៥​០​% ​។​

​គួរឲ្យ​ដឹង​ដែរ​ថា​ ​ប្រាក់ចំណេញ​មូលធន​នេះ​ ​សំដៅ​ដល់​ប្រាក់ចំណូល​ដែល​បាន​មកពី​កា​រលក់​ ​ឬ​ផ្ទេរ​អចល​ន​ទ្រព្យ​ ​ក្រោយ​ពី​ការ​ដក​ការ​ចំណាយ​។​ ​វិធី​គណនា​ចំណេញ​មូលធន​គឺ​ធ្វើឡើង​ពីរ​របៀប​។​ទី​១​ ​វិធី​កាត់ក​ង​ចំណាយ​តាម​ការកំណត់​ ​ពោល​គឺ​រដ្ឋ​អនុ​ញ្ញាតិឱ្យ​កាត់​ចំណាយ​ ​៨​០​% ​នៃ​ប្រាក់ចំណូល​ដែល​ទទួល​បាន​ពី​កា​រលក់​ ​ឬ​ផ្ទេរ​ទ្រព្យ​នោះ​។​

​ឧទាហរណ៍​ ​អ្នក​លក់​ដី​បាន​ ​១​លាន​ដុល្លារ​ ​គឺ​មិនមែន​យកពន្ធ​លើ​ ​១​លាន​ដុល្លារ​ ​នេះ​ទេ​។​ ​ពន្ធ​ដា​អនុគ្រោះ​ ឱ្យ​គាត់​កាត់ក​ង​ចំណាយ​ដល់ទៅ​ ​៨​០​%​។​ ​មានន័យ​ថា​ ​គាត់​ចំណេញ​តែ​២​០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ ​ហើយ​២​០​% ​ដែល​ជាប់​ពន្ធ​ស្មើនឹង​៤​ម៉ឺន​ដុល្លារ​។​

​ចំណែក​ ​វិធី​ទី​២​គឺ​គណនា​តាម​ភាព​ជាក់ស្តែង​ ​ដោយ​កាត់​ការ​ចំណាយ​ចេញ​ទាំងអស់​ដូចជា​ ថ្លែ​ដើម​ ​ប្រាក់​ពន្ធ​បាន​បង់​ ​ប្រាក់​ក​ម្រៃ​ជើងសា​ ​និង​ចំណាយ​កែ​លម្អ​ជាដើម​ ​ហើយ​ប្រាក់​ដែល​នៅសល់​ពី​នោះ​គឺ​ត្រូវ​បង់​២​០​%​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ