អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករខ្មែរជាង៣ពាន់នាក់ នៅក្នុងប្រទេសថៃ ដែលបាត់បង់ផលប្រយោជន៍ បាតុកម្មប្រឆាំងនឹងការរឹតត្បឹតរបស់ថៅកែថៃ

​ពលករ​ខ្មែរ​ប្រមាណ​ជាង​៣​ពាន់​នាក់​ ​ដែល​ធ្វើការ​នៅ​រោងចក្រ​ ​G​F​N ​ជា​រោងចក្រ​កែច្នៃ​អាហារ​សាច់​មាន់​ ​នៅ​តំបន់​ណ​ង​យ៉ៃ​ ​ខេត្ត​ឈុន​បុរី​ ​ប្រទេស​ថៃ​ ​បាន​ធ្វើការ​តវ៉ា​ទៅ​នឹង​វិធានការ​របស់​ថៅកែ​រោងចក្រ​ ​ដែល​ធ្វើឲ្យ​ពួកគេ​បាត់បង់​ផលប្រយោជន៍​ជាច្រើន​ ​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​នេះ​។​ ​ពី​ខេត្ត​ឈុន​បុរី​ ​ប្រទេស​ថៃ​ ​លោក​ លឹ​ង​ សុ​ផុន​ ​មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ ​នៃ​អង្គការ​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​(​សង់​ត្រា​ល់) ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​ R​F​I​ ​ថា​ ​ក្រុម​ពលករ​ខ្មែរ​បាន​តវ៉ា​ទៅ​នឹង​ការ​តម្រូវ​ឲ្យ​ពួកគេ​ ​ចេញថ្លៃ​បន្ទប់​ ​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ខណៈ​តម្លៃ​សេវាកម្ម​ ​និង​ប្រាក់ចំណូល​របស់​ពលករ​ទាំងនោះ​មានការ​ធ្លាក់ចុះ​។​ ​ហេតុការណ៍​នេះ​ ​បាន​កើតឡើង​ប្រមាណ​ជា​៣​ខែ​មក​ហើយ​ ​ហើយ​ទើប​តែ​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ពេលនេះ​។​ ​មួយវិញទៀត​ ​រោងចក្រ​តម្រូវ​ឲ្យ​ពលករ​ទាំងអស់​ ​ទិញ​អីវ៉ាន់​ ​និង​ម្ហូបអាហារ​ ​តែ​នៅ​ក្នុង​រោងចក្រ​ ​ព្រោះ​ខ្លាច​ ​ការ​ឆ្លង​កូ​វី​ដ​១​៩​ ​មិន​អោយ​ចេញក្រៅ​ ​ផ្ទុយពី​ពលករ​ថៃ​ ​ដែល​អាច​ចេញចូល​ទៅ​ខាងក្រៅ​បាន​។​ ​មន្ត្រី​អង្គការ​សង់​ត្រា​ល់​រូប​នេះ​ ​បញ្ជាក់​ថា​លោក​កំពុងតែ​សហការ​ជាមួយ​ស្ថានទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​ ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​មួយ​នេះ​ជាមួយនឹង​ក្រុមហ៊ុន​ ​និង​អាជ្ញាធរ​ថៃ​។

ពលករខ្មែរប្រមាណជាង៣ពាន់នាក់ ដែលធ្វើការនៅរោងចក្រ GFN នៅតំបន់ណងយ៉ៃ ខេត្តឈុនបុរី ប្រទេសថៃ
ពលករខ្មែរប្រមាណជាង៣ពាន់នាក់ ដែលធ្វើការនៅរោងចក្រ GFN នៅតំបន់ណងយ៉ៃ ខេត្តឈុនបុរី ប្រទេសថៃ © Central
ផ្សាយពាណិជ្ជកម្ម
02:07

សូមស្តាប់ លោក លឹង សុផុន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ