អានតួអត្ថបទ
កម្ពុជា-សង្គម

លោក គង់ សោភ័ណ្ឌ៖ អាជ្ញាធររៀតណាមបានរុះរើតង់ទាំង២៦កន្លែងអស់១០០%

អភិបាល​ខេត្ត​កណ្តាល​ លោក​ គង់ សោភ័ណ្ឌ ​រួម​ជាមួយ​លោក​ ម៉ៅ ភិរុណ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កណ្តាល​ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ បាន​ដឹកនាំ​មន្ដ្រី​និង​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ ពី​ការ​រុះរើ​តង់​ពី​សំណាក់​ភាគី​វៀតណាម​។ ជា​លទ្ធផល​ អាជ្ញាធរ​វៀតណាម​បាន​រុះរើ​តង់​ទាំងអស់​ចេញ​១០០%​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្តាល​។ បើ​តាម​លោក​អភិបាល​ខេត្ត​ ការងារ​បន្ត​ គឺ​ភាគី​ទាំងពីរ​ត្រូវ​គោរព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ និង​ចូលរួម​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល © FB
ផ្សាយពាណិជ្ជកម្ម

 

01:39

សូមស្តាប់ប្រសាសន៍លោក គង់ សោភ័ណ្ឌ៖

គួរជំរាបជូនថា ការរុះរើតង់ពីសំណាក់ភាគីវៀតណាមនេះ បានធ្វើឡើងនៅមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាគ្នាតាមប្រព័ន្ធវីដេអូរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ