អានតួអត្ថបទ
កម្ពុជា-សង្គម

លោកនេត្រ ភក្រ្តា៖ ដំរីខាវ៉ាន់ចាប់ផ្តើមបន្ស៊ាំខ្លួនបាននឹងបរិយាកាសថ្មីនៃដែនជម្រកសត្វព្រៃកម្ពុជា

ដំរី​ឯកោ​បំផុត​លើ​លោក​ឈ្មោះថា​ ខាវ៉ាន់ (Kaavan)​កំពុង​មាន​សុខភាព​ល្អ​ជា​ធម្មតា​ និង​ងាយ​បន្ស៊ាំ​ខ្លួន​ជាមួយ​បរិស្ថាន​រស់​នៅ​ថ្មី​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព​ ខេត្ត​ឧត្តរមានជ័យ​ បន្ទាប់​ពី​ដំរី​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ម្សិលមិញ​។​ លោក​ នេត្រ ភក្រ្តា ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​ ដោយសារ​ស្ថាន​ភូមិសាស្រ្ត​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព​ មាន​ភាព​អំណោយ​ផល​ និង​ម្យ៉ាង​វិញ​ទៀត​កម្ពុជា​ មាន​ប្រភេទ​ដំរី​អាស៊ី​ដែល​ដូច​នឹង​ដំរី​ខាវ៉ាន់​ ជា​ហេតុ​អាច​ឲ្យ​ដំរី​នេះ​ងាយ​សម្រប​ខ្លួន​នឹង​មជ្ឈដ្ឋាន​ថ្មី​ ព្រម​ទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ដំរី​ដទៃ​នៅ​ក្បែរ​គ្នា​។

ដំរីអាស៊ីឈ្មោះថា ខាវ៉ាន់ ដែលបានមកដល់ជម្រកសត្វព្រៃគូលែនព្រហ្មទេព កម្ពុជា កាលពីថ្ងៃទី៣០ខែវិច្ឆិកា
ដំរីអាស៊ីឈ្មោះថា ខាវ៉ាន់ ដែលបានមកដល់ជម្រកសត្វព្រៃគូលែនព្រហ្មទេព កម្ពុជា កាលពីថ្ងៃទី៣០ខែវិច្ឆិកា © FB
ផ្សាយពាណិជ្ជកម្ម
02:06

សូមស្តាប់ប្រសាសន៍លោកនេត្រ ភក្រ្តា៖

គូសបញ្ជាក់ថា សព្វថ្ងៃប្រទេសកម្ពុជាមានប្រភេទសត្វដំរីអាស៊ីជាង៦០០ក្បាល ហើយក្នុងនោះដំរីញីបីក្បាលនឹងដាក់ឲ្យរស់ក្បែរគ្នាជាមួយនឹងដំរីខាវ៉ាន់ ដើម្បីធ្វើការបង្កាត់ពូជ និងអភិរក្សប្រភេទសត្វដែលរងការគំរាមកំហែងនេះ សម្រាប់ជំរុញដល់វិស័យទេសចរណ៍ធម្មជាតិកម្ពុជាផងដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ