អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សឆន្ទៈខ្មែរ គ្រោងចុះទៅពិនិត្យមើលទីតាំងដែលភាគីវៀតណាមបានរុះរើតង់ទាំង២៦កន្លែង

លោក គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ ​គ្រោងនឹង​ដឹកនាំ​សមាជិក​របស់ខ្លួន ​ចុះទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា​-​វៀតណាម​ ក្នុងខេត្ត​កណ្តាល ​និង​ខេត្តតាកែវ​ យ៉ាងយូ​នៅត្រឹម​ពីរសប្តាហ៍​ខាងមុខនេះ​។​ ការចុះ​ទៅពិនិត្យ​មើល​ព្រំដែន​​ដោយផ្ទាល់នេះ ​គឺបន្ទាប់ពី​មាន​សេចក្តីរាយការណ៍ថា ​ភាគីវៀតណាម​បាន​រុះរើតង់​ចំនួន២៦​កន្លែង​ដែលពួកគេ​បានបោះ ​ចេញពីតំបន់​ព្រំដែន​ដែលមិនទាន់​ឯកភាពគ្នា ​កាលពីកាលពីថ្ងៃទី ២៥ វិច្ឆិកា គឺបន្ទាប់ពី​មានការ​សន្ទនា​តាមប្រព័ន្ធវីដេអូ ​រវាង​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​នាយករដ្ឋមន្ត្រី​វៀតណាម​ លោក ង្វៀង ​សួនហ្វុក​ (Nguyen Suon Phok)​។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។ © FB
ផ្សាយពាណិជ្ជកម្ម

បើតាម​លោក គង់ មុនីកា ​នៅពីរសប្តាហ៍ទៀត ​លោកនឹង​ស្នើសុំលិខិត​បេសកម្ម​ពីលេខាធិការដ្ឋាន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ​និង​ពីក្រសួងមហាផ្ទៃ ​ដើម្បីចុះទៅ​ពិនិត្យមើល​នៅតំបន់នោះ​។ សូមបញ្ជាក់ថា​ កាលពី​ថ្ងៃទី​ ២០ ​ឧសភា​កន្លងទៅ ​គណបក្សនេះ ​ក៏បានចុះទៅ​ពិនិត្យ​មើល​ព្រំដែន​ខាងលើនេះដែរ ​ប៉ុន្តែ​ត្រូវ​បានរារាំង​ពីសំណាក់អាជ្ញាធរ​ខេត្តកណ្តាល។

លោក គង់ មុនីកា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ